ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

បុរស​សង្ស័យ​២​នាក់​តាំងខ្លួន​ជា​អ្នកព៌ត័​មាន​ជំរិតឆ​បោកប្រាក់​ពី​មេបញ្ជាការ​អាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ​១០០​ដុល្លា​ជាប់់​ខ្នោះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ បុរស​សង្ស័យ​២​នាក់​តាំងខ្លួន​ជា​អ្នកព៌ត័មាន ឆបោក​ប្រាក់​ពី​មេបញ្ជាការ​អាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ​១០០​ដុល្លា ដោយ​មិន​មាន​ប័ណ្ណ​ព៌ត័មាន​សំគាល់​ខ្លួន (​កាត​អ្នកកាសែត​) ត្រូវ អាវុធហត្ថ ដាក់​ខ្នោះ នៅ​ទីបញ្ជាការ​អាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ ។​
​កាល​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៥​រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចា​ត​ការ​តាម​និតិ​វិធី​។​

លោក ​ឱ ​បូ​រិន្ទ​ មេបញ្ជាការ​អាវុធហត្ថ​បាន​និយាយថា​ជនសង្ស័យ​ជំរិត​និង​ឆបោក​ទា​លុយ​២​នាក់​នោះ​មាន​៖​ទី​១​ឈ្មោះ  ជ័យ ដា​រ៉ា អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។ ទី​២ ឈ្មោះ តាំ សាយ អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​ក្តុល សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។ ជនសង្ស័យ​ទាំង​២​នាក់ មិន​មាន​ប័ណ្ណ​ព៌ត័មាន​សំគាល់​ខ្លួន​(​កាត​អ្នកកាសែត​)​។​

​លោក ឱ បូ​រិន្ទ បាន​និយាយ​បន្តថា មុនពេល​កើតហេតុ​មាន​បុរស់​ម្នាក់ ឈ្មោះ​ម៉ុត​សាវណ្ណ​តាំងខ្លួន​ជា​អ្នកយកព៌ត័មាន​នៅ​ភ្នំពេញ បាន​ទូរស័ព្ទ​មក​ខ្ញុំ ដោយ​អួតខ្លួន​ធ្លាប់​បាន​ស្គាល់​អ្នកធំ​ច្រើន ដូចជា​អភិបាល​ក្រុងភ្នំពេញ​ជាដើម ហើយ​អ្នកធំ​ទាំងអស់នោះ ធ្លាប់​ឲ្យ​លុយ​បាយ​ជា​ហូ​ហែរ មិនចេះ​ដាច់​ក្នុងពេល​បុណ្យទាន​ម្តងៗ ហើយ​ថ្មីៗ​នេះ លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​ក៏​បាន​ឲ្យ​លុយ​ចំនួន​៦០​ម៉ឺន​រៀល​មកឲ្យ​ខ្លួន ដើម្បី​យក​ទៅ​ធ្វើបុណ្យ​ផងដែរ ។​

​ឈ្មោះ ម៉ុត សា​វណ្ណ នោះ​បាន​ប្រាប់​លោក ឱ បូរិន  ថា តើ​លោក​មេបញ្ជាការ​ជួយ​ផ្តល់​ឲ្យ​លុយដ​ល់​ខ្ញុំ​ប៉ុន្មាន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​យក​ទៅ​ធ្វើបុណ្យ និង​គេ បើ​ឲ្យ​កុំ​តិចជាង​អភិបាលខេត្ត​ឲ្យសោះ​។​
​លោក ឱ បូ​រិន្ទ និយាយថា ចុះបើ​១០០​ដុល្លា​បាន​ដែរ រឺ​អត់​ឈ្មោះ សុវណ្ណ នោះ​ថា​បាន ។​

​លោក ឱ បូ​រិន្ទ បាន​និយាយ​បន្តទៀតថា មួយសន្ទុះ​ធំ​ក្រោយមក ស្រាប់តែ​លេចមុខ​ឈ្មោះ ជ័យ ដា​រ៉ា មក​សួរ​ខ្ញុំ លោក​ឯកឧត្តម​ថា មាន​បាន​ទទួល​ទូរស័ព្ទ​ពី​ឈ្មោះ ម៉ុត សា​វណ្ណ នៅ​ភ្នំពេញ​ដែល​ទេ គាត់​ឲ្យ​ខ្ញុំ​មក​យក​លុយ​ពី​លោក​១០០​ដុល្លា​ដែរ​រឺ​អត់​? ។​

​ភ្លាម​នោះ​ខ្ញុំ​(​ឱ​បូ​រិន្ទ​)​ក៏​កាក់​សួរនាំ​ថា ឈ្មោះ ជ័យ ដា​រ៉ា នេះ​ធ្វើ​ស្អី​ត្រូវ​យ៉ាងម៉េច​ជាមួយ​ឈ្មោះ ម៉ុត សា​វណ្ណ នោះ ។ ឈ្មោះ ជ័យ ដា​រ៉ា បាន​រៀបរាប់​ថា ខ្លួន​ជា​អ្នក​យម​ព៌ត័មា​នសា​ព៌ត័មាន​សុជីវធម៌ កូនចៅ​លោក ជ័យ យ៉ាណូ តែ​ពុំ​មាន​កាត​កាន់​ទេ ព្រោះ​វា​ដាច់​ឆ្នាំ​ហើយ ខ្លួន​ក៏​មិន​បាន​ស្គាល់​ឈ្មោះ ម៉ុត សុវណ្ណ នោះ​ដែរ​គ្រាន់តែ​ឈ្មោះ ម៉ុត សា​វណ្ណ នោះ​ឲ្យ​ខ្លួន​មក​យក​លុយ​ពី​ឯកឧត្តម​តែប៉ុណ្ណោះ​។​

​លោក ឱ បូ​រិន្ទ បាន​បញ្ជាក់ទៀតថា ក្រុម​អ្នក​សាព៌ត័​មាន​នេះ​កន្លងមក បាន​ដើរ​បោកប្រាស់​នៅតាម​មន្ទីរ​អង្គរ​ភាព​ជុំវិញ​ស្រុក​ខ្មែរ​មន្ត្រី​មួយចំនួន​ត្រូវ​ចាញ់បោក​អ្នក​ទាំងអស់​នេះ​ជា​ញឹកញាប់ ពិសេស​រូប​លោក​មួ​យ​រយៈ​កន្លងមក ក៏​ចាញ់បោក​ពួក​នេះ​អស់​២០០​ដុល្លា​ដែរ ដោយ​សំដី​ផ្អែមល្ហែម​ជនកំហូត​ទាំងនេះ ។​

​លោក ឱ បូ​រិន្ទ បានបញ្ជាក់់​ថា ឈ្មោះ ជ័យ ដា​រ៉ា នេះ​ដោយ​និយាយ​គ្មាន​ដឹង​ខុស​ត្រូវ មិន​មាន​កាត​បញ្ជាក់​ពី​អង្គភាព​ត្រឺមត្រូវ ដូច្នេះ​រូប​លោក​ក៏​ឃាត់ខ្លួន​ទុក និង​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាកា ដើម្បី​ដាក់ទោស​ទៅតាម​និតិ​វិធី​ច្បាប់​៕

 

2015_10_03 (2) 2015_10_03 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.