ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លោក អឿន មេ “​ខ​” នៃ​វរ​សេនា​តូច​លេខ​០១ ជិះឡាន​តាម​រករឿង​អ្នកសារព័ត៌មាន និង​អះអាងថា​ដោយសារ​លោក​ធំ​អត្តលេខ​“០០ ០២ ”​បញ្ជារ​ទើប​គេ​ហ៊ាន​បើក​ច្រករបៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​÷ ក្រោយពី​សារព័ត៌មាន​យើង​ទទួល​ដំណឹង​មក​ថា នៅ​“​ច្រករបៀង​ក្រឡ រឺ​ហៅ​ថា ច្រក​ដើម​ពោធិ៍ ”​គ្រប់គ្រង​ដោយ​យោធា​វរ​សេនា​តូច​លេខ​០១ ដែល​មាន​លោក អឿន ជា​មេ​“​ខ​” បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ក្នុងការ​បើកដៃ​អោយ​ក្រុម​ឈ្មួញ​លួច​នាំ​ចេញ​ស្រូវ​រាប់​តោន​ក្នុង​មួយថ្ងៃៗ​ទៅ​ប្រទេស​ថៃ ដែល​កំពុង​ចាត់​ទុក​បទ​បញ្ជារ​របស់​សម្តេច​ក្រឡាហោម ស ខេង ដូច​បាយ ឡុប បាយ ឡ ។ ច្រករបៀង​មួយ​នេះ​ស្ថិតនៅ​ក្នុង​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។​

​តាម​ការជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ចំនុច​ច្រករបៀង​ដូចខាងលើ ពិតជា​បាន​ឃើញ​ក្រុម​ឈ្មួញ​កំពុង​លើក​ស្រូវ​សាង​ពី​រថយន្ត​ឈ្មួញ​ខ្មែរ​ទៅ​រថយន្ត​ថៃ​បំរុង​ឆ្លងដែន​ពិតប្រាកដ​ម៉ែន ខ​ណះពេល​នោះ​សារព័ត៌មាន​យើង​បាន​ថត​យក​សកម្មភាព​លើកដាក់​ស្រូវ ហើយ​ក៏​បន្តដំណើរ​ទៅ​ច្រក​ប្រាសាទ​ត្បែង​ក្នុង​គោលបំណង​សង្កេត​មើលថា តើ​សកម្មភាព​ដឹក​ជញ្ជួន​ធ្យូង​យកទៅលក់​នៅ​ប្រទេស​ថៃ​នៅ​បន្ត​ធ្វើ​សកម្មភាព​ទៀត​រឺ​ក៏អត់​។

​បន្ទាប់​ពី​ជិះ​រថយន្ត​ទៅ​ជិត​ដល់​ច្រករបៀង​ប្រសាទ​ត្បែង ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អឿន ជា​យោធា​មាន​តំណែង​ជា​មេ​“​ខ​” នៃ​វរ​សេនា​តូច​លេខ​០១ បាន​ជិះ​រថយន្ត​តាម​ពីក្រោយ បន្ទាប់​មក​ជិះ​ទៅដល់​ច្រក​ប្រាសាទ​ត្បែង ហើយ​បាន​ចុះ​ពី​លើ​រថយន្ត​ដោយ​មាន​ច​រឹក​ដូច​ក្មេង​ទំនើង​និយាយ​មក​កាន់​អ្នកសារព័ត៌មាន​យើង​ដោយ​សេចក្តី​ចងកំហឹង ព្រមទាំង​ប្រើ​ពាក្យអសុរស្ស​ដូចជា​មនុស្ស​មិន​ដែរ​ធ្លាប់​ចូល​សាលា​អប់រំ​អញ្ចឹង​។ ហើយ​ថែមទាំង​អះអាងថា ដោយសារ​ពួក​លោក​ធំ​បញ្ជារ​ទើប​រូប​គេ​ហ៊ាន​បើក​ច្រករបៀង​នេះ ហើយ​យោធា​ម្នាក់​នេះ​បន្ត​ទៀត​ថា តើ​អ្នកណា​ហ៊ាន​បញ្ជារ​អោយ​បិទ​ច្រករបៀង​?  បើ​អ្នកសារព័ត៌មាន​ចង់ដឹង​ច្បាស់​ថា​អ្នកណា​អោយ​បើក​ច្រករបៀង ទៅ​សួរ​មេ​របស់​គេ​(​យោធា​) ដែល​ល​មាន​អត្តលេខ ០០ ០២ និង​ដឹង​ច្បាស់​ហើយ ។

​ក្នុង​នោះ​ផង​ដែរ​យោធា​ម្នាក់​នោះ​ក៏​បាន​ប្រមាថ​អ្នកសារព័ត៌មាន​ថា បើ​សិន​ដូច​ពី​មុន​វិញ​ពួក​អា​ហែង​ប្រហែលជា​មិន​រស់​ទេ​។ ការប្រើ​ពាក្យ​ប្រមាថ​មួយ​នេះ បានន័យថា យោធា​ម្នាក់​នេះ ហាក់បីដូចជា​មាន​គោលបំណង​មិន​ល្អ​មក​លើ​អ្នកសារព័ត៌មាន ចឹង​ហើយ​សូមម​ប​ហាជន ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន​។ តើ​សិទ្ធិសេរីភាព​ក្នុង​ការចុះ​យក​ព័ត៌មាន របស់​អ្នកសារព័ត៌មាន​នៅ​ឯណា បើ​សមត្ថកិច្ច​ក្បាល​ខូចៗ​មួយចំនួន​តែងតែ​រារាំង​អ្នកសារព័ត៌មាន មិនអោយ​ថត​យក​សកម្មភាព​បទល្មើស​របស់​ខ្លួន​យក​ទៅ​ជម្រាប​ជួន​ថ្នាក់ដឹកនាំ និង​តែងតែ​រង​នូវ​ការប្រមាថ​មើលងាយ​យ៉ាង​ដូច្នេះ​?

​តាម​ការជាក់ស្តែង​សកម្មភាព​របស់​យោធា​ម្នាក់​នេះ​គឺ​មានន័យថា កំពុង​ប្រឆាំង​ជាមួយ​បទបញ្ជារ​របស់​សម្តេច​ក្រឡា​ហោម ស ខេង  យ៉ាង​ច្បាស់ក្រឡែត ព្រោះ​សម្តេច​ក្រឡាហោម តែងតែ​បញ្ជារ និង​ហាម​កំលាំង​ជួរមុខ​ទាំងអស់​នៃ​បន្ទាត់​ព្រំដែន​ក​ម្ពជា​-​ថៃ​ត្រូវ​តែ​បិទ​ច្រករបៀង​អោយអស់ មិនអោយ​មាន​ទៀត​ជាដាច់ខាត ។​

​សម្តេច​ក្រឡាហោម​បន្តថា ការលួចបើក​ច្រករបៀង វា​អាច​បង្ករ​អោយ​មាន​ការ រត់ពន្ធ​អាវុធ រត់ពន្ធ​អាភៀន ទំនិញ​គេច​ពន្ធ​ផ្សេងៗ និង​ពលករ​ឆ្លងដែន​ខុសច្បាប់​ផង​ដែរ ហើយ​ម្យ៉ាងវិញទៀត​នោះ ប្រទេស​កម្ពុជា ក៏​មាន​ច្រកទ្វារ​អន្តរជាតិ និង​ច្រក​តំបន់​សំរាប់​នាំ​ទំនិញ​ចេញ ចូល ដោយ​ស្របច្បាប់​ហើយ ចឹង​មិន​ចាំបាច់​មាន​ច្រករ​បៀ​ង​ទៀត​ទេ​។ សម្តេច​ក្រឡាហោម បន្តថា ប្រសិន​កងកំលាំង​ណា​ហ៊ាន​លួច​បើក​ច្រករបៀង បន្ទាប់មក​មាន​បញ្ហា គឺ​កងកំលាំង​នៃ​អង្គភាព​នោះ​ជា​អ្នកទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។​

​សូមបញ្ជាក់​ថា​ក្រោយពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​អ្នក​សារព័ត៌​ត្រូវតែ ហ៊ាន​ផ្សាយ​ការពិត និង​ជួយ​គ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។ ហើយ​សារព័ត៌មាន​យើង​ចុះ​ទៅ​ផ្តិត​យក​សកម្មភាព​យោធា​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​អោយ​មាន​ការដឹក​ជញ្ជួន​ស្រូវ​ចេញតាម​ច្រករបៀង​ដោយ​ខុសច្បាប់ ដើម្បី​ជម្រាប​ជួន​ថ្នាក់លើ​អោយបាន​ជ្រាប តែ​បែ​ជា​យោធា​ឈ្មោះ អឿន ចោទប្រកាន់ថា ក្រុម​សារព័ត៌មាន​យើង​ជា​បក្សប្រឆាំង និង​ធ្វើអោយ​មាន​ភាពចលាចល​នៅតាម​បន្ទាត់​ព្រំដែន​ទៅ​វិញ​។​

​មហាជន​ជាច្រើន​កំពុង​រង​ចាំ​មើល​ថា​តើ ថ្នាក់លើ​របស់​យោធា​ឈ្មោះ អឿន និង​មាន​ចំណាត់ការ​យ៉ាង​ណា ក្រោយពី​លោក អឿន បាន​លួច​បើក​ច្រក​បៀ​ង​អោយ​ទំនិញគេចពន្ធ​ផ្សេងៗ​ចេញ ចូល​កម្ពុជា និង​កំពុង​ផ្គើន​ទៅ​និង​អនុសាសន៍​របស់​សម្តេច​ក្រឡា​ហោម ស ខេង ៕

r190223f1 r190223f2 r190223f3 r190223f4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.