ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦

បើក​សន្និបាត​បូកសរុប​វាយតម្លៃ​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១៧-២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា​២០១៨-២០១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ១០​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៩ មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​ប៉ៃលិន  បាន​ប្រារព្ធ​ពិធី​បើក​សន្និបាត​បូកសរុប វាយ តម្លៃ ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១៧-២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា ២០១៨-២០១៩ ក្រោម​អធិបតីភាព​លោក ចេ​ន ញ៉ាន់ អភិបាលរង​ខេត្ត​ប៉ៃលិន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាល អភិបាលរងក្រុង​-​ស្រុក អាជ្ញាធរ​ឃុំ សង្កាត់ អង្គការ​ដៃគូ​នានា និង​លោកគ្រូ អ្នកគ្រូ យ៉ាងច្រើន​កុះករ​។​

​លោក តង់ ធារ៉ា  ប្រធាន​មន្ទី​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន  បាន​ធ្វើ​របាយការណ៍​សង្ខេប​ស្ដីពី​លទ្ធផល​ការងារ​កន្លងមក គឺ​ពិតជា​មាន​មោទនភាព អំពី​លទ្ធផល​សម្រច​បាន​ទាំង​ផ្នែក​បរិមាណ និង គុណភាព​ដែល​ជា​សកម្មភាព​ជាអាទិ​ភាព  និង​ជា​យុទ្ធសាស្ត្រ ដែល​បាន​អនុវត្តន៍ ត្រូវបាន​ផ្តោតជាសំខាន់ ទៅលើ​ការលើកកម្ពស់​គុណភាព​អប់រំ តាមរយៈ​ការពង្រឹង​សមត្ថភាព​គ្រូបង្រៀន សមត្ថភាព​គ្រប់គ្រង អភិបាលកិច្ច​ល្អ ការតាមដាន​ត្រួតពិនិត្យ ការ​ធ្វើ​អធិការកិច្ច និង​ការវាយតម្លៃ ដើម្បី​បង្កើន​កាលានុវត្តភាព​ស្មើៗ​គ្នា ឱ្យ​ដល់​កុមារ ទាំង​ការអប់រំ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ដោយ​ធានា​ឱ្យ​ពួកគេ​មានឱកាស​រៀន​ចប់​កម្រិត​មូលដ្ឋាន​៩​ឆ្នាំ ក្នុង​ការជំរុញ​និង​បណ្តុះ បណ្តាល​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ជាព​លករ​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ រីកចម្រើន​តាម​កម្មវិធី​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល ។​

​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​វាយតម្លៃ​ការងារ​អប់រំ នេះ​ដែរ​លោក ចេ​ន ញ៉ាន់ អភិបាលរង​ខេត្ត​ប៉ៃលិន  មានប្រសាសន៍​លើកឡើង​ថា​៖​សង្គម​ជាតិ​អាច​រីកចម្រើន​អភិវឌ្ឍន៍​ទៅបាន ត្រូវ​ពឹងផ្អែក​លើ​ការងារ​អប់រំ ពិសេស​ការកសាង​ធនធានមនុស្ស  ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់​អំពី​ស្ថានភាព ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ ដោយ​បើក​ទូលាយ​នូវ​ចរន្ត​ទីផ្សារសេរី និង​ការ​តម្លើង​ប្រាក់បៀវត្ស​ជូន​កម្មករ មន្ត្រីរាជការ​ជា​បន្តបន្ទាប់ ហើយ​នៅពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដោយ​ឥតគិតថ្លៃ ជូន​គ្រូបង្រៀន អតីត​គ្រូបង្រៀន និង​មន្ត្រីរាជការ​សាធារណៈ​ទាំងអស់​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ខេត្ត ស្រុក និង​ប៉ុស្តិ៍​សុខភាព​របស់​រដ្ឋ​។​

​លោក​អភិបាលរង បាន​បន្តថា​៖ នៅក្នុង​បរិបទ​នេះ រាជរដ្ឋាភិបាល បាន​ធ្វើ​ការកែទម្រង់ លើ  វិស័យ​ជា​អាទិភាព​ជាច្រើន ក្នុងនោះ ការកែទម្រង់រដ្ឋបាល​សាធារណៈ កំពុង​ត្រូវបាន​អនុវត្តន៍​យ៉ាងសកម្ម និង​ស៊ីជម្រៅ ទាំង​នៅ​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ហើយ​ចំពោះ​មុខ បណ្ដា​វិស័យ​សំខាន់ៗ​មួយចំនួន​នៅ​ថ្នាក់ជាតិ ត្រូវបាន​ធ្វើ​វិមជ្ឈការ មក​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទទួលខុសត្រូវ​អនុវត្ត​ន៍ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​នៅ​មូលដ្ឋាន ជា​ពិសេស​សកម្មភាព នៃ​ការ​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព នៃ​ការផ្ដល់​សេវា​សាធារណៈ សេវា​រដ្ឋបាល និង​វិស័យ​សំខាន់ៗ​មួយចំនួន ក្នុង​នោះ​វិស័យ​អប់រំ​យុវជន និង​កីឡា ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​គោលនយោបាយ​វិមជ្ឈការ ដូច្នោះ ដើម្បី​អនុវត្តន៍​គោលនយោបាយ​នេះ​ប្រកបដោយ​ប្រសិទ្ធិភាព ក្នុង​នាម​ថ្នាក់ដឹកនាំ​ទទួលខុសត្រូវ​មួយ មន្ត្រី​សាធារណៈ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​លើកកម្ពស់​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ជា​ចុងបញ្ចប​លោក​ក៍បាន​ផ្ដាំផ្ញើ ដល់​លោកគ្រូ​អ្នកគ្រូ ត្រូវ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន ឱ្យស្រប​ទៅ តាម​ការអភិវឌ្ឍ នៃ​បច្ចេកវិទ្យា​សកលលោក ផងដែរ ៕
​ដោយ សេង សុវណ្ណារិទ្ធ​

 

r190131b1 r190131b2 r190131b3 r190131b4 r190131b5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.