ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូ​ពឺត អូរច្រា​កើត អូរ​ច្រា​កណ្តាល ក្នុង​សង្កាត់​ទួល​ល្វា និង​ភូមិ​ក្បាល​ព្រលាន​ក្នុង​សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​បានទទួល វិញ្ញាបនបត្រ​សម្គាល់​អ​ចលនវត្ថុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​ ៖ កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​សាលាខេត្ត​ប៉ៃលិន មាន​រៀប​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន ប្រជាពលរដ្ឋ​ភូមិ​អូរ​ពឺត អូរច្រា​កើត អូរ​ច្រា​កណ្តាល ក្នុង​សង្កាត់​ទួល​ល្វា និង​ភូមិ​ក្បាល​ព្រលាន​ក្នុង​សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ។​

​លោក ហុក សុផល ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូ​នីយកម្ម និង​សំណង់​បានអោយដឹងថា ចាប់​តាំ​ពី​បាន​ប្រកាស​តំបន់​វិន្នច្ឆ័យ ដើម្បី​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុង​សង្កាត់​អូរ​តា​វ៉ៅ និង​សង្កាត់​ទួល​ល្វា ក្នុង​ក្រុង​ប៉ៃលិន រហូតមកដល់​បច្ចុប្បន្ន​នេះ សំរេច​បាន​ក្បាល​ដី​សរុប​ចំនួន​១៤៤៩ ក្បាលដី ។ ក្នុងនោះ​ភូមិ​ក្បាល​ព្រលាន​សំរេចបាន​ចំនួន ៧០៤​ក្បាលដី ដែល​មាន​ដី​លំនៅដ្ឋាន​ចំនួន​៤៩៣​ក្បាលដី ដី​កសិកម្ម​ចំនួន​២១០​ក្បាលដី ដី​ស្រះ​មួយ​ក្បាល​ដី មាន​ដី​ទំនាស់​១​ក្បាលដី ដី​គ្មាន​ទិន្នន័យ ៤៤​ក្បាលដី​។ ភូមិ​អូ​ពឺត សំរេចបាន ៣៨៧​ក្បាលដី ក្នុងនោះ​មាន​មាន​ដី​លំនៅដ្ឋាន​ចំនួន​៣៨៤​ក្បាលដី ដី​កសិកម្ម​ចំនួន​២​ក្បាលដី ដី​សហគម​ន៍​មួយ​ក្បាលដី ដី​ទំនាស់​១​ក្បាលដី ដី​គ្មាន​ទិន្នន័យ ២៣​ក្បាលដី ។ ភូមិ​អូរ​ច្រា​កណ្តាល សំរេចបាន​២០០ ក្បាល​ដី​ក្នុង​នោះ​មាន​ដី​លំនៅដ្ឋាន​ចំនួន ១៨៦​ក្បាលដី ដី​កសិកម្ម​ចំនួន ៩​ក្បាលដី ដី​វត្ត​មួយ​ក្បាល​ដី ដី​សាលារៀន​២​ក្បាលដី ដី​សាលាសង្កាត់​១​ក្បាលដី ដី​មណ្ឌល​សុខភាព​១​ក្បាលដី និង​មាន​ដី​គ្មាន​ទិន្នន័យ ១៦​ក្បាលដី ។ ភូមិ​អូរច្រា​កើត សំរេចបាន ១៥៨​ក្បាលដី ក្នុងនោះ​មាន​ដី​លំនៅដ្ឋាន​ចំនួន ១៥៨​ក្បាលដី និង​មាន​ដី​គ្មាន​ទិន្នន័យ ១២​ក្បាលដី​។​

​ឯកឧត្តម កើត សុធា អភិបាល នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​ត​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​ជំរុញ​ការអភិវឌ្ឍន៍​ខេត្ត ពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយ​បាន​កសាង​ផ្លូវ ស្ពាន សាលារៀ មន្ទីរពេទ្យ មណ្ឌល​សុខភាព ទំនប់ បង្ហៀ​ទឹក និង​ប្រឡាយ ដែល​សមិទ្ធផល​ទាំងអស់នេះ​បាន​បំរើ​ដល់​សេចក្តីត្រូវការ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ  ។​

​ទន្ទឹម​នេះ​ខេត្ត​ក៏មាន ស្ថានីយ៍ទូរទស្សន៍ វិទ្យុ ដែល​ផ្តល់​សេវា​ព័ត៌មាន និង​នា​ទី​កន្សាន្ត​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​ឯកឧត្តម​បាន​បន្តថា ការចុះបញ្ជី​ដី​ជា​លក្ខណៈ​ប្រព័ន្ធ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​តម្រូវអោយ​ម្ចាស់​ដី​អ្នក​កាន់កាប់​ដី​បង់​សេវា​ដូចជា ដី​កសិកម្ម ត្រូវ​បង់​១​រៀល​ក្នុង​មួយ​ម៉េត្រការ៉េ ឬ ១០០​រៀល​សំរាប់​ដី​ដែល​មាន​ទំហំ​តូច​ជា​១០០​ម៉ែត្រការ៉េ ។ ដី​លំនៅដ្ឋាន​ជនបទ​១០​រៀល​ក្នុង​មួយ​ម៉ែត្រការ៉េ ដី​ប្រជុំជន​ស្រុក ឬ​ដី​ជាយ​ទីប្រជុំជន​ខេត្ត​២០ រៀល​ក្នុង​មួយ​ម៉ែត្រការ៉េ ដី​ទីប្រជុំជន​ខេត្ត ឬ​ដី​ជាយ​ទីប្រជុំជន​រាជា​នី​ភ្នំពេញ​២៥០​រៀល ក្នុង​មួយ​ម៉ែត្រការ៉េ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បាន​មានប្រសាសន៍ថា ចំនួន​ប័ណ្ណ​ដែល​ត្រូវ​ចែកជូន​នា​ពេល​នេះ​មាន ១៤៤៩ ប័ណ្ណ មាន​ផ្ទៃដី​ទំហំ ៧៣៣,២៧​ហ​.​ត សម្រាប់​១០៧០​គ្រួសារ​។​

​ឯកឧត្តម​បាន​បន្តថា ក្បាលដី​ដែល​ប្រជាពលរដ្ឋ​យើង​បាន​ចុះបញ្ជី​នៅក្នុង​សៀវភៅ​គោល​បញ្ជី​ដីធ្លី នឹង​ទទួលបាន​កម្ម​សិទ្ធ​នេះ​គឺជា​ការ​បាន​បំពេញ​លក្ខខ័ណ្ឌ​គ្រិះ​ដ៏​រឹងមាំ ដែល​ធានា​ដោយ​រដ្ឋ និង​ការពារ​ដោយ​ច្បាប់ និង​ក៏​ជា​លក្ខខណ្ឌ​ដ៏​សំខាន់​សំរាប់​ការប្រើប្រាស់​បណ្ណ​ដី​ដាក់​ធានា​ការខ្ចីប្រាក់​នៅ​ធនាគារ ដើម្បី​យក​ដើមទុន​មកប្រើប្រាស់​សំរាប់ធ្វើ​អាជីវកម្ម​ផ្សេងៗ ក្នុង​ការកែលំអរ​វី​ភាព​រស់នៅ​។ ដូច្នេះ​ការចុះបញ្ជី​ដីធ្លី គឺជា​ការពង្រឹង​សុ​វត្ថ​ភាព​នៃ​ការកាន់កាប់​ដីធ្លី​ដែល​ជំរុញ​ការប្រើប្រាស់​ដី​អោយ​អស់​ស​ក្កដា​នុព​ល ហើយ​កត្តា​នេះ​ពិតជា​នឹង​បាន​កាត់បន្ថយ​ភាពក្រីក្រ​ដែល​ជា​គោលដៅ​ចុងក្រោយ​នៃ​គោលនយោបាយ​ជំរុញ​ការចុះបញ្ជី​ដីធ្លី​របស់​រាជរដ្ឋាភិបាល​។ ឯកឧត្តម​បាន​បន្តទៀតថា មកដល់ពេលនេះ​លទ្ធផល​សរុប​ទូទាំងប្រទេស​នៃ​ការចេញ​បណ្ណ​កម្ម​សិទ្ធ​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​បាន​ចំនួន​៤.០៥២.២៩៨ ប័ណ្ណ ក្នុងនោះ​មាន ការចុះបញ្ជី​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​តាមរយៈ​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី ដែល​នឹង​កំពុង​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​បាន​ចែក​ប័ណ្ណ​ដល់​ដៃ​ប្រជាពលរដ្ឋ​ចំនួន​២.៨២៨.១០៦​ប័ណ្ណ ។
​ការចុះបញ្ជី​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​តាមរយៈ ការអនុវត្ត​បទបញ្ជា​លេខ​០១​បប គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​បាន​អនុវត្ត​នៅលើ​ឃុំ​ចំនួន​៣៥៧​ឃុំ ក្នុង​ខេត្ត​ចំនួន​២០ បាន​ចែក​ប័ណ្ណ​ដល់​ដៃ​ប្រជាពលរដ្ឋ​ចំនួន​៦១៧.០០១​ប័ណ្ណ ។ ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​បាន​ចែកន័​ណ្ណ​ចំនួន​៦០៧.១៩១​ប័ណ្ណ ។ ការចុះបញ្ជី​ដី​រដ្ឋ​ដែល​ជា​កម្មវត្ថុ​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច និង​ជួល​រយៈពេល​វែង សំរេចបាន​៦៤៨​ប័ណ្ណ​លើ​ផ្ទៃដី​ចំនួន​៣៦​ម៉ឺន​ហិតា ។ ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ជា​កម្ម​សិទ្ធ​សមូហភាព ដែល​នឹង​កំពុង​អនុវត្ត​ជូន​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​២២​សហគមន៍ ចេញ​ប័ណ្ណ​ចំនួន​៨​សហគមន៍ និង​១៤​សហគមន៍​ទៀត​កំពុង​ដំណើការ ។ ដូច្នេះ ផ្អែក​តាម​លទ្ធផល​ខាងលើ​នៃ​ការចែក​ប័ណ្ណ​បាន ប្រមាណ​៥៨%​លើ​ចំនួន​ក្បាលដី​ប៉ាន់​ស្មា​សរុប​ចំនួន​៧​លាន​ក្បាលដី ។ ប្រៀប​នឹង​ផែនការ​គឺ​សំរេច​បាន​លើស​ផែនការ​ដែល​ត្រូវ​សម្រេច​អោយបាន​៥៧%​ក្នុង​ឆ្នាំ​២០១៥ និង​នៅ​ឆ្នាំ​២០២៣ អោយ​សំរេច​១០០% ៕

 

2015_09_25b (1) 2015_09_25b (2) 2015_09_25b (3) 2015_09_25b (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.