ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

រដ្ឋបាល​ខេត្ត​ប៉ៃលិន បើក​ផ្តល់​ប្រាក់​របប​គោលនយោបាយ​ជូន​ជនពិការ​ក្រីក្រ ចំនួន​២២៤​នាក់ នៅតាម​សហគមន៍ ក្នុង​សង្កាត់​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្ត​ប៉ៃលិន​៖ មានប្រសាសន៍​ក្នុង​ពិធី​បើក​ផ្តល់ប្រាក់​របប​គោលនយោបាយ ជូន​ជនពិការ​ក្រីក្រ ចំនួន​២២៤​នាក់ នៅតាម​សហគមន៍ ក្នុង​សង្កាត់​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​លើកឡើង​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដាក់​ចេញ នូវ​គោលនយោបាយ បើកប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ​ពីរដង​ក្នុង​មួយ​ខែ ដើម្បី​ជួយ​សម្រួល ដល់​ជីវភាព និង​លើក​កំពស់​ប្រសិទ្ធភាព នៃ​ការផ្តល់​សេវា​សាធារណៈ , ការវិនិយោគ​លើ​ធនធានមនុស្ស  និង​ការជំរុញ​អនុវត្ត នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​២០១៧-២០២៥  ការ​ផ្តល់​អាទិភាព​ទៅលើ​ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​, ការកែទម្រង់​សំដៅ​លើកកម្ពស់ និង​កែលម្អ​ប្រសិទ្ធភាព  និង​គុណភាព​សេវា​សាធារណៈ​លើ​គ្រប់​វិស័យ ដើម្បី​ឆ្លើយតប ទៅនឹង​សំណូមពរ ក៍​ដូចជា​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា​៖ ការអនុវត្ត​របប​គោលនយោបាយ ចំពោះ​ជនពិការ​ក្រីក្រ នៅតាម​សហគមន៍​នេះ ពិតជា​មាន សារ​សំខាន់បំផុត ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​រស់នៅ ការកាត់បន្ថយ និង​ទប់ស្កាត់​ភាពក្រីក្រ ភាព​ងាយ​រងគ្រោះ របស់​ជនពិការ វិសម​ភាព និង​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​ជំនួយ​សង្គម ដូចជា​ការព្យាបាល​ដោយ​ឥតគិតថ្លៃ ការអប់រំ​ពិសេស និង​ការអប់រំ បញ្ចូល​គ្នា សម្រាប់​ជនពិការ បង្កើន​មុខរបរ និង​ការងារ​ធ្វើ ការស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា និង​សេវា​សាធារណៈ ជាច្រើន​ទៀត ជូន​បងប្អូន​ជនពិការ​គ្រប់​ប្រភេទ និង​គ្រប់​កម្រិត​របស់​យើង​។​ក្នុងឱកាស​នោះ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត ក៏​បាន​ណែនាំ ដល់​អង្គពិធី​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ស្វែង​យ​លើ​ឲ្យបាន​កាន់តែ​ច្បាស់ នូវ​វិធាន​នីតិវិធី និង​បច្ចេកទេស​នានា ក្នុង​ការរៀបចំ​អនុវត្ត​ថវិកា​កម្មវិធី របស់​គ្រប់​អង្គភាព​ថវិកា នៃ​មន្ទីរ​ជំនាញ នៅ​មូលដ្ឋាន  ដោយ​ខិតខំ​គោរព ឲ្យបាន​ខ្ជាប់ខ្ជួន​តាម​ក្របខ័ណ្ឌ និង​បណ្តា​វិធានការ ព្រមទាំង​គោលការណ៍ និង​បច្ចេក​ទាំងឡាយ ទាំង​ផ្នែក​ចំណូល និង​ផ្នែក​ចំណាយ​ដែល​កំណត់​ដោយ​សារាចរ​នេះ ឲ្យ​កាន់តែ​មាន​ភាព​សុក្រិត្យ និង​គុណភាព​ល្អ ផង ដែរ ។​

​សូមបញ្ជាក់​ថា ៖ បើ​តាម​លោក អ៊ិត ពេន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ ពិធី​ផ្តល់​បណ្ណ​សង្គមកិច្ច និង​បើកប្រាក់ឧ​ប​ត្ត​ម្ភ​របប​នយោបាយ ចំពោះ​ជន ពិការ ក្រីក្រ សម្រាប់​ខេត្ត​ប៉ៃលិន នេះ​រៀបចំ​ឡើង ដោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ហើយ​ពិធី​នេះ រៀបចំឡើង ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​បងប្អូន​ជនពិការ សរុប​ប្រមាណ​ជាង​២០០​នាក់​។​លោក​បញ្ជាក់ថា​៖ ជនពិការ​ក្រីក្រ ក្នុង​ខេត្ត​ប៉ៃលិន ដែល​ទទួល​របប​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ទូទាំង​ខេត្ត មាន​ចំនួន​១៣១២​នាក់ ដែល​មក​ពី​ក្រុង​ប៉ៃលិន ចំនួន​៦០៣​នាក់ និង​ស្រុក​សាលា​ក្រៅ​ចំនួន​៧០៩​នាក់ ហើយ​របប​គោលនយោបាយ នេះ​ជា​ការចូលរួម​ចំណែក​លើ​ក​កម្ពស់ ជីវភាព​រស់នៅ កាត់បន្ថយ និង ទប់ ស្កាត់​ភាពក្រីក្រ ភាព​ងាយ​រងគ្រោះ របស់​ជនពិការ  ព្រមទាំង​ជា​ផ្នែក​មួយ នៃ​ក្របខណ្ឌ​គោល ន​យោ បាយ​ជាតិ​គាំពារ​សង្គម ២០១៧-២០២៥​ផងដែរ ៕

r190221a1 r190221a2 r190221a3 r190221a4 r190221a5 r190221a6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.