ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​អភិបាល​ខេត្ត​កំពត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ និង​ផ្តល់​ព័ត៌មាន​ពិត​ដល់​មន្ត្រី​ជំរឿន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ជំរឿន​លើក​ទី​៣​នឹង​ចាប់​រាប់​សម្ភាសន៍ ជំរឿន​តាម​គ្រួសារ​ជាក់ស្ដែង នៅ​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ ដើម្បី​ដឹង​អំពី​ទិន្នន័យ​ពេញលេញ​នូវ​ចំនួន​ប្រជាជន និង​ចរិកលក្ខណៈ​ប្រជាជន​នៅក្នុង​ប្រទេសក​ម្ពុ​ជា ហើយ​ដើម្បី​ឲ្យ​ការងារ​នេះ​សម្រេចបាន​ជោគជ័យ យើង​ត្រូវ​អំពាវនាវ​ឲ្យមាន​ការចូលរួម និង​សហការ​ពី​ប្រជាពលរដ្ឋ ផ្តល់​ព័ត៌មាន​ពិត​ដល់​មន្ត្រី​ជំរឿន​។​

​ការ​ថ្លែង​បែបនេះ ជា​ប្រសាសន៍​របស់​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជំរឿន​ទូទៅ​ប្រជាជន​ខេត្ត​កំពត​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី ២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅឯ​សាលាខេត្ត​កំពត​។ លោក​អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍​ទៀតថា ការធ្វើ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​គឺជា​ការងារ​សំខាន់​នឹង​ចាំបាច់ ដ៏​ធំ​មួយ​ដែល​មាន​សារៈប្រយោជន៍​សម្រាប់​ប្រទេសជាតិ ដែល​អាច​ឲ្យ​យើង​ដឹង​បាន​ពី​ទិន្នន័យ​ប្រជាសាស្ត្រ​ពិតប្រាកដ និង​ជួយ​ឲ្យ​រដ្ឋាភិបាល​អាច​រៀបចំ តាក់តែង​គោលនយោបាយ​បាន​ត្រឹមត្រូវ និង​អនុវត្ត​កម្មវិធី​ផ្សេងៗ ឲ្យទទួល​បាន​តុល្យភាព នៃ​ការអភិវឌ្ឍ​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​ជំរឿន​ប្រជាជន គឺជា​ប្រភព​តែមួយគត់ ដែល​អាច​ផ្តល់​ទិន្នន័យ​ពេញលេញ​អំពី​ចំនួន​ប្រជាជន និង​ចរិកលក្ខណៈ​ប្រជាជន​នៅក្នុង​ប្រទេស​។

​ទិន្នន័យ​ជំរឿន នឹង​ផ្តល់​ជា​សូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេច​បាន​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព នៃ​របៀបវារៈ ឆ្នាំ ២០១៦ –  ២០៣០ ដោយ​មិន​ទុក​ចោល​អ្នក​ណា​ម្នាក់​ឡើយ​។​

​លោក​អភិបាលខេត្ត ក៏​បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​សហការគ្នា ដើម្បីឲ្យ​ដំណើរការ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩ ពិសេស​សម្រាប់​ក្នុង​ខេត្ត​កំពត ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ត្រូវ​ចូលរួម សហការ និង​ផ្តល់​ព័ត៌មាន​ពិត ដល់​មន្ត្រី​ជំរឿន​ដើម្បីឲ្យ ការងារ​ជំរឿន​លើក​ទី​៣​នេះ ប្រព្រឹត្តទៅ​បានរ​លូន និង​ទទួលបាន​ជោគជ័យ​តាម​សារ​អំពាវនាវ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ការធ្វើ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៩​នេះ​។​

​លោក មឿង គង្គា ប្រធាន​មន្ទីរ​ផែនការ​ខេត្ត និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ខេត្ត​កំពត បានឲ្យ​ដឹង​អំពី​របាយការណ៍​វឌ្ឍន​ភាព ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត  ដោយ​ត្រូវ​អនុវត្ត​ទាំង​៨​ក្រុង ស្រុក ស្មើ​៩៣​ឃុំ​សង្កាត់ មាន​៤៨៨​ភូមិ ដែល​បាន​បែងចែក​ជា​១.៤៨៩​មណ្ឌល​ជំរឿន ដោយ​មាន​មន្ត្រី​សម្ភាសន៍​សរុប​ចំនួន ១.៤៨៩​នាក់ មន្ដ្រី​ត្រួតពិនិត្យ​សរុប ៣៧២​នាក់ និង​មន្ត្រី​បំរុង​សរុប​៣០​នាក់​។ ការ​ជំរឿន​នេះ​នឹង​បើក​យុទ្ធនាការ​ធ្វើ​បច្ចុប្បន្នភាព​ផែនទី មណ្ឌល​ជំរឿន​និង​ចុះបញ្ជី​ផ្ទះ​ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​០២ ខែ​មីនា​ឆ្នាំ ២០១៩  និង​ចាប់​រាប់​សម្ភាសន៍​ជំរឿន​តាម​គ្រួសារ​ជាក់ស្ដែង​នៅ​ថ្ងៃទី​០៣ ដល់​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១៩ ប្រមូល​បញ្ជី​សំណួរ​ថ្នាក់ឃុំ ស្រុក​ខេត្ត​ធ្វើ​នៅ ថ្ងៃទី​១៤​ដល់​ថ្ងៃ​ទី​១៥​ខែ​មីនា ឆ្នាំ​២០១៩ និង​ត្រូវ​បញ្ជូន​ឯកសារ​បញ្ជី​សំណួរ​ទៅ ដល់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៅ​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី ២០​ខែ មីនា ឆ្នាំ​២០១៩៕
​សេង ណា​រិទ្ធ​

r190222d1 r190222d2 r190222d3 r190222d4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.