ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តើហេតុអ្វីបានជាមានបទល្មើសនេសាទកើនឡើងពេញបន្ទុកលើផ្ទៃទឹកក្នុងដែននៃស្រុកបូរីជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវមិនបង្ក្រាប...! ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

តើហេតុអ្វីបានជាមានបទល្មើសនេសាទកើនឡើងពេញបន្ទុកលើផ្ទៃទឹកក្នុងដែននៃស្រុកបូរីជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវមិនបង្ក្រាប…!

តើហេតុអ្វីបានជាមានបទល្មើសនេសាទកើនឡើងពេញបន្ទុកលើផ្ទៃទឹកក្នុងដែននៃស្រុកបូរីជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវមិនបង្ក្រាប…!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តតាកែវ ៖មានសេចក្តីរាយការណ៍ពីបណ្តាញយកព័ត៌មានក៍ដូចជាសក្ខីកម្មប្រជា​សហគមន៍នេសាទ​បាន​អោយ​អង្គភាពសារព័ត៌មាន​យើងដឹងថា បទល្មើស​នេសាទ​គ្រប់​ប្រភេទបាននិងកំពុង​ប្រើប្រាសឧប្បករស្បៃមុងក្រឡាតូចៗក្រោម០,៣សង់ទីម៉ែត្រជារបាំងរាវវែងៗលានសន្ធឹងពេញផ្ទៃទន្លេ មួយខ្សែរៗរាប់រយ រាប់ពាន់ម៉ែត្រ អាជ្ញាធរ​មានសមត្ថកិច្ច​ពិសេសមន្ត្រី​ជំនាញ​ជលផលដែលពាក់ព័ន្ធ ក្នុងស្រុក​បុរី​ជលសារ ខេត្តតាកែវមិនបង្រ្កាប តើមូលហេតុអ្វី?បានជាបណ្ដែតបណ្ដោយ​ឲ្យមាន​ប​ទ​ល្មើស​នេសាទ ពេញ​ផ្ទៃ​ទន្លេយ៉ាងដូច្នេះទៅវិញ។

ពិតមែនតែរដូវបើកនេសាទយ៉ាងដូច្នេះមែនតែច្បាប់បានកំណត់និងហាមឃាត់​ស្តីអំពីការប្រើប្រាស់ឧប្បករនេសាទដែលមានក្រឡាស្បៃមុងតូចក្រោម០,៣សង់ទីម៉ែត្រក្រឡាស្បៃមុងនេះហើយដែលជាកត្តាបំផ្លាញធនធានជលផលយ៉ាងធ្ងន់ធ្ងរ។ តាមការពិនិត្យជាក់ស្តែងប្រជានេសាទភាគច្រើន​ដែល​ប្រកប​មុខរប​នេសាទ​ស្របច្បាប់​គឺពួកគាត់គ្រាន់តែរកសុីជាលក្ខណ:គ្រួសារប៉ុណ្ណោះ វាណាស់តែពពួកឈ្មួញធំៗទេដែលគេអាចប្រើប្រាស់ឧប្បករនេសាទខុសច្បាប់បាន​ការប្រើប្រាស់ឧប្បករនេសាទខុសច្បាប់បានគឺវាផ្តើមចេញពីការឃុបឃិតគ្នាជាប្រព័ន្ធ រវាងឈ្មួញប្រព្រឹត្តបទល្មើសនិងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនដែលមានសិទ្ធគ្រប់គ្រងលើដែនអាណាចក្ររបស់ផងខ្លួន៘

ប្រជាសហគមន៍នេសាទបានរៀបរាប់​ឲ្យដឹង​ថា ទោះបីជា​រដូវ​បិទ​នេសាទ​ក៏ដោយ រដូវបើកនេសាទក៍ដោយនៅតែមាន​អ្នកនេសាទ​ខុសច្បាប់​ព្រោងព្រាត​លើ​ផ្ទៃ​ទឹក​ដែល​បានដាក់រ​បាំង​ណរ​រ៉ាវ ឫ​ហៅថា របាំង​ឈឹប ដែល​មាន​ក្រឡា​ញឹក​ដែល​នាំ​ឲ្យ​មហន្តរា​យកូន​មច្ឆាជាតិ​គ្រប់​ប្រភេទ​រង​នូវ​ការវិនាស​ហិនហោច​ផុត​ពូជ ជា​បណ្ដើរៗ​ហើយ​។ ប្រភព​ពីប្រជាសហគមន៍នេសាទ បាន​បន្ត​អោយយើងដឹងទៀតថា ការដាក់​សាច់​ក្រឡា​ញឹក​បាន ព្រោះ​មាន​មន្ត្រី​គ្គ្រាក់ៗមួយចំនួននៅពីក្រោយវាំងនននៃបទល្មើសនេសាទក្នុងខេត្តតាកែវ ពួកគាត់បានបន្តទៀតថា បើបងប្អូនណាដែលមិនមែនជា​បក្សពួកគេ​ទេ សូម្បី​តែរ​កលៀស រក​ខ្ចៅ​ខ្ចងក៏​មិន​បាន​ផង។ តាម​ប្រភព​បាន​ខ្សឹប​ប្រាប់ថា បុរស​ម្នាក់​ឈ្មោះ សុខ ឡេះ ជា​អ្នក​រត់​ការបង់​សួយ​សារ​ជូន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ទូទាំង​ខេត្ត​តាកែវ​នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋ។​

​ប្រភព​បាន​បន្តទៀតថា បើ​បណ្ដោយ​អោយ​មាន ការដាក់រ​បាំង​ក្រឡា​ល្អិត​បែបនេះ​បន្តទៀត ច្បាស់​ជា​រលាយ​អស់​ហើយ​ធនធាន​ជលផល ។
ជាងនេះទៀត មិនមែន​ត្រឹម តែ​អាជ្ញាធរ​ដែនដី​នោះទេ​ដែល​ត្រូវ​លោក សុខ ឡេះ ដើរតួរ​សម្របសម្រួល​ដើម្បី​មិន​ឲ្យ​លេចឮ​ដល់​អ្នកដទៃ ក្នុង​នោះ​សូម្បី​តែ​ថ្នាក់ដឹកនាំ​ខេត្ត ជាពិសេស​ស្ថាប័ន​ជំនាញ​រដ្ឋបាល​ជលផល​,​ក៏ដូចជា​មន្ទីរ​កសិកម្ម ក៏​មិន​ឃើញ​មាន​ចំណាត់ការ​ចំពោះ​បញ្ហា​បទល្មើស​នេសាទ​នៅក្នុង​ស្រុក​បុរី​ជលសារ​នេះដែរ​។

បទល្មើស​នេសាទ​ទាំងនេះ​សូម្បី​តែ​មន្ត្រី​នៅ​ដែន​អភិរក្ស​ក៏​ទទួលស្គាល់ថា មាន​កើត​នៅ​ខាងក្រោយ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នោះ​ព្រោងព្រាត ដោយ​មិន​មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ម្ដងណា​ឡើយ​។​

​ហេតុ​ដូច្នេះ​ទើប​ប្រជា​នេសាទ​រកសុីជាលក្ខណៈ​គ្រួសារ ស្នើ​យ៉ាងទទូចដល់​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ ឯកឧត្តម ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ និង​លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តតាកែវ គួរ​ពិនិត្យ​ស្រាវជ្រាវ​ភាពមិនប្រក្រតី​ក្នុងបរិបទនៃអំពើពុករលួយ​បណ្តោយ​អោយ​មាន​បទល្មើស​ពេញ​លើ​ផ្ទៃ​ទឹក​មិន​ព្រម​បង្ក្រាប​។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មន្ត្រីរាជការ​នៅ​ខេត្ត​តាកែវ​បាន​ខ្សឹបខ្សៀវ​ថា លោក សុខ ឡេះ គឺជា​តួឯក​ដ៏​សំខាន់​ក្នុង​ការសម្របសម្រួល​ដើម្បី​ឲ្យមាន​បទល្មើស​នេសាទ នៅក្នុង​ខេត្ត​តាកែវ​ទាំងមូល​។ ករណី​នេះ​មិនថាតែ​នៅក្នុង​ស្រុក​បុរី​ជលសារ​នេះ​ទេ នៅ​ស្រុក​ផ្សេង ទៀត​ដូចជា​៖​កោះអណ្ដែត​,​អង្គរ​បុរី​…​ក៏​លោក សុខ ឡេះ ជា​អ្នកដើរ​តួយ៉ាងសំខាន់​ក្នុង​ការក៍សាង​បទល្មើស​នេសាទ​នៅក្នុង​មូលដ្ឋាន​ខេត្ត​តាកែវ​នេះ​តែម្តង។ ជាងនេះទៅទៀត​គឺ​មិនមែន​ទើបតែ​ឆ្នាំ​នេះ​នោះ​ទេ សូម្បី​តែ​ឆ្នាំមុនៗ​រាប់សិប​ឆ្នាំ​មកហើយ គឺ​ក្រោម​ការគ្រប់គ្រង​ដឹកនាំ បែងចែក​ផល​ប្រយោជន៍ របស់លោក សុខ ឡេះ​ដែល។

​គេ​មិនដឹងថា​តើ​លោក វ៉ី សំណាង អភិបាលខេត្ត​តាកែវ​ទើបមក​កាន់​តំណែង​ជា​អភិបាលខេត្ត​ថ្មី​នេះ និង​លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ រួម​និង​លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ដឹង​បាន​ជ្រាប​រឿង​នេះ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​?៕

– រាល់ការចុះផ្សាយ​របស់​អង្គភាព​សារព័ត៌មានយើង មិនមានបំណងណាមួយធ្វើឱ្យប៉ះពាល់ កិត្តិយស សេចក្តីថ្លៃថ្នូ ដល់បណ្តាសាមុីស្ថាប័នទាំងឡាយណាឬអាជ្ញាធរមូលដ្ឋាននោះទេ យើងចុះផ្សាយក្នុងនៃស្ថាបនា ប្រកបដោយក្រមសីលធម៍វិជ្ជាជីវ:សារព័ត៌មាន គោរពច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវ:សារព័ត៌មានតែប៉ុណ្ណោះ។

យើងខ្ញុំ​រង់ចាំការបកស្រាយបំភ្លឺពីសាមុីពាក់ព័ន្ធរៀរាល់ម៉ោងធ្វើការ ហើយបើសិនជា​ការចុះផ្សាយរបស់អង្គភាពយើង សាមុីពាក់ព័ន្ធយល់ឃើញថាមិនត្រឹមត្រូវឬខុសឆ្គង​ក្នងប្រការណាមួយអង្គភាពយើងនិងបកស្រាយបំភ្លឺតាមភស្តុតាងដែលមានជាសក្ខីកម្មស្រាប់៕ សូមអរគុណ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.