ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​ក្លឹប​អ្នកកាសែត​ឯករាជ្យ​បើក​កិច្ចប្រជុំ​ស្តីពី​សកម្មភាព​ការងារ​រយះពេល​១​ឆ្នាំ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ខាងមុខ​(២០១៥-២០១៦)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​រាជធានី​ភ្នំពេញ ៖  នា​រសៀល​ថៃ្ង​ទី​១ ខែតុលា ក្លឹប​អ្នកកាសែត​ឯករាជ្យ​បាន​បើក​អង្គប្រជុំ​នៃ​ភោនី​យ៏ដ្ឋា​ន​ស្ទឹងមាសដោយ​ មានការ​ចូលរួមជាអ​ធិបតី​លោក​សុខ ​សុវណ្ណ​ ​ប្រធាន​ក្រុមប្រឹក្សា​សារពត៌មាន​កម្ពុជា​និង​លោក​ហ៊ុន​សុខា​ប្រធាន​ក្លឹប​ អ្នកកាសែត​ឯករាជ្យ​ព្រមទាំង​មាន​ការចូល​រូ​ួ​ម​ពី​លោក​ចាងហ្វាង​កាសែត​ជា​ ​ច្រើន​រូប​ដែល​ជា​សមាជិក​របស់​ក្លឹប​ ។ ​

​ក្រោយពី​លោក សុខ សុវណ្ណ បាន​ថ្លែង​សុន្ទ​កថា បើក​អង្គប្រជុំ លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​បាន​រាយ​ការណ៏​ជូន​អង្គប្រជុំ​ពី សកម្មភាព​ក្លឹប​ក្នុង​រយះពេល​១​ឆ្នាំកន្លងមក ។ ក្នុងនោះ ក៏បាន​លើកឡើង​ពី សកម្មភាព​សប្បុរសធម៌ ដូចជា​ការងារ​ចែករំលែក​ជួយ​ឧបត្ថម្ភ​ដល់​ជនក្រីក្រ​មនុស្ស​ចាស់ ជរា ។ លោក​បញ្ជាក់​បន្ថែមថា ទាំង​ការងារ​ក្លឹប ទាំង ការងារ​មនុស្សធម៌ ក្លឹប​បាន​ចំណាយ​ថវិកា​ក្នុង​១​ឆ្នាំ ជាង ៣ ម៉ឺន​ដុល្លារ​(​ថវិកា​ផ្ទាល់ខ្លួន​) ។ ក្នុង​ទិសដៅ​ទៅ​ឆ្នាំ​ខាង​មុខ លោក ហ៊ុន សុខា បាន បេ្ត​ជ្ញា​នឹង​រក្សា​គោលជំហរ​របស់​ក្លឹប ឲ្យ​កាន់តែ​ល្អ​ជាង​ឆ្នាំ​កន្លងទៅ ក្នុងនោះ គឺ​បង្កើន​សកម្មភាព​ ​ធើ្វយ៉ាងណា​ឲ្យ​អ្នកកាសែត​ទាំងអស់ មិន​ថា​ក្នុង​ក្លឹប ឬ​ក្រៅ​ក្លឹប ចេះ​រួបរួម​កម្លាំង​សាមគ្គី​ទ្វេរ​ឡើង ដើម្បី​ជា​កិក្តិយសដ៏​ឧត្តុង្គឧត្តម​របស់អ្នក​កាសែត​​កម្ពុជា ស្របពេល​ដែល​អ្នកកាសែត​កម្ពុជា​មាន​ឈ្មោះ​រួម​ជា​អ្នកកាសែត​នៃ​ប្រទេស​ អាស៊ាន ។​

​សូមបញ្ជាក់​ថា សមាជិក​ក្លឹប​អ្នកកាសែត​ខែ្មរ​ឯករាជ្យ មាន​សេចក្តីត្រេកអរ​គ្រប់គ្នា ក្នុងខណៈពេល​ដែល​លោក​ប្រធាន​ហ៊ុន​សុខា​ក្នុង​ពិធីបុណ្យ​ ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​សមាជិក​ក្លឹប​ម្នាក់​ចំនួន​១០​ម៉ឺន​រៀល ហើយ​ក្នុង​ថៃ្ង​ដើម​ឆ្នាំ​ថ្មី​ម្តងៗ​សមាជិក​ក្លឹប​ម្នាក់ៗ​ត្រូវបាន ការឧបត្ថម្ភ​ចំនួន​១៥០​ដុល្លារ​ដើម្បី​ ​ជា​ជំនួយ​ក្នុង​តំណើរការ​សារពត៌មាន​របស់ខ្លួន ។ អង្គប្រជុំ​បាន​បញ្ចប់​នៅ​ម៉ោង ៥ រសៀល ព្រម​ទាំង​ការ​ជប់លៀង​ពិសារ​ភោជនីយ៏អាហារ​មិត្ត​ភាព​រហូតដល់​ម៉ោង​១០​យប់ ។

​ សូម​បញ្ជាក់​បន្ថែម ថៃ្ង​ដែល​ក្លឹប​ធើ្វ​ការប្រជុំ​នោះ គឺ​ចំ​នឹង​ថៃ្ង​បុណ្យ​ទិវា​មនុស្ស​ចាស់ ។ លោក​ប្រធាន ហ៊ុន សុខា ក៏​បាន​ឧបត្ថម្ភ​ដល់​អ្នកកាសែត​ចាស់​ក្នុង​ក្លឹប​ក្នុង​ម្នាក់ៗ​ចំនួន​១០​ ម៉ឺន​រៀល​ផងដែរ ៕

 

2015_10_03a-(2) 2015_10_03a-(1) 2015_10_03a-(5) 2015_10_03a-(6) 2015_10_03a-(7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.