ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ យុវជន​ សមាគមន៍និស្សិត​ និងប្រជាពលរដ្ឋខេត្តស្វាយរៀង​ ប្រមាណ១២០០០នាក់​ ចូលរួមកម្មវិធីក្បួនដង្ហែថ្មើរជើងក្រោមប្រធានបទ“កម្ពុជាស្រឡាញ់សន្តិភាព’’

ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ យុវជន​ សមាគមន៍និស្សិត​ និងប្រជាពលរដ្ឋខេត្តស្វាយរៀង​ ប្រមាណ១២០០០នាក់​ ចូលរួមកម្មវិធីក្បួនដង្ហែថ្មើរជើងក្រោមប្រធានបទ“កម្ពុជាស្រឡាញ់សន្តិភាព’’

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​និងលោកជំទាវ​ បានអញ្ជេីញដឹកនាំក្បួនដង្ហែថ្មើរជើង ក្រោមប្រធានបទ“កម្ពុជាស្រឡាញ់សន្តិភាព’’ ដែលមានវត្តមាននិមន្ត​ និងអញ្ជេីញចូលរួមពីសំណាក់ព្រះសង្ឃ​ ឯកឧត្តម​ លោកជំទាវ​ ថ្នាក់ដឹកនាំ​ មន្ត្រីរាជ​ការ​ សមាគមន៍និស្សិតសាកលវិទ្យាល័យស្វាយរៀង​ យុវជ​ន​ ស​ស​ យ​ ក​ ខេត្ត​ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ១២,០០០នាក់​ ស្ថិតនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង ហើយចេញដំណើរថ្មើរជើងទៅតាមតម្រាយផ្លូវមួយចំនួនក្នុងក្រុងស្វាយរៀង។

កម្មវិធីនេះបានបង្ហាញទៅកាន់ពិភពលោកទាំងមូលឱ្យឃេីញពី៖
-គោលបំណង​ និងឆន្ទៈទៅកាន់ពិភពលោកទាំងមូលពីការស្រឡាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា​ និងបង្ហាញនូវស្មារតីរួមទាំងអស់គ្នារបស់ប្រជាជាតិកម្ពុជា​ការពារសន្តិភាព។
-គោរពអរគុណដឹងគុណជានិច្ចដល់វីរកងទ័ពបានពលី និងជឿជាក់លើវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ។
-គោរពថ្លែងអំណរគុណនិងអបអរសាទរជូនចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចរចារឱ្យមានសន្តិភាព និងបទឈប់បាញ់ទទួលជោគជ័យ។

ជាមួយនេះក្នុងនាមយើងទាំងអស់គ្នា សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទាឱ្យ ភាគីថៃដោះលែងនាយទាហានទាំង១៨រូប នៃកងយោធពលខេមរៈភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន មកកាន់ប្រទេសកម្ពុជា ជាបន្ទាន់ដោយឥត លក្ខខណ្ឌ។

ក្នុងនាមប្រជាពលរដ្ឋខេត្តស្វាយរៀង​ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា​ សូមគោរពអរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅ ប្រទេស ដែលបានខិតខំប្រឹងប្រែងទាំងអស់គ្នាដើម្បីកម្ពុជា ដើម្បីសន្តិភាពមួយនេះ​ ជយោ ព្រះរាជា ណាចក្រកម្ពុជា, កម្ពុជាស្រលាញ់សន្តិភាព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.