ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​បឹង​ទន្លេសាប​សង្កាត់​ចុង​ឃ្នៀស រីក​ដូច​ផ្សិត​មន្ត្រី​ជំនាញ​ជលផល​មើលរំលង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប​ ៖ ខណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​បទបញ្ជា​ឱ្យ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ អនុវត្ត​វិធានការ​ឱ្យ​ខ្លាំងក្លា​ចុះ​ត្រួតពិនិត្យ និង​ធ្វើការ​ទប់ស្កាត់​រាល់​បទ​ល្មើស​នេសាទ​ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ ខុសច្បាប់​គ្រប់​ប្រភេទ​នា​រដូវ​ត្រី​ពង​កូន​នេះ ។ តែ​ផ្ទុយទៅវិញ គេ​សង្កេតឃើញ​មាន​សកម្មភាព​ប្រើ​ឧបករណ៍​នេសាទ ខុស​ច្បាប់​មាន​សន្ទុះ​កើនឡើង គួរឱ្យ​ព្រួយបារម្ភ ។​

​ជាក់ស្តែង​ទិដ្ឋភាព​ការដាក់​លប ណ​រ៉ាវ ដែល​មាន​ប្រវែង​ពី ៣០០​ម៉ែត ទៅ ៤០០​ម៉ែត្រ ជួនកាល​រហូតដល់ ១០០០​ម៉ែត្រ ក៏មាន​ដែរ នៅ​ចំណុច​កោះ​ភេ សង្កាត់​ចុង​ឃ្នៀស ដែល​មាន​ម្ចាស់​ឈ្មោះ ជួន ទ្រី ជា​ជនជាតិ​វៀតណាម ដែល​គេ​ស្គាល់​ថា ជា​មេ​ឈ្មួញ​ម្នាក់​ដ៏​ធំ​នៅ​ចំណុច​ទីតាំង​ខាងលើ​ផងដែរ ។ បានដាក់​ល​បណ​រ៉ាវ​តាម​ព្រៃ​លិច​ទឹក​នៃ​ផ្ទៃ បឹង​ទន្លេសាប​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ដោយ​រលូន ។​

​ប្រភព​ពី​មេ​ឈ្មួញ​លោក ជួន ទ្រី បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ក្នង​ស្រុក​ថា ខាង​មន្ត្រី​ជំនាញ​ធ្លាប់បាន​ចុះ មក​ហាមឃាត់ និង​ព្រមទាំង​បាន​បំផ្លាញ​ឧបករណ៍​នេសាទ​របស់​លោក​ចោល​ផងដែរ តែ​មួយ​រយៈ​ក្រោយមក​លោក ជួន ទ្រី ក៏​នៅតែ​ដាក់​ល​បណ​រ៉ាវ តាម​ព្រៃ​លិច​ទឹក​នៅ​ឯ​បឹង​ទន្លេសាប​ជា​ថ្មី​ឡើងវិញ ដោយ​ពុំ​ឃើញ​មាន​សមត្ថកិច្ច ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​មក​ហាមឃាត់​នោះទេ ។​

​ប្រភព​ដដែល​បន្ត​ប្រាប់ថា បើ​មិន​ឱ្យ​គាត់​រក​របប​នេសាទ​ទាំងនេះ តើ​គាត់​បាន​លុយកាក​ឯណា ចិញ្ចឹម​គ្រួសារ និង​ផ្គត់ផ្គង់​លុយកាក់​ឱ្យ​កូន​ទៅ​រៀនសូត្រ​បាន​នោះ ។​

​មជ្ឈដ្ឋាន​នានា​ក៏​រិះគន់​ទៅ​លើ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​គ្រប់​លំដាប់ថ្នាក់​ថា ទំនង​ជា​ត្រូវដង​ត្រូវផ្លែ​ជាមួយ ក្រុម​ឈ្មួញ​ទាំងនេះ ហើយ​មើល​ទៅ​បាន​ជា​ដើកដៃ ឱ្យ​មាន​បទល្មើស​នេសាទ​ទាំងនេះ កើត​មាន​ពាសពេញ​ទៅតាម​អូរ ព្រែក ព្រៃ​លិច​ទឹក និង​នៅតាម​ផ្ទៃ​បឹង​ទន្លេសាប​យ៉ាង​ដូច្នោះ​ក្រុម​ឈ្មួញ​ទាំងនេះ​មិន​កោតខ្លាច ញញើត​នឹង​ច្បាប់​ឡើយ ។ ជាពិសេស​ហ៊ាន​ផ្គើន​ទៅនឹង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច ហ៊ុន សែន និង​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម អ៊ុក រ៉ាប៊ុន ទើប​បទល្មើស​នេសាទ​ទាំងនោះ​មា​ការកើនឡើង ដែល​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆជាតិ​នាពេល​អនាគត ។​

​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច ហ៊ុន សែន និង​ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ មេត្តា​ជួយ​អន្តរាគមន៍ និង​ជួយ​មាន​វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់ ដល់​មន្ត្រី ក្រោម​ឱវាទ​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការចុះ​បង្ក្រាប និង​ទប់ស្កាត់​ឱ្យមាន​តម្លាភាព យុត្តិធម៌ កុំ​បង្ក្រាប​តែ​ប្រជា​នេសាទ តូចតាច​ជា​លក្ខណៈ​គ្រួសារ ជា​ប្រជា​នេសាទ​ក្រីក្រ តែ​ចំណែក​ឈ្មួញ​ធំៗ​អ្នកមាន​លុយ យក​ខ្នង​មន្ត្រីរាជការ ឬ​អ្នកមានអំណាច​ធ្វើ​ជា​ខ្នងបង្អែក​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​បាន​យ៉ាង​ដូច្នេះ ។ បើ​បង្ក្រាប គឺ​បង្ក្រាប​ឱ្យ​ស្មើភាព មិន​ថា ជនជាតិខ្មែរ​-​វៀតណាម ឬ​ចាម​នោះទេ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ចំណែក​ថែរក្សា និង​អភិរក្ស​នូវ​ធនធាន មច្ឆជាតិ​យើង​ឱ្យ​នៅ​ស្ថិតស្ថេរ​ជានិច្ច ។​
​ជុំវិញ​បញ្ហា​នេះ អ្នកសារព័ត៌មាន​ក្នុងស្រុក​បាន​ទូរស័ព្ទ​ទៅ​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្តសៀមរាប លោក ព្រិ​ន សុវិន ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ទាំងនេះ តែ​ទូរស័ព្ទ​ដៃ​របស់​លោក​មិនអាច​ទាក់ទង​បាន​ទេ ។​/

 

nesat_seamrab_chk

Filed in: សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.