ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖

ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ IPA ជំរុញឱ្យអ្នកសារព័ត៌មាន ដៃគូចូលរួមផ្សព្វផ្សាយ អំពីសមិទ្ធិផល របស់រាជរដ្ឋាភិបាល

ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ IPA ជំរុញឱ្យអ្នកសារព័ត៌មាន ដៃគូចូលរួមផ្សព្វផ្សាយ អំពីសមិទ្ធិផល របស់រាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេណញ)៖ លោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ នៃសមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ បានជំរុញឱ្យអ្នកសារព័ត៌ និងសមាជិករបស់ សមាគមសម្ព័ន្ធសារព័ត៌មាន ឯករាជ្យហៅកាត់ IPA ចូលរួមផ្សព្វផ្សាយសមិទ្ធផល នានារបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់) ឱ្យបានទូលំទូលាយ។

ថ្លែងនៅក្នុងពិធីបើក សន្និបាតបូកសរុបលទ្ធផលឆ្នាំ ២០២៤ និងកំណត់ទិសដៅឆ្នាំ ២០២៥ កាលពីព្រឹកមិញនេះ លោក ឡុង ឆ័យណាវ បានលើកឡើងថាការចូល រួមរបស់អ្នកសារព័ត៌មាន គឺជាផ្នែកមួយនៃការដើរតួនាទី សំខាន់នៅក្នុងការផ្សព្វផ្សាយ អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ចំពោះប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

នៅឯពិធីបើកសន្និបាត សមាគមសារព័ត៌មានឯករាជ្យ ដែលមានអ្នកចូលរួម សរុបជាង៥០០ អង្គ/នាក់ ដែលរួមមានចាងហ្វាង និពន្ធនាយក អ្នកសារព័ត៌មានរួមទាំងសមាជិក IPA និងក្រុមហ៊ុនបណ្ដាជា ដៃគូរបស់សារព័ត៌មានIPA សរុបជាង៥០០អង្គ/នាក់ នៅភោជនីយដ្ឋាន ទន្លេបាសាក់ ២ នៅថ្ងៃទី ៣០ ខែមីនា ២០២៥ លោក ឡុង ឆ័យណាវ បានបន្ថែមទៀតថា គោលបំណងសំខាន់របស់អង្គសន្និបាតរយៈពេល១ថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសម្រេចបាន, កំណត់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនិងការ ដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ ២០២៥។

លោក ឡុង ឆ័យណាវ បានលើកឡើងបន្ថែមទៀតថា សន្និបាតនេះក៏បានផ្តោត លើការលើកកម្ពស់វិជ្ជាជីវៈ សមត្ថភាព និងសាមគ្គីភាពក្នុងសមាគម ដើម្បីអភិវឌ្ឍវិស័យព័ត៌មាន ឱ្យមានប្រសិទ្ធភាព និងទទួលបានការ គាំទ្រពីសង្គម។

លោកបណ្ឌិត ទូច វណ្ណ: ប្រធានសមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ មានប្រសាសន៍ថា របៀបវារៈនៃអង្គសន្និបាតបានផ្ដោតលើ÷

១. ពិនិត្យ និងអនុម័តរបាយការណ៍ លទ្ធផលការងារឆ្នាំ ២០២៤

២. ប្រកាសបទបញ្ជាផ្ទៃ ក្នុងរបស់សមាគម

៣. ពិនិត្យ និងអនុម័តផែន ការសកម្មភាពឆ្នាំ ២០២៥

៤. បទអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងសមាជិកសមាគម

លោកបណ្ឌិត ទូច វណ្ណៈ បានបន្ថែមទៀតថា របៀបវារៈនៃអង្គសន្និបាតក៏បានផ្ដោតលើប្រធានបទ២សំខាន់ដែរ គឺប្រធានបទទី១ ស្ដីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងប្រធានបទទី២ ការឈ្វេងយល់អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា។

សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មាន ឯករាជ្យបង្កើតឡើង ដោយក្រុមយុវជនខ្មែរ ដែលមានអាជីពជា អ្នកសារព័ត៌មាន ជាអ្នកស្រឡាញ់វិស័យព័ត៌មាន និងការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ និងការអភិវឌ្ឍនធនធានមនុស្ស។ សមាគមត្រូវបានចុះ បញ្ជីក្នុងក្រសួងមហាផ្ទៃលេខ ១០៩៥ ប្រក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងលិខិតអនុញ្ញាតឱ្យ ធ្វើសកម្មភាពលើវិស័យសារព័ត៌មាន របស់ក្រសួងព័ត៌មានលេខ ០០៥ ព.ស. ល.អ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

បច្ចុប្បន្នសមាគមសារព័ត៌មានឯករាជ្យ មានអង្គភាពសារព័ត៌មាន ជាសមាជិកសរុប ចំនួន៦២អង្គភាព និងមានក្រុមហ៊ុនសហគ្រាស គ្រឹះស្ថានសិក្សាជាដៃគូ សរុបចំនួន២៤ស្ថាប័ន។ សាមាគមសារព័ត៌មានឯករាជ្យរាប់ ចាប់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកាថ្នាក់កណ្ដាល និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៅថ្នាក់រាជធានី ខេត្តទាំង១០ សរុបជិត ៣,០០០នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.