ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៨​និង​លើក​ទិសដៅ​ការងារ ឆ្នាំ ២០១៩ របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​សាលប្រជុំ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ០៨​រោជ ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មករា​ឆ្នាំ ២០១៩​នេះ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត​កំពត បាន​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ការងារ ឆ្នាំ ២០១៩​មាន​រយៈពេល​ពេញ​មួយថ្ងៃ ក្រោម​វត្តមាន លោក បិុល កុសល អភិបាលរង តំណាង លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​លោក យិន វុ​ឌ្ឍ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត បាន​ធ្វើ​សន្ទរកថា បញ្ជាក់ថា​៖ អង្គសន្និបាត​ធ្វើឡើង​ពេលនេះ​គឺ​ស្របពេល​ដែល ព្រះរាជាណាចក្រ​កម្ពុជា​យើង​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​សុខ​សន្តិភាព​ពេញ​បរិ​បូរ​មាន​សភាពការណ៍​នយោបាយ សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់​សង្គម​ល្អ​ប្រសើរ​នៅ​ទូទាំង​ប្រទេស​។

​ជាងនេះទៅទៀត កម្ពុជា​ក៏​បាន​និង​កំពុង​កសាង អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​សន្ទុះ​លឿន​ឆាប់រ​ហ័យ ជាពិសេស​គឺ​ការសម្រេចបាន​នូវ​ការអភិវឌ្ឍ​សង្គម ការផ្ដល់​សេចក្ដីសុខក្សេមក្សាន្ត​និង​វិបុលភាព​ជូន​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាក់ស្ដែង​ឆ្នាំ ២០១៨ កន្លងទៅនេះ ក៏​ជា​ឆ្នាំ​ដ៏​វិសេសវិសាល ដែល​រាជរដ្ឋាភិបាល​បានសម្រេច​ធ្វើការ​កែទម្រង់​កាន់តែ​ស៉ីជម្រៅ​សំដៅ​ការពារ​ផលប្រយោជន៍​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​។ ក្នុង​នោះ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​កំពត ក្នុងនាម​សេនាធិការ​អោយ​ក្រសួង​និង​ខេត្ត បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​បំពេញបេសកកម្ម​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជា​ចម្បង​មាន​ជាអាទិ៍​៖ ការងារ​ចុះបញ្ជី​ដីធ្លី និង​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាជន​, ការងារ​ចុះ​ដោះស្រាយ​វិវាទ​ដីធ្លី​, ការងារ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​ការងារ​គ្រប់គ្រង​ការអភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ ,​ការងារ​វិស័យ​សំណង់​និង​ការងារ​លំនៅដ្ឋាន ដែល​សមិទ្ធផល​ដ៏​ប្រពៃ​ខាងលើនេះ​គឺជា​កត្តា​ស្លាប់​រស់​របស់​ខេត្ត​ដែល​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​ទទូច​ចង់បាន​។​

​លោក​ប៉ឹល កុសល​អភិបាលរង​ខេត្ត​តំណាង​លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍​បើក​អង្គសន្និបាត​ដោយ​បាន​ចាត់ទុក​អង្គសន្និបាត​ពេលនេះ​គឺ​មាន​សារៈសំខាន់​និង​បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​និង​លទ្ធផល​ការងារ​ដែល​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​កំពត​សម្រេច​បាន​កន្លងមក​។ លោក​អភិបាលរង​ខេត្ត​ក៏​បាន​ផ្ដាំផ្ញើ​ដល់​អង្គសន្និបាត​ទាំងមូល​ពិសេស​មន្ត្រីរាជការ​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ដែល​ជា​អ្នកផ្ដល់​សេវា​សាធារណៈ​ត្រូវ​មាន​ឆន្ទៈ ម្ចាស់ការ ភក្ដីភាព មនសិការ វិជ្ជាជីវៈ​និង​វប្បធម៌​សេវាសាធារណៈ​ឲ្យបាន​កា​ន់តែ​ល្អ​មាន​ប្រសិទ្ធភាព​និង​គុណភាព​ថែមទៀត​ដើម្បី​ជា​ការចូលរួម​ក្នុង​ការលើកស្ទួយ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​ឡើង​ដែល​ជា​គោលបំណង​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​កាត់បន្ថយ​ភាពក្រីក្រ​។ ទន្ទឹម​នោះ​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន​ដាច់ខាត​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិន័យ និង​ការអនុវត្ត​ភារកិច្ច​តាម​ការកំណត់​នៃ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​៕
​សេង ណា​រិទ្ធ​

 

r190129e1 r190129e2 r190129e3 r190129e4 r190129e5 r190129e6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.