ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លោក ជាវ តា​យ ទទួល​បដិសណ្ឋារកិច្ច​គណៈប្រតិភូ​គណៈកម្មការ​ទី​៧ នៃ​ព្រឹទ្ធសភា ចុះ​បំពេញ​បេសកម្ម​ក្នុង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៣​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ទទួល​បដិសណ្ឋារកិច្ច​គណៈប្រតិភូ​គណៈកម្មការ​ទី​៧ នៃ​ព្រឹទ្ធសភា ដែល​ចុះ​បំពេញ​បេសកម្ម​ក្នុង​ខេត្ត​កំពត​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​រួមមាន គណៈប្រតិភូ​គណៈកម្មការ​ទី​៧  លោក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​, លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត លោក​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បះ​ខេត្ត​, លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត នាយក នាយករង​ទីចាត់ការ អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត សរុប ២៦​នាក់​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍​គោរព​ជូន ប្រតិភូ​គណៈ​គណកម្មការ​ទី​៧ ព្រឹទ្ធសភា ដោយ​មាន​ខ្លឹមសារ​ថា ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ រដ្ឋបាល​ខេត្ត​បាន​យកចិត្តទុកដាក់​ខិតខំ​ពង្រឹង ពង្រីក​ថែទាំ និង​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ក្នុង​តំបន់​ទីក្រុង និង​ជនបទ ដើម្បី​ឆ្លើយតប​ជាមួយ​តម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ និង​អ្នកវិនិយោគ ហើយ​សមិទ្ធិផល​ដែល​រដ្ឋបាល​ខេត្ត​សម្រេច​បាន​គឺ​ការចូលរួម​ចំណែក​ដ៏​ល្អ មិន​អាច​ខ្វះ​បាន​របស់​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន អង្គភាព​ជំនាញ កម្លាំង​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​ស្មារតី​នៃ​សាមគ្គីភាព ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​តែ​មួយ គឺ​វឌ្ឍនៈភាព​របស់​ខេត្ត​កំពត​ទាំងមូល​។

​លោក​អភិបាលខេត្ត​បានបញ្ជាក់​ថា ក្នុង​ឆ្នាំ ២០១៩ នេះ ខេត្ត​មាន​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ព្រមទាំង​ពិធីបុណ្យ​ជាតិ​ធំៗ​មួយចំនួនទៀត​។ ឆ្លើយតប​ទៅនឹង​ភារកិច្ច​នេះ​រដ្ឋបាល​ខេត្ត បាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​សំខាន់ៗ​ជា​អាទិភាព សម្រាប់​ត្រៀម​លក្ខណៈ​រៀបចំ​ពិធី​ទាំង​នេះ​ឲ្យបាន​ល្អ​ប្រសើរ និង​ទទួល​ភ្ញៀវ​ទេសចរណ៍​ច្រើន​ជាង​មុន រួម​មាន​ការបំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ការតុបតែង​លម្អ​សួនច្បារ ដាំ​ដើមឈើ ជួសជុល ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង ការ​លម្អ​សោ​ភណ្ឌ​ភាព​តាម​មាត់​ព្រែក​កំពត និង​រៀបចំ​ឆ្នេរសមុទ្រ​នៅ​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​៕
​សេង ណា​រិទ្ធ​

r190222a31 r190222a32 r190222a33 r190222a34 r190222a35 r190222a36 r190222a37 r190222a38 r190222a39 r190222a40

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.