ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ប្រកាស​ចូល​កាន់តំណែង​មន្ត្រីរាជការ​ខេត្ត​កែប និង​ចែក​ប័ណ្ណសមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​ជូន​មន្ត្រីរាជការ​សាលាខេត្ត ក្រុង ស្រុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​មន្ត្រីរាជការ​ស៊ីវិល​ខេត្ត​កែប និង​ប្រគល់​ប័ណ្ណសមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​ជូន​មន្ត្រីរាជការ​សាលាខេត្ត សាលាក្រុង សាលាស្រុក ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី និង​មន្ត្រីរាជការ​ចំណុះ​សាលាខេត្ត​កែប សរុប​ប្រមាណ​៣២៧​នាក់​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ មន្ត្រីរាជការ​សី​ុ​វិល​ក្នុង​ខេត្ត​កែ​បប្រមាណ​ជាង​៥០​នាក់ ត្រូវបាន​ប្រកាស​ឲ្យចូល​កាន់តំណែង​ដើម្បី​ទទួល​បន្ទុក​ការងា​រ​ក្នុង​រដ្ឋបាល​ខេត្ត​ឬ​អង្គភាព​ផ្សេងៗ នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត បានឲ្យដឹងថា ដើម្បី​ឆ្លើយតប​នូវ​តម្រូវការ នៃ​ការផ្លាស់ប្តូរ​ថ្មី ក្រុមប្រឹក្សា​នៅ​តាម​ថ្នាក់រដ្ឋបាល នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​រចនាសម្ព័ន្ធ ប្រព័ន្ធ និង​នីតិវិធី​ប្រតិ​ប​តិ្ត​ច្បាស់លាស់ ធ្វើឲ្យ​រដ្ឋបាល​របស់​យើង និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​ជាមួយ​នេះ​ថ្នាក់​ជាតិ​បាននិងកំពុង​ផ្ទេរ​មុខងារ និង​ធនធាន​មកឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​កាន់តែ​ច្រើនឡើង ដូច្នេះ​ក្រុម​ប្រឹក្សា​ត្រូវតែ​មាន​បុគ្គលិក​ប្រកបដោយ​គុណភាព មាន​សមត្ថភាព មាន​បទពិសោធន៍​គ្រប់គ្រាន់​និង​ឆន្ទៈ ដើម្បី​បំពេញ​ការងារ​គ្រប់​វិស័យ និង​អនុវត្ត​សេចក្តីសម្រេច​នានា​របស់​ក្រុមប្រឹក្សា​នៅ​តាម​ថ្នាក់​និមួយៗ​។​លោក​បាន​បញ្ជាក់ទៀតថា ការរៀបចំ​ឲ្យមាន​ក្រប​ខ័ណ្ឌ និង​លក្ខខណ្ឌ​ការងារ​បុគ្គលិក​របស់​ក្រុមប្រឹក្សា គឺជា​ដំណើរការ​មួយ​ដែល​ផ្សាភ្ជាប់​ជាមួយ​ការផ្ទេរ​មុខងារ និង​ធនធាន​ទាំងនោះ​។​លើសពីនេះ រដ្ឋបាល​ខេត្ត​បាន​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច​ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។​ជាក់ស្តែ​ការងារ​សន្តិសុ​ខ សណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ​សាធារណៈ ក្នុង​ភូមិសាស្ត្រ​ខេត្ត​មាន​ភាពល្អប្រសើរ មន្ត្រីរាជការ បុគ្គលិក មាន​ការផ្លាស់ប្តូរ​ផ្នត់គំនិត ឥរិយាបថ​ជា​បណ្តើរៗ និង​គោរព​វិន័យ​បានល្អ ការផ្តល់​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​របស់​រដ្ឋបាល​ថ្នាក់​និមួយៗ​និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​មាន​ភាព​ល្អប្រសើរ​ជាង​មុន​ផងដែរ​។​

​សូមជម្រាបថា ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ព្រឹក​នេះ ត្រូវបាន​តែងតាំង​លោក អីុង វុទ្ធី ជា​នាយក​រដ្ឋបាល​សាលាខេត្ត​កែប ហើយ​មន្ត្រីរាជការ​ប្រមាណ​ជាង​៥០​រូប​ផ្សេងទៀត ក៏​ត្រូវបាន​ប្រកាស​ចាត់​តាំង​ឲ្យចូល​កាន់​មុខតំណែង​ទៅ​តាម​ផ្នែក​និមួយៗ​៕ សេង ណា​រិទ្ធ​

 

r190222b1 r190222b2 r190222b3 r190222b4 r190222b5 r190222b6 r190222b7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.