ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ផែន​ជំនាញ លើ​កិច្ចការ ការងាររដ្ឋបាល និង​រៀបចំ​នីតិវិធី​ផ្សេងៗ​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ផែន​ជំនាញ លើ​កិច្ចការ ការងាររដ្ឋបាល និង​រៀបចំ​នីតិវិធី​ផ្សេងៗ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​បន្ទាយមានជ័យ​៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី ០៥ ខែ ឧសភា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ផែន​ជំនាញ លើ​កិច្ចការ ការងាររដ្ឋបាល និង​រៀបចំ​នីតិវិធី​ផ្សេងៗ​ដល់​កងកម្លាំង នៅ​សាលប្រជុំ (​ខ​) ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី លោក​-​លោកស្រី ឧត្តមសេនីយ៍ ស្នងការរង​ផែន​ការងារ​សណ្ដាប់ធ្នាប់ ,​ផែន​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច , ផែន​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស ,​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ , ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន , ផែនកា​រងារ​អន្តោប្រវេសន៍ ,​ផែន​ការងារ​សន្តិសុខ រួម​លោក​-​លោកស្រី វរសេនីយ៍​នាយការិយាល័យ​ចំណុះ​ផែន​ទាំង​០៧​ផែន ។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ល្អ ពិសេស​ត្រូវ​គោរព​ច្បាប់ គោរព​វិន័យ គោរព​មេ​កើយ​តាម​ឋានានុក្រម​, ពង្រឹង​ការងារ​រដ្ឋបាល ការអនុវត្ត​នីតិវិធី រួម​លិខិតស្នាម​ផ្សេងៗ ត្រូវ​ផ្អែកលើ​គោលការណ៍​ច្បាប់ និង​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.