ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់សេវាសាធារណៈ ការផ្សព្វ ផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ការគាំទ្រដល់យន្តការច្រកចេញចូលតែមួយ ការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រី ក្រុមប្រឹក្សា និងគណៈអភិបាល ការងារគ្រប់គ្រងសំរាម ការងារចរាចរណ៍ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ នៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា កំណែទម្រង់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាការងារអាទិភាពមួយនៅក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំណែទម្រង់នេះ ត្រូវមានសង្គតិភាព និងភាពប្រទាក់ក្រឡាគ្នា ជាមួយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន៖ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាល សាធារណៈ កំណែទម្រង់ច្បាប់ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ខណៈកំណែទម្រង់តាមវិស័យនីមួយៗ ត្រូវគាំទ្រ និងសម្របសម្រួលជួយដល់កំណែទម្រង់ស្នូលទាំង៥ ដើម្បីធានាថាការកែលម្អស្ថាប័នសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានភាពស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នាលើគ្រប់វិស័យ និងគ្រប់ស្ថាប័ន ស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពន្លឿនការរៀបចំកែសម្រួល ឬដាក់ចេញសេចក្ដីណែនាំបច្ចេកទេស សម្រាប់ការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗ ត្រូវណែនាំឱ្យមន្ទីរជំនាញរបស់ខ្លួន ផ្ដល់ការគាំទ្រឱ្យបានពេញទំហឹងដល់កិច្ចដំណើរការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗត្រូវបន្តកិច្ចសហការល្អ ជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃក្នុងការចុះគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារផ្ដល់សេវារដ្ឋបាល ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងធានាប្រសិទ្ធភាពការផ្ដល់សេវារដ្ឋបាលទាំងនោះ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដែលរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបប្រទះ។

សូមបញ្ជាក់ថា វគ្គសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងតាមយន្តការ ការិយា ល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បានប្រព្រឹត្តទៅរយៈពេល ១ថ្ងៃកន្លះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត អភិបាល អភិបាលរងរាជធានី ខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាល អភិបាលរងក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៥៦០នាក់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម, ស្នាដៃ​ និង អភិវឌ្ឍន៍

Recent Posts

Daily Theme designed by Theme Junkie.