ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ពិធី ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្កិ​ជូន​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុង​សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៩​នេះ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប មាន​ពិធី​រៀបចំ​ពិធី ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្កិ​ជូន​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក​ឧត្ដមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​លោក ពៅ សា​រ៉ាវុធ អភិបាលរង និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ អោយ លោក នួន ពុទ្ធា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សៀមរាប ដោយ​មាន​អស់លោក លោកស្រី​ជា​ស្នងការរង លោកនាយ នាយរង​ការិយាល័យ អធិការ អធិការរង ក្រុង​ស្រុក​ទាំង​១២ លោក​មេបញ្ជាការ​តំបន់​ប្រត្តិបត្ត័ការ​សឹក​រង​ក្រុង​សៀមរាប អញ្ជើញ​ចូលរួម​ផងដែរ ។​

​ក្នុង​ឪ​កាស​អញ្ជើញ ចូលរួម​ជា​គណៈអធិបតី លោក​អភិបាលរង​ក្រុង​សៀមរាប បាន​ធ្វើ​ការកោតសរសើ​រ​ចំពោះ ការប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ រក្សា​សន្តិសុខ​ជូន​ប្រតិភូ​ជាតិ​និង​អន្តរជាតិ ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ខេត្តសៀមរាប​នា​ពេលកន្លងមក និង​បាន​មានប្រសាសន៍ ក្រើនរំលឹក​ដល់​មន្ត្រីនគរបាល​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងការ ថែរក្សា​សណ្តាប់ធ្នាប់​សា​ធា​រណះ សន្តិសុខ​សង្គម ជូន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​អញ្ជើញ​ចូល​មក​លេង​កំសាន្ត​ក្នុង​ក្រុង​សៀមរាប​យើង អោយបាន​ល្អ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​បន្ថែមទៀត ព្រោះ​សៀមរាប ជា​បេះដូង​នៃ​វិស័យ​ទេសចរណ៍ នៅក្នុង​ប្រទេស​កម្ពុជា​យើង​។​

​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ក៏​បាន​ធ្វើ​ការណែនាំ ដល់ អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក​ទាំង​១២ ចំណុះឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ត្រូវ​បង្កើន​សកម្មភាព ក្តាប់​សភាពការណ៍ សន្តិសុខ និង ត្រៀម​ចាត់វិធានការ បង្ការ​ទប់ស្កាត់​រាល់​ប​ទ​ល្មើស​ទាំងអស់ ដែល​កើតមាន​នៅ​តាម​មូលដ្ឋាន អោយបាន​ទាន់​ពេលវេលា ជា​ពិសេស​ត្រូវ​ត្រៀម​ផែនការ​ការពារ​សន្តិសុខ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី របស់​បងប្អូន​ជនជាតិ​ចិន វៀតណាម កូរ៉េ ដែល​ខិតជិត មកដល់​នា​ពេលខាងមុខ​នេះ ដើម្បី​ធានា​អោយបាន នូវ​សន្តិសុខ សុវត្ថិភាព​ល្អ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុងនោះ​លោក​ស្នងការ​ក៏បាន ធ្វើការ​ហាម​ដាច់ខាត មិន​អនុញាត​អោយ​មាន​ការ អុជ រំសេវ​ផាវ និង​គ្រឿងផ្ទុះ​ផ្សេងៗ ដែល​បង្ករ​អោយមាន​ភាព​ភ្ញាក់ផ្អើល​ដល់ បងប្អុន​ប្រជាពលរដ្ឋ​។

​ជាមួយគ្នានេះដែរ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ក៏​បាន​ណែនាំ​ឲ្យ មន្ត្រីនគរបាល​ផែន​បង្ការ​និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ត្រូវ​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​បងប្អូន​ប្រជាពលរដ្ឋ ស្ដីពី វិធានការ បង្ការ​ទប់ស្កាត់ កុំអោយ​រងគ្រោះ​ដោយ​គ្រោះ​អគ្គិភ័យ និង​ត្រៀម រថយន្ត​ដើម្បី​ដឹក​ទឹក ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ បើសិនជា​រដូវប្រាំង ខាងមុខ​នេះ​ខេត្ត​សៀមរាប យើង​ជួប​គ្រោះរាំងស្ងួត ពិតមែន​នោះ ផងដែរ​។​

 

r190124d1 r190124d2 r190124d3 r190124d4 r190124d5 r190124d6 r190124d7 r190124d8 r190124d9 r190124d9a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.