ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តើហេតុអ្វីបានជាមានបទល្មើសនេសាទកើនឡើងពេញបន្ទុកលើផ្ទៃទឹកក្នុងដែននៃស្រុកបូរីជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវមិនបង្ក្រាប...! ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

គណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ បានប្រគល់ថវិកាសមាគមមិត្ដនគរបាលជាតិ ជូនដល់មន្រ្ដីនគរបាលរងរបួសពេលបំពេញភារកិច្ចចំនួន ០៤រូប

គណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ បានប្រគល់ថវិកាសមាគមមិត្ដនគរបាលជាតិ ជូនដល់មន្រ្ដីនគរបាលរងរបួសពេលបំពេញភារកិច្ចចំនួន ០៤រូប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្ដរមានជ័យ ៖ ដោយទទួលបានការយកចិត្ដទុកដាក់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្ដនគរបាលជាតិ នារសៀលថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ និងជាអនុប្រធានកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ បានចាត់លោកឧត្ដមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច ស្នងការរង ផែនការងារធនធានមនុស្ស បានប្រគល់ថវិការបស់សមាគមមិត្ដនគរបាលជាតិ ជូនដល់មន្រ្ដីរនគរបាលរបួសពេលបំពេញភារកិច្ច ចំនួន ០៤រូប ដូចខាងក្រោម ៖

១-លោកវរសេនីយ៍ទោ សាំង សារឿន ទទួលបានថវិកា ចំនួន ២.០០០.០០០៛(២លានរៀល)
២-លោកអនុសេនីយ៍ឯក ធិន ធឿត ទទួលបានថវិកា ចំនួន ២.០០០.០០០៛ (២លានរៀល)
៣-លោកអនុសេនីយ៍ឯក អ៊ូ សុីថា ទទួលបានថវិកា ចំនួន ២.០០០.០០០៛ (២លានរៀល)
៤-លោកអនុសេនីយ៍ត្រី ខឿន តុល ទទួលបានថវិកា ចំនួន ២.០០០.០០០៛ (២លានរៀល)។

ទន្ទឹមនឹងនេះ លោកឧត្ដមសេនីយ៍ត្រី ស្នងការរង បានធ្វើការសំណេះសំណាល ជាមួយក្រុមមន្រ្ដីរងរបួសយ៉ាងស្និតស្នាល ដោយបានពាំនាំនូវមតិផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងយកចិត្ដទុកដាក់ពីលោកឧត្ដមសេនីយ៍ទោ ស្នងការ និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្ដនគរបាលជាតិ។

ជាកិច្ចបញ្ចប់ ក្រុមមន្រ្ដីរងរបួសក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប្រធានសមាគមមិត្ដនគរបាលជាតិកម្ពុជា ដែលបានបង្កើតសមាគមមិត្ដនគរបាលជាតិ ដើម្បីជួយសម្របសម្រួល និងយកចិត្ដទុកដាក់ចំពោះមន្រ្ដីឱវាទ ដែលរងគ្រោះថ្នាក់ពេលបំពេញភារកិច្ច នេះជាកម្លាំងចិត្ដយ៉ាងធំធេងចំពោះមន្រ្ដីនគរបាលថ្នាក់ក្រោមជាតិ ៕‍‍

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.