ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សហគមន៍​ជនជាតិ​ព្រៅ​ខកចិត្ត​ខណៈ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ចុះបង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​អនាធិបតេយ្យ​បែរជា​មិន​រឹបអូស​វត្ថុតាង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ សហគមន៍​ជនជាតិដើម​ព្រៅ​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង ខណៈ​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​មួយ​ក្រុម​ទៅ​បង្ក្រាប​ទីតាំង​កែច្នៃ​រ៉ែ​មាស​អនាធិបតេយ្យ​របស់​ជន​ជាតិ​វៀតណាម​រត់ចោល​វត្ថុតាង បែរ​ជា​ប្រធាន​មន្ទីរ​ដុក​កំទិចកំទី​ក្រដាស​ក្រណាត់​ចោល​រួច​បើករថយន្ត​ទទេ​ចំនួន​៣​គ្​េ​រឿង​ត្រឡប់មកវិញ​ហាក់ដូច​ទៅ​ដើរលេង​។ ព្រឹត្តិការ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ភ្នំ​អូរ​កាឡា ភូមិ​កា​ទៀង ឃុំ​ល្បាំង​២ ស្រុក​លំផាត់​។​

​ប្រភព​ពត៌មាន​ពី​ជនជាតិដើម​ភាគតិច​ព្រៅ​នៅ​ភូមិ​កា​ទៀង​បានឲ្យដឹងថា ហេតុការណ៍​និង​ហួសចិត្ត​នឹក​ស្មាន​មិន​ដល់​នោះ​ត្រង់​លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​ស្រុក​លំផាត់​ទៅ​បង្ក្រាប​ទី​តាំងធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម​នៅ​ទីតាំង​ខាងលើ ពេល​កម្លាំង​ចម្រុះ​ដល់​ជនសង្ស័យ​ក៏​រត់គេចខ្លួន​អស់​នៅសល់តែ​វត្ថុតាង​បទល្មើស​។ ពេលនោះ បែរ​ជា​លោក​ប្រធាន​មន្ទីរ​បញ្ជា​អោយកម្លាំង​ប្រមូល​កំទិចកំទី​ក្រណាត់​ចោល​រួច​បន្លត់ភ្លើង​ទៅវិញ រួច​ថត​ទុក​ជា​និមិត្តរូប​បង្អួត​ថ្នាក់លើ​ក៏​បើក​ឡាន​ត្រឡប់មកវិញ​ហាក់ដូចជា​បបួលគ្នា​ដើរលេង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា វត្ថុ​តាំង​សម្រាប់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ដែល​មិន​បាន​បំផ្លាញ​នោះ​ដូចជា​គ្រឿង​សំរាប់​បរិភោគ តង់​សំរាប់​ប្រក​រោង ម៉ាស៊ីន​សំរាប់​វាយ​បំបែក​ថ្មយក​រ៉ែ​មាស ឌី​ណា​ម៉ូ​ស្មៅ​សុ​ប​និមិ្មត​សំរាប់​ចាប់សំ​រាប់ចាប់​យក​មាស កញ្ច្រែង​រ៉ែ​ង​មាស ខ្សែភ្លើង ទុយោ​សំរាប់​បូមទឹក​ដាក់​កញ្ច្រែង​រ៉ែ​ង​មាស នៅសល់​រាប់រយ​ម៉ែត្រ នៅក្បែរៗ​កន្លែង​ដែល​ក្រុម​លោក​ប្រធាន​ដុត​កំទេច​ចោល​នោះ ហើយ​លោក​មិន​បាន​ប្រមូល​វត្ថុតាង​អស់ទាំងនោះ​ក៏​សាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នោះទេ បែរ​ជា​លោក​ទុក​សម្ភារៈ​ទាំងនោះ​អោយ​ជនសង្ស័យ​ធ្វើ​អាជីវកម្ម​បន្តទៀត​។ រណ្តៅ​នីមួយ​មាន​ជម្រៅ​២​ទៅ​៧​ម៉ែត្រ ប្រវែង​ពី​៥០​ម៉ែត្រ​ទៅ​៧០​ម៉ែត្រ​កំពុងតែ​ធ្វើ​ចំ​ខ្សែ​រ៉ែ​មាស​យ៉ាងខ្លាំង​។ ជុំវិញ​ការ​មិន​បង្ក្រាប​ទីតាំង​ធ្វើ​អា​ជី​កម្ម​រ៉ែ​មាស​ខុសច្បាប់ ឫ​អនាធិបតេយ្យ​របស់​ជន​ជាតិ​វៀតណាម​នេះដែរ លោក​ហ៊ុន ប៊ុន​ថា​ន ប្រធាន​រ៉ែ​និង​ថាមពល​មានប្រសាសន៍ថា​អ្នក​សារពត៌មាន​ចង់​ចេញផ្សាយ​យ៉ាង​មិច​ក៏​ផ្សាយ​ចុះ​ព្រោះ​ជនសង្ស័យ​រត់​គេចខ្លួន​បាត់អស់​ទៅ​ហើយ​។​

​គួរបញ្ជាក់​ថា នៅ​ពីក្រោយ​ខ្នង​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម​នេះ​គឺ​មន្ត្រី​រដ្ឋបាល​សាលាខេត្ត និង​ថ្នាក់​ខ្ពស់​របស់​ក្រុមប្រឹក្សា​ខេត្ត ហើយ​ឈ្មោះ​អ្នក​ទាំង​២​នោះ​គឺ​លោក​ហ៊ុន ប៊ុន​ថា​នឹង​ស្គាល់​ច្បាស់​ជា​មិន​ខាន​។

​គួរ​រំលឹក​រយៈ​ការ​កន្លងមក​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​នៅពេល​ដែល​ចុះ​បង្ក្រាប​អាជីវកម្ម​រ៉ែ​ខុសច្បាប់​នេះ​លោក​នឹង​សហការ​ជាមួយ​អ្នក​សារពត៌មាន​បែរ​ជា​លោក​ធ្វើ​របៀប​លួចលាក់​នឹង​ស្ងាត់ៗ ហើយ​ការធ្វើ​ជីវ​កម្ម​រ៉ែ​ខុសច្បាប់​នេះ ធ្វើឡើង​នៅក្នុង​ដី​របស់​ក្រុម​រុករក​រ៉ែ អង្គ​ហ្គោល​ដែល​មាន​អាជ្ញាប័ណ្ណ​និង​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​។ ហើយ​ដំណាង​ក្រុមហ៊ុន អង្គ​ហ្គោល​បាន​ត្អូញត្អែរថា កម្លាំង​របស់​លោក​តិច​នៅពេល​ដែល​ជួបប្រទះ​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ជីក​រ៉ែ​មាស​ខុសច្បាប់​នេះ​លោក​តែងតែ​ការគំរាមកំហែង​ពី​អ្នកមានអំណាច​នៅក្នុង​ខេត្ត ដោយ​កម្លាំង​របស់លោក តិច ផង និង​លោក​តែងតែ​រាយការណ៍​ជួន​ទៅ​អាជ្ញាធរ​ប៉ុន្តែ​មិន​បាន​ការឆ្លើយតប​ភ្លាមៗ​នោះទេ​៕
​តា​ជួង​​

 

remeas_ ratanakkiri (2) remeas_ ratanakkiri (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.