ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស់​រវាង​មន្ទីរ​បរិស្ថាន​ខេត្ត និង​ប្រជា​ពល រដ្ឋ ជាង​៤០​គ្រួសារ ដែល​ប្រើប្រាស់​ដី​តំបន់​អភិរក្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​មុខ​មន្ទី រ​បរិស្ថាន​ខេត្ត ខណៈ​ពួកគេ​អាស្រ័យ​ផល​ដាំ​ពោត សណ្តែក ដំឡូង​មី នៅលើ​ដី​តំបន់​អភិរក្ស នៅ​ចំណុច​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​រួចមក ស្រាប់ តែ​ត្រូវ​ខាង​មន្ទីរ​បរិស្ថាន ខេត្ត​បាន​នាំ​កម្លាំង​ទៅ​ដក​បំផ្លាញ​ដំណាំ និង​ប្តឹង​មួយចំនួន​ទៅ​តុលាការ រហូតដល់​វេលា​ម៉ោ ង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៥ កន្លងទៅនេះ លោក ឡូ លុយ អភិបាល រង​ក្រុងប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ ចុះ​ទៅ​ធ្វើ​ការដោះស្រាយ​បញ្ហា​ចម្រូងចម្រាស់​រវាង ប្រជាពលរដ្ឋ និង​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​ស្ថិតនៅ​ចំណុច​សាលារៀន​បឋមសិក្សា​ក្រចាប់ ក្នុង​ភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​

​សូមបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥ មាន​ប្រជាពលរដ្ឋ​ជាង​៤០ គ្រួសារ ដោយ​អ្នកខ្លះ​មាន​កាន់​ប៉ា​ដា បាន​នាំគ្នា​ឡើង​ទៅ​តវ៉ា​នៅ​មុខ​មន្ទីរ​បរិស្ថាន​ខេត្ត​ក្នុង​ភូ មិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត ជួយ​អន្តរាគមន៍​ដោះស្រាយ បញ្ហាដីធ្លី ដែល​ពួកគេ​ប្រើប្រាស់​អាស្រ័យ​ផល​នៅ​តំបន់​អភិរក្ស តែ​ត្រូវ​ខាង​មន្ទីរ​បរិស្ថាន​ខេ ត្ត​នាំគ្នា​ដក​ដំណាំ​ល្ពៅ​ជាច្រើន​គុម្ព និង​ប្តឹង​ទៅ​តុលាការ​ចំនួន​៣​នាក់​ផង​ដែរ ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា សុំ​ឱ្យ​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត បង្ហាញ​ដី​ដែល​ពួកគាត់ ត្រូវ​ប្រើប្រាស់​អាស្រ័យ​ផល​ពិតប្រាកដ ដើម្បី​កុំឱ្យ​មាន​ការ​ធ្វើ​បាប​ដេញចាប់ ចង​ពួក​គាត់​បន្ត ទៀត ព្រោះ​កាលពី​ឆ្នាំ​២០១៤​កន្លងទៅ ខាង​មន្ត្រី​បរិស្ថាន​ជា​អ្នក​ឱ្យ​ពួកគាត់​ដាំ​ដំណាំ​អាស្រ័ យ​ផល​នៅលើ​ដី​នោះ ហើយ​ថែមទាំង​ធ្វើការ​វាស់វែង ដោយ​ក្នុង​១​គ្រួសារ​យក​ប្រាក់​ចំនួន​៥ ម៉ឺន​រៀល សន្យា​ចេញ​កន្ទុយ​សន្លឹក​ថែមទៀត​ផង លុះ​ក្រោយមក​នៅ​ឆ្នាំ​២០១៥​នេះ ស្រាប់ តែ​ពួកគេ​ធ្វើការ​ដក​ទៅវិញ​ស្ងាត់ៗ ពោល​គឺ​មិន​បាន​ប្រាប់​ឱ្យដឹង​ជា​មុន​នោះឡើយ ។ ម្យ៉ាង វិញ​ទៀត អ្វី​ដែល​ពួកគាត់​បាន​ដាំ​ដំណាំ​នៅលើ​ដី​នោះ​រហូត​ដល់​ជិត​ប្រមូល​ផល​ទៅហើយ សុំ​កុំឱ្យ​ខាង​មន្ត្រី​បរិស្ថាន​បន្ត​នាំ​គ្នា​ចុះ​ទៅ​ដក​បំផ្លាញ​ទៀត បើ​ខុស​ត្រូវ​គ្នា​យ៉ាងណា​សុំ​ឱ្យ​ប្រា ប់ដ​ល់​ពួកគាត់​ជាមុន ឬ​ជូន​លិខិត​តាមរយៈ​លោក​មេ​ភូមិ​ក៏​បាន​ដែរ ។

​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឱ្យដឹងថា បញ្ហា​ដែល​ខាង​មន្ទីរ​ប​រិស្ថា ន​ខេត្ត​បាននាំគ្នា​ទៅ​ដក​ដំណាំ​ល្ពៅ​ប្រជាពលរដ្ឋ​១​គ្រួសារ ខាង​លោក​នឹង​ធ្វើ​ដោះស្រាយ​ផ្ត ល់​សំណង​ជូន​តិចតួច​ទៅវិញ ចំណែក​អ្នក​ដាំ​ដំណាំ​រួចរាល់​អស់ហើយ​អាច​បន្ត​ទៅ​ខាង​មុខ ទៀត​បាន គ្រាន់តែ​សុំ​ឱ្យ​ពួក​គាត់​ឈប់​បន្ត​ការកាប់​រុករាន​ដីព្រៃ​អភិរក្ស ដែល​នៅ​សេសសល់ បន្តទៀត ។

​លោក​បន្ត​ទៀត​ថា កាលពីមុន​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ ដែល​នាំ​គ្នា​បង្កបង្កើ ន​ផល​នៅលើ​ដី​តំបន់​អភិរក្ស ខាង​មន្ទីរ​ក៏​បាន​វាស់វែង​ធ្វើ​កិច្ចសន្យា​ឱ្យ​រួចរាល់​អស់​ទៅហើយ គ្មាន​ការ​រុកគួន​ធ្វើបាប​អ្វី​ពួកគាត់​នោះ​ដែរ ។ ម្យ៉ាងវិញទៀត ដី​ដែល​ពួកគាត់​កំពុង​ប្រើប្រាស់ នៅ​មាន​ការពាក់ព័ន្ធ​ជាមួយ​ព្រំប្រទល់​ខេត្ត​ប៉ៃលិន និង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ត្រូវឱ្យ ខាង​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ធ្វើ​ការចចារ​ជាមួយគ្នា​ជា​មុន​សិន ដើម្បី​ងាយស្រួល​កំណត់ព្រំដែន ឱ្យ​ច្បាស់លាស់ ។

​លោក ឡូ លុយ អភិបាលរង​ក្រុង​ប៉ៃលិន បានឱ្យដឹងថា សុំ​ឱ្យ​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត មាន​ការយោគយល់​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​គ្មាន​ដី​នាំគ្នា​អាស្រ័យ​ផល​នៅ​តំបន់​អ​ភិ រ​ក្ស ហើយ​ក៏​សុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កំពុង​ប្រើប្រាស់​ដី​នោះ​មាន​ការយោគយល់ គ្នា​ផង​ដែរ កុំ​បន្ត​កាប់​រាន​ព្រៃ​ថែម​ទៀត ព្រោះ​បើ​សមត្ថកិច្ច​ចាប់បាន​អាច​នឹង​បញ្ជូន​ទៅ​តុលា ការ​ខេត្ត បណ្តាល​ឱ្យ​ជាប់គុក​ច្រ​វ៉ា​ក់ជាក់​ជា​មិនខានឡើយ ។

​លោក អោម សារិន ចៅសង្កាត់រង​ទី​១ អូរ​តា​វ៉ៅ​បាន​ជម្រុញ​ឱ្យ​មាន​ការវាស់វែង កំ​ណ ត់​ព្រំដី ដែល​ពួកគាត់​ប្រើប្រាស់​ឱ្យបាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើទៅបាន ព្រោះ​មិន​ចង់ ឱ្យ​មាន​រឿង​រាវ​កើត​ឡើង​បែប​នេះ​តទៅទៀត​ទេ បើ​មាន​កិច្ចសន្យា​ខាង​មន្ត្រី​បរិស្ថាន​រំលោភ ឬ​ខាង​ប្រជាពលរដ្ឋ​បន្ត​រុករាន​ត្រូវតែ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

​ជា​ចុងក្រោយ ខាង​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន​ខេត្ត សម្រេច​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ ដែល​ប្រើប្រាស់​បង្កបង្កើនផល​នៅលើ​ដី​តំបន់​អភិរក្ស​កំពុង​មាន​បញ្ហា ត្រូវតែ​នាំគ្នា ទៅ​មន្ទីរ​បរិស្ថាន ដើម្បី​ធ្វើ​កិច្ចសន្យា​ឱ្យបាន​ច្បាស់លាស់ ព្រោះ​ដី​នោះ​មិន​អាច​យក​ធ្វើ​ជា​កម្ម សិទ្ធិ​ផ្ទាល់ខ្លួន​បានឡើយ នៅ​ថ្ងៃ​ណាមួយ​រដ្ឋ​ត្រូវការ ពួក​គាត់​ត្រូវតែ​ប្រគល់​ដី​នោះ​ជូន​មក វិញ​តាម​កិច្ចសន្យា​ដែល​បានកំណត់ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​តុលា​នេះ​អាជ្ញាធរ និង​មន្ទីរ បរិស្ថាន​ខេត្ត​នឹង​ចុះ​ទៅ​ធ្វើការ​វាស់វែង​ជូន​ពួកគាត់​ផងដែរ ៕ អត្ថបទ រតនៈ​

 

2015_10_01a (1)

2015_10_01a (2)

2015_10_01a (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.