ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​អតីតៈ​យុទ្ធជន​ជា​អ្នកមានគុណ​ចំពោះ​ជាតិ​មាតុភូមិ​ខ្លាំង​ណាស់​ត្រូវ​ទទួលប្រា​ក់​បេឡា មរណៈ​សង្គ្រោះ​មុន​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ លោកនាយ​ឧត្តម​សរនី​យ៍ គន់ គីម អគ្គ​មេ​បញ្ជារ​រង​នាយសេនាធិការ​ចំរុះ​នៃ​កងយោធពល​ខេមរៈភូមិន្ទ​និង​ជា​អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​ផ្តល់​ប្រាក់​បេឡា មរណៈ​សង្គ្រោះ​ដល់​គ្រួសារ​សព​សមាជិក ស អ ក ចំនួន ១៣២ នាក់ ក្នុង​មួយ​នាក់​ទទួលបាន​៤​លាន​រៀល ត្រូវ​ធ្វើ​មិន​ឲ្យ​ហួស​ពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ទេ​។​
​កាល​ព្រឹក​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ ។​

​ពិធី​នេះ​មាន​ការចូលរួម​លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក ឃួន វុទ្ធី ប្រធាន​មន្ទីរ​អតីតយុទ្ធជន​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រីជាន់ខ្ពស់​ប្រជាពលរដ្ឋ​១៣០០​នាក់​បាន​ចូលរួម​ផងដែរ ។ គ្រួសារ​សព​នៃ​សមាជិក​សមាគមន៍​អតីតយុទ្ធជន​ចំនួន​ទទួលបាន​ការបើកប្រាក់​ឧបត្ថម្ភ​ពី​បេឡា​សង្គ្រោះ​របស់​សមាគមន៍​អតីតយុទ្ធជន​ធ្វើ​ពិធី​ឧបត្ថម្ភ​នេះ ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោកនាយ​ឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និង​ជា​អគ្គលេខា​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​ចុះ​ទៅ​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​សមាគមន៍​អតីតយុទ្ធជន​ខេត្ត​បន្ទាយមានជ័យ​។​
​លោក គន់ គីម បាន​និយាយ​បន្តទៀតថា អនុវត្ត​តាម​អនុក្រឹត្យ ប្រកាស សា​រាវរណ៍​ណែនាំ​ក្រសួង​បានកែសម្រួល​ប្រាក់បៀវត្សនៅ​តាមមូល​ដ្ឋា​ន​ជូន​ជនពិការ​និង​និវត្តជន​និង​ជន​បាត់បង់​ស​មិត្តភាព​ការងារ​ឲ្យបាន​តុល្យភាព​គ្នា និង​បាន​កែសម្រួល​បន្ថែម​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ជូន​ជនពិការ និង​វត្ត​ជន​និង​ជន​បាត់បង់​ស​មិត្តភាព​ការងារ​ទៅ​តាម​កំរិត​ចំនួន ៦​ផ្សេងគ្នា ដែល​ក្នុងនោះ​ប្រាក់​របប​ប្រចាំខែ អប្បបរមា​បាន​ដំឡើង​ដល់​៣​សែន​រៀល ត្រូវបាន​អនុវត្ត​ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៥ នេះ​តទៅ​និង​ប្រាក់​បុណ្យចូលឆ្នាំ​ថ្មី​ប្រណី​ជាតិ ជូន​ដល់​ជនពិការ និង​ជន​បាត់បង់​ស​មិត្តភាព​ការងារ​ផងដែរ ។​

​លោកនាយ​ឧត្តមសេនីយ៍ គន់ គីម បាន​និយាយ​ក្នុង​ពី​ធី​កិច្ចប្រជុំ​ថា អតីត​យុទ្ធជន​ជា​អ្នកមានគុណ​បំណាច់​ចំពោះ​ជាតិ​មាតុភូមិ ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​និង​ធ្វើ​ពលី​កម្ម​គ្រប់បែប​យ៉ាង​ដើម្បី​បុព្វហេតុ​ឯករាជ​ជាតិ​សង្គ្រោះ​ជាតិ​និង​ប្រជាជន​ចេញពី​របប​ប្រល័យ​ពូជសាសន៍​ក្នុងការ​ការពារជាតិ​និង​កសាង​ប្រទេសជាតិ ។​

​បាន​បញ្ជាក់ទៀតថា ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​នៃ​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ដែល​ត្រូវ​បើក​ជូន​នាពេលនេះ​គឺ​អនុវត្ត​តាម​លក្ខន្តិកៈ​លេខ​០០៤​ស​អក ចុះ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១០​ការចុះ​បើកប្រាក់​បេឡា​មរណៈ​សង្គ្រោះ​នាពេលនេះ​ត្រូវ​គេ​ឃើញ​ថា បាន​ធ្វើឡើង ក្រោយពី​មាន​ការ​ដាស់តឿន​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅក្នុង​ឱកាស​បិទ​មហាសន្និបាត​ទូទាំង​ប្រទេស​លើក​ទី​២​របស់​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥ ដោយ​នៅក្នុង​ឱកាស​នោះ​សម្ដេច​បាន​បញ្ជាក់ថា ការបើកប្រាក់​ឧបត្ថម្ភ​នេះ​ត្រូវ​ធ្វើ​មិន​ឲ្យ​ហួស​ពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ទេ​។​

​លោក គន់ គីម បាន​បញ្ជាក់ទៀតថា ក្នុង​កិច្ចប្រជុំ​នោះ​មាន​និវត្តជន​ចំនួន​១០០០​នាក់ បាន​ទទួល​ការឧបត្ថម្ភ​ក្នុង​ម្នាក់​បាន​ចំនួន ៥ ម៉ឺន​រៀល និង​អង្ករ ១០ គីឡូក្រាម​ផង​ដែរ ៕

 

2015_09_29ch1 (1) 2015_09_29ch1 (2) 2015_09_29ch1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.