ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

លោក​ឧកញ៉ា សាន ស៊ានហូ បាន​ដឹកនាំ​កំលាំង​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំ​ក្រុង​ប៉ោយប៉ែត ចុះ​រៀបចំ​សណ្តាប់ធ្នាប់ នៅ​បរិវេណ ផ្សារ​ត្រី ផ្សា​ថ្មី ប៉ោយ​ប៉ែត​…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុង​ប៉ោយ​ប៉ែតៈ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៩ នេះ លោក​អភិបាលក្រុង បាន​ដឹកនាំ​កំលាំង​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំ​ក្រុង​ប៉ោយប៉ែត ចុះ​រៀបចំ​សណ្តាប់ធ្នាប់ នៅ​បរិវេណ ផ្សារ​ត្រី ផ្សា​ថ្មី ប៉ោយ​ប៉ែត ដែល​អាជីវករ រំ​លប​យក​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ ធ្វើ​ជា​អាជីវកម្ម គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​.!​។​

​នៅ​ព្រឹក​នេះ​ផង​ដែល ក្រោយពី​លោក​អភិបាលក្រុង បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​មាន​ការហាមឃាត់ ណែនាំ​ទៅ​ដល់​អាជីវករ ក្នុង​ផ្សារ ហាម​ត​សំ​យ៉ាប​តូប ឫ​សំយ៉ាផ្ទះ ចូល​មក​លើ​ដី​ចំណី​ផ្លូវ សារ​ធា​រណៈ លើក​ក្រោយ​ទៀត លោក​និង​ចាត់វិធានការ កាត់​សំ​យ៉ាប តូប​/​ផ្ទះ រឹបអូស​ចូល​ជា​សម្បត្តិ​រដ្ឋ​។​ទន្ទឹម​និង​ការចុះ​ណែនាំ អាជីវករ ដែល​លក់ដូរ​ក្នុង​ផ្សារ លោក​ឧកញ៉ា សាន ស៊ានហូ ក៏​បាន​ប្រាប់​សារពត៌មាន​ជាច្រើន​ស្ថាប័ន​អោយដឹងថា​៖ ករណី​ខាងលើ​នេះ​ដែល គឺ​ទុក​ឱកាស​អោយ​អាជីវករ ក្រោយ​ពី​ចូលឆ្នាំ​ចិន​រួច ត្រូវ​មាន​ការរុះរើ​ជាបន្ទាន់ និង បញ្ឈប់​ដាក់​ការតាំង​លក់​ឥ​វ៉ាន់ លើ​ចំណីផ្លូវ សារ​ធា​រណ ត​ទៅ​ថ្ងៃមុខ​ទៀត​។​

​ក្នុង​ករណី​អាជ្ញាធរ​ក្រុង ចុះ​ណែនាំ អាជីវករ​នៅ​ថ្ងៃនេះ​ផង​ដែល លោក​បាន​បន្ត​អោយ​ម្ចាស់ផ្ទះ​ដឹង​ច្បាស់​បន្ថែមទៀតថា​៖ ផ្ទះ​ដែល​មាន ត​សំ​យ៉ាប​ល​យមក​ខាងមុខ លើផ្លូវ​សារ​ធា​រណៈ ត្រូវតែ​រុះរើ​ចេញ អោយ​ស្មើរ​ព្រហ្ម​ដី​របស់​ខ្លួន ព្រោះ​កន្លងមក​នេះ ពេល​កើន​មាន ហា​នី​ភ័យ ម្តងៗ​គឺ​តែងតែ​មាន​ការរាំងស្ទះ ក្នុងការ​ចុះជួយ​អន្តរាគមន៍ ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយ​ប៉ែត និយាយ​ជា​រួម គឺ​មាន​ការ​យឿ​ត​យ៉ាវ ក្នុង​ការចុះ​ទៅ​ជួយ ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​គ្រោះ មហន្តរាយ ដូច​កាល ពី​ម្សិលមិញ មាន​ករណី អគ្គិភ័យ ឆេះ​ផ្ទះ​ពលរដ្ឋ នៅ​ខាងជើង ផ្សារ​ត្រី គឺ​ភ្លើង​បាន​ឆេះ រាលដាល​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយទៀត រ​សុ​ប ( អស់​ចំនួន​០៦​ល្វេង ) រង​ការខូចខាត​ទាំង ស្រុង គឺ​ដោយសារ​ផ្លូវ​ចូល​ទី​នោះ​រួម​តូចចង្អៀត និង​ខ្សែភ្លើង​ទាបៗ​ខ្វាត់ខ្វែងរ​ញេ​រញៃ បូក​រួម​និង​សំ​យ៉ាប​តូប​/​ផ្ទះ ផង​ដែល​។​

​ជា​កិច្ចបញ្ចប់ លោក​ឧកញ៉ា សាន ស៊ានហូ ក៏ បាន​ផ្តាំផ្ញើ ដល់​អាជីវករ ម្តង​ហើយ​ម្តងទៀត សូម​ចូលរួម ជួយ​កែតម្រូវ អោយបាន​គ្រប់ៗ​គ្នា ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍន៍ សង្គម និង​ប្រទេសជាតិ​៕

 

r190130a1 r190130a2 r190130a3 r190130a4 r190130a5 r190130a6 r190130a7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.