ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង មន្រ្តីផែនការងារសណ្តាប់ធ្នាប់ ផែនការងារប្រឆាំងគ្រឿងញៀននិងផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានចុះធ្វេីការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ គ្រឿង ញៀន ការជួញដូរតាមប្រព័ន្ធអនឡាញនិងបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្សនៅវិទ្យាល័យអូរម៉ាល់ ស្ថិតនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុង ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោកគ្រូអ្នកគ្រូ សិស្សានុសិស្សចូលរួមសរុបចំនួន៥០៥នាក់ ស្រី២៧៥នាក់ និងបានចែកមួកសុវត្ថភាពចំនួន០៦មួក ជូនដល់សិស្សានុសិស្សដែរបានឆ្លើយសំណួរអំពីច្បាប់ចរាចរណ៍ត្រឹមត្រូវ៕(រូបភាព ការិ/ផ្សព្វផ្សាយអប់រំ-គ្រឿងញៀន)By kosal!
កម្លាំងនគរបាលខេត្តបាត់ដំបង ចុះផ្សព្វផ្យាយពី ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងញៀន ការជួញដូរតាមប្រព័ន្ធអនឡាញ និងបញ្ហាក្មេងទំនើងជូនដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យអូរម៉ាល់ ក្រុងបាត់ដំបង៖
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


