ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​អាជ្ញាធរ​បញ្ចេញ​កម្លាំង​ជាង​២០០​នាក់ បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចុះ​បង្ក្រាប​ក្រុម​ជនអនាថា​និង​សាងសង់​យ៉ាង​អនាធិបតេយ្យ នៅតាម​ផ្លូវ​រថភ្លើង​ក្នុង​ខណ្ឌ​ដូនពេញ ចាប់​ជន​គ្រឿងញៀន​១៥​នាក់ និង​ដកហូត​វត្ថុតាង​មួយ​ចំនួន​ធំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ជាង​២០០​នាក់ បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សំណង់​អនាធិបតេយ្យ​មិន​រៀបរយ​នៅក្នុង​ភូមិ​២ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ប្រតិបត្តិការ​ខាងលើនេះ ដឹកនាំ​ដោយ​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​, លោក​ឧត្តមសេនីយត្រី សុង លី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​, លោក​វរសេនីយ៍ឯក ទៀង ចន្ទ័​សារ អធិការ​នគរបាល​ខណ្ឌ និង​លោក​វរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ព្រមទាំង​មាន​ការចូលរួម​ពី​នគរបាល​ខណ្ឌ​ដូនពេញ​ចំនួន​៨០​នាក់​, កំលាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​ចំនួន​២៤​នាក់​, កំលាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល ក្រុង ចំនួន​៣៣​នាក់ និង​ប្រជា​ការពារ​ខណ្ឌ​ចំនួន​៤០​នាក់​។​

​របាយការណ៍​របស់​សាលាខណ្ឌ​ដូនពេញ បានបញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​គណ​:​បញ្ជា​ឯកភាព​ខណ្ឌ​បាន​ឃាត់ខ្លួន​ជន​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១៥​នាក់ (​ក្នុងនោះ​ស្ត្រី​ចំនួន​០៨​នាក់​) និង​បាន​រុះរើ​ជម្រក​អនាធិបតេយ្យ​ចំនួន​១១ ក្នុងនោះ​បន្ទប់​ចំនួន​៤​បន្ទប់ ដែល​បន្ទប់​នីមួយៗ​ប្រក់​តង់ ប្រក​ស័ង្កសី ដែល​ជា​ជម្រក​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​។​

​បើ​តាម​របាយការណ៍ ការចុះ​ប្រតិបត្តិការ​នោះ​កំលាំង​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ចែក​ជា​០៣​គោលដៅ ដឹកនាំ​ដោយ​លោក​អភិបាលរង នាយក នាយករង ប្រធានការិយាល័យ ដោយ​បាន​ចុះ​ឆែកឆេរ​ផ្ទះ​សរុប​រួម​៩៤​ខ្នង​ផ្ទះ​។​

​សម្រាប់​ជនសង្ស័យ​ទាំង​១៥​នាក់ និង​វត្ថុតាង​ទាំងនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចាត់ការ​តាមច្បាប់​៕
​ដោយ ហុក វិបុល​

r190130b1 r190130b2 r190130b3 r190130b4 r190130b5 r190130b6 r190130b7 r190130b8 r190130b9 r190130b10 r190130b11 r190130b12 r190130b13 r190130b14 r190130b15

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.