ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ប្រធាន​មន្ទីរ​សាធារណៈការ និង​បក្សពួក​សង្ស័យ​លួច​ដែក​ស្ពាន​បា​ឡេ​២​កន្លែង​យក​លុយ​រាប់ម៉ឺន​ដុល្លា​ដាក់​ហោ​ប៉ាវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតន​គីរី ៖ ប្រធាន​មន្ទីរ​សាធារណៈការ​និង​បក្សពួក​របស់​ខ្លួន​បាន​ឃុបឃិត​គ្នា​លួច​ដែក​ស្ពាន​បា​ឡេ​២​កន្លែង​ទៅ​អោយ​ក្រុមហ៊ុន​ដាំ​កៅស៊ូ​ឯកជន​មួយ​នៅក្នុង​ស្រុក​វើន​សៃយក​លុយ​រាប់​ម៉ឺន​ដុល្លា​ដាក​ហោ​បាវ​ធ្វើ​មាន ធ្វើ​បាន​រៀងៗ​ខ្លួន​កាលពី​កន្លងទៅនេះ​។​

​ប្រភព​ពត៌មាន​ពី​បុគ្គលិក​នៅ​មន្ទីរ​សាធារណៈការ​ខេត្ត​ដែល​មិនសូវ​ពេញចិត្ត ឫ​មិន​បាន​ទទួល​ប្រយោជន៍​ពី​ការលក់​ដែក​ស្ពាន​បាឡេ​របស់​លោក​ប្រធាន​មន្ទីរ​សូ សំណាង និង​បក្សពួក​របស់​ខ្លួន​នោះ​បានឲ្យដឹងថា ដែក​ស្ពាន​បាឡេ​ពីរ​កន្លែង​នោះ​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ឆ្លងកាត់​អូរ​កាន និង​អូរទទឹង​ក្នុង​ទឹកដី​ស្រុក​លំផាត់ ចំណែកឯ​ដែក​ស្ពាន​នីមួយៗ​មាន​ប្រវែង​ជាង​២០​ម៉ែត្រ​។ គួរ​បញ្ជាក់​ស្ពានដែក​ទាំង​២​មាន​ស្ពាន​មួយ​ដែល​ត្រួតស៊ីគ្នា​ដូច្នេះ​ដែក​ស្ពាន​២​ស្មើ​ដែក​ស្ពាន​៣​។ ហើយ​ដែក​ស្ពាន​បាឡេ​ដែល​ត្រូវ​លើក​ចេញ​នោះ​ដោយ​រាជរដ្ឋាភិបាល​បាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧៨​ត្រង់​ផ្លូវបំបែក​ឃុំ​តា​អ​ង ស្រុក​កូន​មុំ ទៅកាន់​ខេត្ត​មណ្ឌលគិរី ផ្លូវ​នោះ​ជា​ផ្លូវជាតិ​លេខ​៧៦ ដោយ​ទទួល​ការសាងសង់​ដោយ​ក្រុមហ៊ុន​ចិន ហើយ​ក៏​រុះរើ​ដែក​ស្ពាន​បាឡេ​នោះគរ​ទុកដែក​ស្ពានថ្ម​ថ្មី​ជំនួស​វិញ​។ ស្រាប់តែ​សម័យ​ថ្ងៃមួយ​មាន​រថយន្ត​របស់​ក្រុមហ៊ុន​ដាំ​កៅស៊ូ​ឯកជន​មួយ​ឈ្មោះ​ម៉ាង​យ៉ាង​ខេ នៅ​ស្រុក​លំផាត់ វើន​សៃ ដឹកជញ្ជូន​ដែក​ស្ពាន​បាឡេ​របស់​រដ្ឋ​ដែល​បាន​ទិញ​ក្នុង​១​ម៉ែត្រ​មាន​តម្លៃ​២​ពាន់​ដុល្លា​ទៅ​បំរើ​ផលប្រយោជន៍​ឯកជន​ទៅវិញ​។​

​គួរបញ្ជាក់​ថា ការ​លួច​លក់​ដែក​ស្ពាន​បាឡេ​របស់​រដ្ឋ​២​កន្លែង​របស់​លោក​សូ សំណាង ប្រធាន​មន្ទីរ​សាធារណៈការ​និង​បក្សពួក​របស់​ខ្លួន​យក​លុយ​រាប់​ម៉ឺន​ដុល្លា​ដាក​ហោ​ប៉ាវ​ធ្វើ​មាន​ធ្វើ​បាន​នោះ លោក​ប្រធាន​មន្ទីរ​លោក​បាន​ប្រគល់​ភារៈកិច្ច​នេះ​មក​អោយ​លោក​ខឹម រ​មន្នី អនុប្រធាន​ម​នី្ទ​រ​ជា​អ្នក​បំភ្លឺ​ចំពោះ​អ្នក​យក​ពត៌មាន​។​

​លោក ខឹម រ​មន្នី មានប្រសាសន៍ថា ប្រធាន​មិនបាន​យក​ដែក​ស្ពាន​បាឡេ​នោះ​លក់​ទេ ប៉ុន្តែ​លោក​ប្រធាន​ជា​មន្ត្រី​ជំនាញ​ត្រូវ​តែ​ចុះ​ពិនិត្យ​ស្ពានដែក​បាឡេ​ដែល​ក្រុមហ៊ុន​ឯកជន​នោះ​ធ្វើ​។ រយៈកាល​កន្លងមក​លោក​សូ សំណាង យក​រថយន្ត​របស់​អង្គភាព​ទៅ​ដឹក​ជន្លង់ម្រេក​ផ្ទាល់ខ្លួន ពេល​អ្នក​យក​ពត៌មាន​អោយ​ទូ​រទស្ស​អប្សរា​ណេត​ទូរស័ព្ទ​សម្ភាសលោកសូ សំណាង​មានប្រសាសន៍​យ៉ាងខ្លី​ថា ហួស​សម័យ​ហើយ​មិន​ចង់អោយ​គេ​មានបាន​ឫ​ទេ ឋានៈ​ជា​ប្រធាន​មន្ទីរ​សាធារណៈ​ការធ្វើអោយ​លោក​មាន​ទ្រព្យសម្បត្តិ​យ៉ាង​ស្តុកស្តម្ភ​នៅក្នុង​ខេត្ត​រតនគិរី​៕
​តា​ជួង​

 

dek_balé

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.