ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

ពិធី​សូត្រ​លើក​ទី​២៨ និង​សូត្រ​ចាំមាត់​លើក​ទី​២ គម្ពី​អាល់​គូរ អាន​នុល​កា​រីម ថ្នាក់​ជាតិ​ឆ្នាំ​២០១៩…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បិទ​សូត្រ​គម្ពី​អាល់​គូរ អាន​នុល​ការីម​ថ្នាក់​ជាតិ​លើក​ទី​២៨ នៅ​រាជធានី​ភ្នំពេញ ថ្ងៃអាទិត្យ ១៣​កើត ខែ​មាឃ សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ​។ ក្រោម​អធិប​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិធី​បិទ​សូត្រ​គម្ពី​អាល់​គូរ​អាន​នុល​ការីម​ថ្នាក់​ជាតិ​លើក​ទី​២៨ ដើម្បី​ជ្រើសរើស​បេក្ខជន និង​បេ​ក្ខ​នារី​ជា​ប់​លេខ​១ ដែល​នឹង​ត្រូវ​បន្ត​ទៅ​ប្រលង​សូត្រ​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស ម៉ាឡេស៊ី បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន នៅ​វិហា​ឥស្លាម​គីឡូម៉ែត្រ​លេខ​៩ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

​ក្នុង​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី ឯកឧត្តម បណ្ឌិត អូស្មាន ហាសាន់ ទេសរដ្ឋមន្ត្រី ឧកញ៉ា សុះ កំរី ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​សាសនា​ឥស្លាម​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស និង​ថ្នាក់ដឹកនាំ ជាន់ខ្ពស់​ឥស្លាម​កម្ពុជា ជាច្រើនរូប​ទៀត​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន មានប្រសាសន៍​ក្នុង​ឱ្យ​កាស​នោះ​ថា​៖ អ្វីៗ​ដែល​យើងទាំងអស់គ្នា​មាន​សព្វថ្ងៃនេះ គឺ​បានមកពី​ការបង្កើត​សន្តិភាព រក្សា​ការពារ​សន្តិភាព និង​ការអភិវឌ្ឍន៍​ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​។ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​ចូលរួម​គាំទ្រ អោយ​សកម្ម​ដាច់ខាត​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅ​រក​សុខដុម​រម្ម​នីយកម្ម​ជា​រៀងរហូត​។

​ក្នុង​នោះ​ផង​ដែរ ឯកឧត្តម​ឧកញ៉ា គង់ ក្រឹ​ង បាន​មានប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​យើង​ដឹងថា​៖ ជា​រៀងរាល់ឆ្នាំ​លោក​តែងតែ​ចូលរួម​ក្នុង​កម្មវិធី​ប្រលង​សូត្រ​គម្ពីរ​អាល់​ទាំង​ថ្នាក់ ស្រុក ខេត្ត​និង​ថ្នាក់​ជាតិ​ទៀត​ផង​។ លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​៖ រាល់​ការចូលរួម​កម្មវិធី​ម្តងៗ​លោក​តែង​ជួយឧបត្ថម្ភ​ជា​ថវិការ ទោះ​តិច​ឫ​ច្រើន​តាម​សទ្ឋា​ដែល​មាន​ហើយ​ក្នុងក​ម្ម​វិធី​ខាងលើនេះ លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ បាន​ជួយ ឧបត្ថម្ភ​ជា​ថវិការ​ចំនួន​៦,០០០,០០០៛(​ប្រាំមួយ​លាន​រៀល​)​ផង​ដែល គឺ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​សង្គម​អោយ​សម្បូរ​ទៅដោយ​ធនធានមនុស្ស មានចំណេះដឹង និង​ដើម្បី​អោយ​ប្រទេសជាតិ​មាន​ភាព​រីកចំរើន ជាពិសេស​គឺ​លើក​ស្ទួយ​និង​បង្កើន​ចំណេះដឹង​ផ្នែក​សាសនា​ឥស្លាម អោយ​កាន់តែ​មាន​ប្រសិទ្ឋិភាព​ខ្ពស់​។

​លោក​ឧកញ៉ា គង់ ក្រឹ​ង បាន​បន្តទៀតថា​៖ អ្វីៗ​ដែល​គាត់​មាន បាន​ដល់​សព្វថ្ងៃនេះ គឺ​បាន​គុណបុណ្យ​ថ្ងៃ​ជ័យជំនះ ៧​មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា អោយ​រួច ផុតពី​របប​ដ៏​ខ្មៅ​ងងិត ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​ដែល​គណៈបក្ស​ប្រជាជន​ខិតខំ​តស៊ូ ពៈលី​ជីវិត​រំដោះ​បាន​មក​វិញ ហើយ​ខំ​ក៏​សាង​ប្រទេស​ពី​បាតដៃ​ទទេ តាម​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កា​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍន៍ រីកចំរើន​លើ​គ្រប់​វិស័យ​មក​ទល់​សព្វថ្ងៃ​នេះ​៕

r190219b2 r190219b3 r190219b1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.