ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តើហេតុអ្វីបានជាមានបទល្មើសនេសាទកើនឡើងពេញបន្ទុកលើផ្ទៃទឹកក្នុងដែននៃស្រុកបូរីជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវមិនបង្ក្រាប...! ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ចាត់​តំណាង​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​លោក​ឧត្ដមសេនីយ៍​ត្រី​ អ៊ុំ​ សុផល​ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន​

លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ចាត់​តំណាង​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​លោក​ឧត្ដមសេនីយ៍​ត្រី​ អ៊ុំ​ សុផល​ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖​អនុវត្ត​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​ ​នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​និង​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​០២ខែ​កញ្ញា​ឆ្នាំ​២០២៥បាន​ចាត់​តាំង​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នង​ការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​អមដំណើរ​ដោយ​លោក​ឧត្ដមសេនីយ៍​ វរសេនីយ៍ស្នង​ការ​រង​ព្រមទាំង​សហការីអញ្ចេីញ​ចុះ​សួរ​សុខ​ទុក្ខ​លោក​ឧត្ដមសេនីយ៍​ត្រី​ អ៊ុំ​ សុផល​ស្នង​ការ​រង​ផែន​ការ​ងារ​នគរបាល​ការ​ពារ​ព្រំដែន​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន​។

ក្នុងការ​ចុះ​សួរ​សុខ​ទុក្ខ​នោះ​លោក​ឧត្ដមសេនីយ៍​ត្រី​ ​វង្ស​ វិត​ បាន​ពាំនាំ​ការផ្តាំ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ សូម​ជូនពរ​ឲ្យ​លោក​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​និង​ឆាប់​បាន​វិល​ត្រឡប់​មក​បម្រើ​ការងារ​នៅ​ក្នុង​អង្គភាព​វិញ​ផង​ដែរ​ជាមួយ​គ្នា​នោះ​លោក​​នាំ​យកអំណោយរួមមាន៖​ផ្លែឈើ​ ចំនួន​២កន្រ្តក​តូច,ទឹក​សុទ្ធ​ចំនួន​២កេស,ទឹក​ភេសជ្ជៈ​គ្រុឌ​ចំនួន​២កេស,ទឹក​តែត្រជាក់ចំនួន២កេសព្រមទាំង​ថវិកា​​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចំនួន​៦,៤៦០,០០០រៀល​ប្រគល់​ជូន​ដល់​លោក​ឧត្ដមសេនីយ៍​ត្រី​​ អ៊ុំ​ សុផល​ ដេីម្បី​ជួយ​សម្រាល​បន្ទុក​ក្នុង​ការ​ព្យាបាល​ជំងឺ​ផងដែរ​។

ថ្លែង​នា​ឱកាស​នោះ​លោក​ឧត្ដមសេនីយ៍​ត្រី​ អ៊ុំ​ សុផល​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​​លោក​ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ និង​ក្រុម​គ្រួសារ​ លោកឧត្ដមសេនីយ៍​ វរសេនីយ៍ស្នងការរង​,លោក​នាយ​ការិយាល័យ​ និង​លោកមេបញ្ជាការ​ វរសេនាតូច​ទាំង​៤ព្រម​ទាំង​ក្រុម​ការងារ​ទាំង​អស់​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​សូម​ជួប​តែ​សេចក្ដី​សុខ​ គ្រប់​ប្រការ​ សុខ​ភាព​មាំមួន​ និង​ជួប​ប្រទេះ​តែ​ពុទ្ធ​ពរទាំង​បួន​ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខះ​ ពលះ​កុំ​បី​ឃ្លៀងឃ្លាត​ឡេីយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.