ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើសម្តេច​តេជោ មិនប្រឆាំងអង្គការសហប្រជាជាតិទេនោះ សង្គ្រាមនឹងផ្ទុះឡើងវិញ ព្រោះការពង្រីកសំណុំរឿងសាលាក្តីខ្មែរក្រហម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើសម្តេច​តេជោ មិនប្រឆាំងអង្គការសហប្រជាជាតិទេនោះ សង្គ្រាមនឹងផ្ទុះឡើងវិញ ព្រោះការពង្រីកសំណុំរឿងសាលាក្តីខ្មែរក្រហម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រសិនបើសម្តេច​តេជោ មិនប្រឆាំងការពង្រីកសំណុំរឿងនៅសាលាក្តីខ្មែរ​ក្រហមពីសំណាក់អង្គការសហប្រជាជាតិទេនោះ សង្គ្រាមនឹងផ្ទុះឡើងវិញ ព្រោះអតីតទ័ពខ្មែរក្រហមមិនសុខចិត្តនោះឡើយ។

សម្តេចបានថ្លែងបែបនេះ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា យុត្តិធម៌សម្រាប់ខ្មែរព្រោះតែរបបកាប់សម្លាប់របស់ខ្មែរក្រហមត្រូវទាមទារ ប៉ុន្តែរឹតតែសំខាន់សម្រាប់អ្នករស់ពីរបបខ្មែរក្រហម គឺសុខសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា យុត្តិធម៌សម្រាប់ខ្មែរព្រោះតែរបបកាប់សម្លាប់របស់ខ្មែរក្រហមត្រូវទាមទារ ប៉ុន្តែរឹតតែសំខាន់សម្រាប់អ្នករស់ពីរបបខ្មែរក្រហម គឺសុខសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ថ្ងៃមុន សម្តេចតេជោ អញ្ជើញធ្វើបាថកថា នៅប្រទេសទីម័រ ឡេស្តេ បាននិយាយថា បើសិនមិនមានសម្តេចតេជោនៅពេលនោះ ដែលជាប្រមុខរដ្ឋាភិបាល ហ៊ានប្រឈមនឹង UN យើងនឹងមានសង្គ្រាមឡើងវិញ។ មានអ្នកយកទៅបកស្រាយ ដោយមិនយល់។ ពេល UN មកកាត់ក្តីនៅសាលាក្តីខ្មែរក្រហម គេទាមទារស្រាវជ្រាវស៉ើបអង្កេតទាំងអស់ មិនមែនតែមេដឹកនាំកំពូលទេ អាចមេកងពល មេនានាដែលពាក់ព័ន្ធមកវិញទាំងអស់ ទាំងអតីតព្រះមហាក្សត្រ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បរទេសចូលមកខ្មែរ គេអត់គិតរឿងនយោបាយ និងសង្គ្រាមទេ គេគិតតែរឿងច្បាប់ ដោយមិនដឹងពីការផុយស្រួយសន្តិភាពនៅកម្ពុជាឡើយ។ បើពេលនោះ ហៅទាំងមេកងពល និងមេឃុំ ប្រហែលពួកគាត់មិនទៅទេ ជាពិសេសពេលទើបមានសន្តិភាព។

ហេតុនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា បើធ្វើសមាហរណកម្មហើយ បែរជាហៅពួកគាត់ទៅតុលាការ ក្រោមកត្តាអន្តរជាតិ ប្រហែលមានបញ្ហា។ ការរកយុត្តិធម៌ក្រោមច្បាប់អន្តរជាតិ ក៏ត្រូវគិតពីយុត្តិធម៌ជាតិយើងដែរ ដើម្បីចៀសវាងសង្គ្រាម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.