ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

អាជ្ញាធរខេត្តប៉ៃ លិន នៅតែបន្តជួយឱ្យពលករខ្មែរវិលត្រឡប់ពីថៃ ទទួលបានឱកាសការងារល្អជាមួយក្រុមហ៊ុននៅក្នុងខេត្ត

អាជ្ញាធរខេត្តប៉ៃ លិន នៅតែបន្តជួយឱ្យពលករខ្មែរវិលត្រឡប់ពីថៃ ទទួលបានឱកាសការងារល្អជាមួយក្រុមហ៊ុននៅក្នុងខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃ លិន៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃ លិន បានបន្តជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរជាច្រើនរូប ដែលទើបវិលត្រឡប់មកពីប្រទេសថៃ បានទទួលឱកាស ការងារល្អនៅក្នុងខេត្តជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អ៊ិចផត ខេមបូឌា ឯ.កស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ឱ្យបងប្អូនពលករខ្មែរ វិលត្រឡប់មកធ្វើការនៅក្នុងប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ ម៉ឺនកន្លែង កំពុងនៅរង់ចាំ។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា នាពេលកន្លងមក ដោយសារ ស្ថានភាពព្រំដែនកាន់តែតឹងតែង និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ វិលត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការ ប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ។

ជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានសម្រុកធ្វើដំណើរឆ្លងព្រំដែន ត្រឡប់មកកម្ពុជាវិញយ៉ាងច្រើន ដោយរដ្ឋបាលខេត្ត បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញដោយ ឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។

លោកស្រីបណ្ឌិតអភិបាលខេត្ត សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ន នៅក្នុងប្រទេសយើង នៅខ្វះកម្លាំងជាច្រើនម៉ឺននាក់ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងស្ថាប័ន ពាក់ព័ន្ធត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរ ដែលត្រូវត្រឡប់មកវិញ ក្នុងការសម្រួលជីវភាព ប្រចាំថ្ងៃ តាមរយៈកញ្ចប់ អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន។

ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យមើលលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ ដែលត្រឡប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុល ជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ តាមរយៈ ហ្វេសប៊ុកផ្លូវការរបស់លោកស្រីបណ្ឌិត បាន ស្រីមុំ បានធ្វើការជូនសេចក្តីជូនដំណឹង ដល់បងប្អូនកូនក្មួយ ដែលមានបំណងចង់រកការងារធ្វើ សូមទំនាក់ទំនងមកក្រុមការងារ របស់រដ្ឋបាលខេត្ត ដើម្បីចុះឈ្មោះធ្វើការ ជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អ៊ិច ផត ខេមបូឌា ឯ.ក ដែលទីតាំងនៅក្នុងខេត្តប៉ៃលិន ដោយត្រូវការជ្រើសរើសកម្មករកាត់ទងផ្លែមៀនចំនួន ១៨០០នាក់៕ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.