ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ ដើម្បីការពារទឹកដី ត្រូវប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព មិនមែនត្រឹមអង្គុយខ្លាចឡើយ

នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ ដើម្បីការពារទឹកដី ត្រូវប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព មិនមែនត្រឹមអង្គុយខ្លាចឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា ដើម្បីការពារទឹកដីបាន គឺត្រូវតែប្រឹងប្រែងបង្កើនសមត្ថភាព មិនមែនអង្គុយតែខ្លាច ដោយមិនធ្វើអ្វីនោះទេ។

ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ទស្សនៈព្រួយបារម្ភរឿងទឹកដីត្រូវតែមាន ប៉ុន្តែមិនត្រូវបង្កើតគំនិតខ្លាចហួសនោះទេ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទស្សនៈនៃការព្រួយបារម្ភអំពី ការបាត់បង់ទឹកដីពីណាក៏ត្រូវតែមាន ប៉ុន្តែមិនត្រូវបង្កើតនូវគំនិតជ្រុលនិយមខ្លាចហួសនោះទេ បើខ្លាចគេពង្រឹងខ្លួនឯងទៅ បើខ្លាចគេយករបស់ហ្នឹងត្រូវពង្រឹងសមត្ថភាពខ្លួនឯង»។

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា បើខ្លាចបាត់បង់ត្រូវចេះយកចិត្តទុកដាក់ និងថែរក្សា ពោលគឺពង្រឹងសមត្ថភាពខ្លួនឲ្យបានរឹងមាំ បន្តអភិវឌ្ឍន៍ខ្លួនឯងជានិច្ច។ សម្ដេចបន្តថា ការព្រួយបារម្ភអំពីការបាត់បង់ទឹកដីត្រូវតែមាន ប៉ុន្តែមិនត្រូវខ្លាចរហូតទាល់តែមិនធ្វើអ្វីសោះនោះទេ។

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា បើខ្លាចបាត់បង់ត្រូវចេះយកចិត្តទុកដាក់ និងថែរក្សា ពោលគឺពង្រឹងសមត្ថភាពខ្លួនឲ្យបានរឹងមាំ បន្តអភិវឌ្ឍន៍ខ្លួនឯងជានិច្ច។ សម្ដេចបន្តថា ការព្រួយបារម្ភអំពីការបាត់បង់ទឹកដីត្រូវតែមាន ប៉ុន្តែមិនត្រូវខ្លាចរហូតទាល់តែមិនធ្វើអ្វីសោះនោះទេ។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រៀបធៀប ទំនាក់ទំនងរវាងប្រទេស និងប្រទេស ជាមួយទំនាក់ទំនងរបស់ប្រជាជន ដោយមនុស្សរស់នៅត្រូវមានទំនាក់ទំនងទៅវិញទៅមក មិនអាចផ្ដាច់ខ្លួនចេញពីសង្គម ព្រោះតែខ្លាចគេចង់បាន ឬបំពានខ្លួនឯងនោះទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.