ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ឯកឧត្តម អភិបាលខេត្ត​ប៉ៃលិន និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យមើល​លូ​រំដោះ​ទឹក​នៅ​ចំណតរថយន្ត​ថ្មី​ក្រុងប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ ​ការចុះ​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ​នេះ បាន​ធ្វើឡើង​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី ១ និង​ថ្ងៃ​ទី ២ ខែតុលា ឆ្នាំ​២០១៥ ហើយ​នៅ​ថ្ងៃទី ២ នោះ ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន បាន​ដាក់​បទបញ្ជា​ឱ្យ​លោក ឌឹន គឹម ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដាក់​គ្រឿងចក្រ​ស្តារ​កាយ​កាក​សំណល់ ក្នុង​ប្រព័ន្ធ​លូ​ដើម្បី​រំដោះ​ទឹកភ្លៀង​ដែល​បាន​ជន់​លិចលង់​ចំណតរថយន្ត​ថ្មី​ក្រុងប៉ៃលិន​ឱ្យបាន​ល្អ​ប្រសើរ​ឡើង​វិញ ។​

​ឯកឧត្តម កើត សុធា អភិបាលខេត្ត ខណៈពេល​ដែល​ចុះ​ពិនិត្យមើល​ប្រព័ន្ធ​លូ​រំដោះ ទឹកភ្លៀង​ដែល​លិចលង់​នៅ ចំណតរថយន្ត​ថ្មី​ក្រុងប៉ៃលិន​នេះ​មានប្រសាសន៍ថា ការស្តារ​កាកសំណល់​ចេញ​ពី​ប្រព័ន្ធ​លូ​មិន​ត្រឹមតែ​រំដោះ​ទឹក​កុំឱ្យ លិចលង់​នៅ​ចំណតរថយន្ត​ថ្មី​ក្រុងប៉ៃលិន​ប៉ុណ្ណោះ​ទេ តែ​បាន​ធ្វើឱ្យ​ឈប់​មាន​ការលិចលង់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន នៅ​ជិត​ចំណតរថយន្ត​ថ្មី​ក្នុង​ក្រុង​ប៉ៃលិន​នេះ​ថែម​ទៀត ។​

​ដោយឡែក​លោក ឌឹន គឹម ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​បាន​ទទួលបញ្ជា​ពី ឯកឧត្តម អភិបាលខេត្ត​រួច​មក លោក​ក៏​បាន​ដាក់​កម្លាំង​កម្មក​រ និង​គ្រឿងចក្រ​ធ្វើ​សកម្មភាព​ស្តារ​កាយ​ប្រព័ន្ធ​លូ ដើម្បី​រំដោះ​ទឹក​កុំឱ្យ​មាន​ការលិចលង់​នៅ​ចំណុច​ចំណតរថយន្ត​ថ្មី​ក្រុងប៉ៃលិន ដែល​ស្ថិតនៅក្នុង​ភូមិ​តា​ពុក​លើ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥៧ មុខ​ចំណតរថយន្ត​ថ្មី ដែល​លូ​មាន​ប្រវែង​បណ្តោយ ១២ ម៉ែត្រ ពោរពេញ​ទៅដោយ កាកសំណល់​កកស្ទះ ។ បន្ទាប់​ពី​សកម្មភាព​ចុះ​ពិនិត្យ និង​កាយ​ប្រព័ន្ធ​លូ​នៅ​ចំណុច​ខាងលើ ឯកឧត្តម អភិបាលខេត្ត និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​នេះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន និង​លោក​ប្រធាន ឌឹន គឹម ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ព្រមទាំង​មន្ត្រីរាជការ មួយចំនួនទៀត ដែល​បាន​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិស្ថាន ដើម្បី​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ។​/

 

2015_10_03b (8)

2015_10_03b (6)

2015_10_03b (7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.