ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

កូនប្រុស​តំណាងរាស្ត្រ​ខេត្ត​រតនគិរី ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​នៅ​វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគីរី ៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី បាន​រិះគន់​ថា​កន្លង​មក​សមត្ថកិច្ច​បង្ក្រាប​តែ​ឈ្មួញ​តូចតាច ដែល​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​នៅ​វៀតណាម​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ធំៗ​ដែល​មាន​ខ្នងបង្អែក​ក្រាស់ៗ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​វៀតណាម​យ៉ាង​អនាធិបតេយ្យ​។ ជាក់ស្ដែង​ឈ្មោះ ឡាំ វង់ ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​លោក ប៊ូ ឡាំ តំណាងរាស្ត្រ​ខេត្ត​រតនគិរី កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច​ចម្រុះ​តាម​ដងផ្លូវ​បាន​រក្សា​ភាពស្ងប់ស្ងាត់​ពេលដែល​ឈ្មោះ ឡាំ វង់ ប្រើប្រាស់​រថយន្ត​ទំនើបៗ​ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុងស្រុក​វ៉ឺន​សៃ បាន​ឲ្យដឹងថា​មួយ​រយៈពេល​កន្លង​ទៅ​នេះ ឈ្មោះ ឡាំ វង់ អាង​អំណាច​ឪពុក​ខ្លួន​ជា​តំណាងរាស្ត្រ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​នៅ​ភូមិ​ភ្នំ​កុក ឃុំ​វ៉ឺ​ន​សៃ ស្រុក​វ៉ឺ​ន​សៃ យ៉ាង​គគ្រឹកគគ្រេង​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ទេ​។ ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មោះ ឡាំ វង់ បាន​ប្រើប្រាស់​រថយន្ត​២​គ្រឿង​ក្នុង​ការដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ស្រុក​វ៉ឺ​ន​សៃ ឆ្លងកាត់​ក្រុង​បាន​លុង យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​អំពើ​ចិត្ត​។ ក្នុង​នោះ​រថយន្ត​១​គ្រឿង​ម៉ាក​ហ្វ័រី​ន័រ ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-5198 និង​១​គ្រឿង​ទៀត​ម៉ាក​តា​កូម៉ា ១​បាំង​កន្លះ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​រលូន​។
​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​គ្រាន់តែ​ឮឈ្មោះ ឡាំ វង់ ពួកគេ​មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ គឺ​បណ្ដោយ​តាម​អំពើ​ចិត្ត​ព្រោះ​ខ្លាច​បាត់បង់​តួនាទី​និង​ស័ក្តិ​ពីលើ​ស្មា​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​រតនគិរី បានឲ្យដឹង​ថា​សូម្បីតែន​គរបាល​ប្រឆាំង​បទល្មើ​ស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ដែល​ឈរជើង​នៅក្នុង​ខេត្ត​រតនគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈើ ឈ្មោះ ឡាំ វង់ នោះដែរ​។ កម្លាំង​សមត្ថកិច្ច​តាម​ដង​ផ្លូវជាតិ​លេខ​៧៨ បានដឹង​យ៉ាងច្បាស់​ថា​ឈ្មោះ ឡាំ វង់ ជា​កូនប្រុស​របស់​លោក ប៊ូ ឡាំ តំណាងរាស្ត្រ​ខេត្ត​រតនគិរី ហើយ​ជា​ក្មួយ​របស់​អភិបាលខេត្ត​រតនគិរី ដូច្នេះ​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​នោះទេ​។ ហេតុនេះហើយ​ទើប​បច្ចុប្បន្ន​ឈ្មោះ ឡាំ វង់ នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចេញពី​ស្រុក​វ៉ឺ​ន​សៃ ឆ្លងកាត់​ផ្លូវ​ក្នុង​ស្រុក​អូរ​ជុំ រួច​បន្ត​តាម​ផ្លូវជាតិ​លេខ​៧៨ យកទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រក​អន្តរជាតិ​អូរយ៉ាដាវ​យ៉ាង​សុខ​ស្រួល​។ ទាក់ទង​បញ្ហា​ខាងលើ​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ថ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​នេះ​ឈ្មោះ ឡាំ វង់ ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក​។​

​ជុំវិញ​ជំនួញ​ឈើ​ប្រណិត និង​កាង​ឈើប្រណិត​របស់​កូន​តំណាងរាស្ត្រ​២​រូបនោះ​ទៅ​លក់​នៅ​ប្រទេ​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​១០​ឆ្នាំ​២០១៥​នេះ លោក​វង្ស សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មិន​អាច​សុំ​ការបំភ្លឺ​ណាមួយ​បាន​ទេ ទូរស័ព្ទ​របស់​លោក​ជាប់​រវល់​។
​មជ្ឈដ្ឋាន​ទូរ​ទៅ​តែង​រិៈ​គន់ថ្នាក់​ខ្ពស់ និង​កម្លាំង​ថ្នាក់ខ្ពស់​ខិលខូច​មួយចំនួន តែងតែ​អោយ​ញាតិ​សន្តាន​គូរ​កន​របស់​ខ្លួន​រក​ស៊ី​ជំនួញ​ឈើប្រណិត​ទៅ​លក់​អោយ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម​យក​លុយ​ធ្វើ​មាន ធ្វើបាន ដោយ​មិន​មាន​ការអៀនខ្មាស់ និង​កោតញញើត​ចំពោះ​ច្បាប់ ឫ​បទបញ្ជា​០១០២ របស់​សម្តេច​អគ្គសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​៕
​តា​ជួង​

 

2015_10_03b (5) 2015_10_03b (1) 2015_10_03b (2) 2015_10_03b (3) 2015_10_03b (4)

Filed in: សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.