ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​ថ្ងៃ​សែន​ដក​ជើងធូប កូន​ខ្មែរ​កាត់​ចិន​.! បង្ក​ការភ្ញាក់ផ្អើល​ពេញ​ទីក្រុង​ប៉ោយប៉ែត​…!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុង​ប៉ោយប៉ែត ៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩ នេះ វេលា​ម៉ោង​១២​និង ២០​នាទី អគ្គីភ័យ​បាន​ឆេះ​ផ្ទះ​លក់​ខោអាវ​ជជុះ នៅជាប់​ខាងជើង​ផ្សារ​ត្រី ស្ថិតក្នុង​ភូមិ បា​លិលេ​យ្យ​០១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុងករណី​អគ្គិភ័យ លេប​ត្របាក់​ផ្ទះ​ប្រជា ពលរដ្ឋ អស់​០៦​ល្វេង ចំ​និង​ថ្ងៃ​សែន​ដក​ជើងធូប ដែល​ជា​ប្រពៃណី​កូន​ខ្មែរ​កាត់​ចិន​នោះ​ផង​ដែល អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជា​ពល រដ្ឋ​យ៉ាង​សន្ធោសន្ធៅ ដោយ​អំណាច​ភ្លើង​កំពុង​តែ​រាលដាល​បន្ត​ទៅ​ផ្ទះ​ពលរដ្ឋ​ផ្សេងៗ​ទៀត ក្នុង​នោះ​ផង ដែល​គេ​សង្កេតឃើញថា​៖  មាន​វត្តមាន​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កំលាំង​ខេត្ត​/​ក្រុង និង​មាន​វត្តមាន​លោក​ឧកញ៉ា សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង ព្រមទាំង​កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង មន្ត្រី​មូលដ្ឋាន​គ្រប់​ស្ថាប័ន ប្រចាំ​ក្រុង​ប៉ោយ​ប៉ែត បាន​ចុះជួយ​ធ្វើ​អន្តរាគមន៍ ពន្លត់​អគ្គីភ័យ​ដែល​កំពុងតែ​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ ក្នុង​នោះ​ផង រថយន្ត​ពន្លត់​អគ្គីភ័យ របស់​នគរបាល​ក្រសួងមហាផ្ទៃ​ខេត្ត​បន្ទាយមានជ័យ ០២​គ្រឿង និង រថយន្ត​ពន្លត់​អគ្គិភ័យ កាស​ស៊ីណូ ត្រូ​ពី​កាណា រថយន្ត​ស្តា​វេ​ហ្គាស រថយន្ត គ្រែ​ម​ដៃ​មិន​ស៊ី​ធី សរុប​ចំនួន​១០​គ្រឿង​ជាង បាន​មក​ជួយ​បាញ់​ពន្លត់ភ្លើង ខណៈ​ភ្លើង​កំពុងតែ​ឆាបឆេះ​រាល់ដាល ហើយ​ក្នុង​ការ​ពន្លត់ ភ្លើង​ដែល​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ខាងលើនេះ បាន​ពន្លត់​រលត់​ជា​ស្ថាពរ នៅវេលា​ម៉ោង​០២​និង​៤៥​នាទី​រសៀល​។​

តាម​ប្រភព​ព័ត៌មាន​បាន​អោយដឹង​ថា​៖ អគ្គីភ័យ​បាន​ចាប់ផ្តើម​ឆេះ​ដំបូង ពី​ផ្ទះ​អាជីវករ​ម្នាក់​ដែល​គាត់​លក់​ខោអាវ​ជជុះ (​ក្រ​ក្រណាត់​វាំង​នៅ ស្រោម​ពូក មួយ​ទឹកៗ​) ដោយ​គេ​សង្ស័យថា​៖ ប្រហែល​ជា​ម្ចាស់ផ្ទះ​ដុត​ធូប​ទៀន កន្លែង​កុងម៉ា ព្រោះ​ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​បងប្អូន​ពលរដ្ឋ មាន​សាច់​ខ្សែលោហិត​កូន​ខ្មែរ​កាត់​ចិន ត្រូវ​ធ្វើ​ពិធី​សែន​ដក​ជើងធូប នៅ​ថ្ងៃ​នេះ​ផង​ដែល​។

​ហេតុការណ៍ អគ្គិភ័យ​ឆាបឆេះ​ដ៏​រន្ធត់​នេះ បង្ក​ការភ្ញាក់ផ្អើល​ពេញ​ទីក្រុង​ប៉ោយប៉ែត​ទាំងមូល តាម​ប្រភព​ព័ត៌មាន​បាន​អោយដឹង​ថា​៖ មាន​ប្រជាពលរដ្ឋ​រង​របួសស្រាល​០៤​នាក់​ផង​ដែល​ដោយឡែក​សារព័ត៌មាន​ជាច្រើន​ស្ថាប័ន នៅ​មិនទាន់​ដឹង​ច្បាស់ការ​នោះ​ទេ​ថា​៖ ខូចខាត​អស់​ទ្រព្យសម្បត្តិ​អ្វី​ខ្លះ​នៅឡើយ​ទេ ? ហើយ​បើ​តាម​ការប៉ាន់ស្មាន របស់​សមត្ថកិច្ច​ជំនាញ បាន​លើកឡើង​ថា​៖ ការខូចខាត​ទ្រព្យសម្បត្តិ បូក​រួម​និង​ផ្ទះ​០៦​ល្វេង យ៉ាងតិចណាស់ ជាង ១០​ម៉ឺន​ដុល្លារ ៕

r190129g1 r190129g2 r190129g3 r190129g4

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.