ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លោក កែ​ន សត្ថា ទទួល​បដិសណ្ឋារកិច្ច​គណៈប្រតិភូ​គណៈកម្មការ​ទី​៧ នៃ​ព្រឹទ្ធសភា ដែល​ចុះ​បំពេញ​បេសកកម្ម​ក្នុង​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ទទួល​បដិសណ្ឋារកិច្ច​គណៈប្រតិភូ​គណៈកម្មការ​ទី​៧ នៃ​ព្រឹទ្ធសភា ដែល​ចុះ​បំពេញ​បេសកកម្ម​ក្នុង​ខេត្ត​កែប​។​

​ក្នុង​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិ​បាលេ់​រង​ខេត្ត ជាច្រើនរូប ព្រមទាំង​លោក​ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍​គោរព​ជូន ប្រតិភូ​គណៈ​គណកម្មការ​ទី​៧ នៃ​ព្រឹទ្ធសភា ដោយ​មាន​ខ្លឹមសារ​ថា ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ រដ្ឋបាល​ខេត្ត​កែប បាន​យកចិត្តទុកដាក់​ខិតខំ​ពង្រឹង ពង្រីក​ថែទាំ និង​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ក្នុង​តំបន់​ទីក្រុង និង​ជនបទ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​អ្នកវិនិយោគ ហើយ​សមិទ្ធផល​ដែល​រដ្ឋបាល​ខេត្ត​សម្រេច​បាន​គឺ​ការចូលរួម​ចំណែក​ដ៏​ល្អ មិន​អាច​ខ្វះ​បាន​របស់​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន អង្គភាព​ជំនាញ កម្លាំង​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​ស្មារតី​នៃ​សាមគ្គីភាព ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​តែ​មួយ គឺ​វឌ្ឍនៈភាព​របស់​ខេត្ត​កែប​ទាំងមូល​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា ក្នុង​ឆ្នាំ ២០១៩ នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​ភារកិច្ច​នេះ​រដ្ឋបាល​ខេត្ត បាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​សំខាន់ៗ​ជា​អាទិភាព សម្រាប់​ត្រៀម​លក្ខណៈ​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ឲ្យបាន​ល្អ​ប្រសើរ និង​ទទួលភ្ញៀវ​ទេសចរ​ឲ្យបាន​ច្រើន​ជាង​មុន​៕
​សេង ណា​រិទ្ធ​

r190222g1 r190222g2 r190222g3 r190222g4 r190222g5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.