ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​ពិធី​តម្លើង​ឋានន្តរ​សក្កិ បំពាក់​ឋានន្ត​រ​សក្កិ ផ្លាស់ប្តូរ​មុខតំណែង និង​តែងតាំង​មុខតំណែង ដល់​នាយ​នគរបាល នាយ​នគរបាល​រង ពល​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង ចំនួន​៤៨៩​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​សាលាខេត្ត​បាត់ដំបង មាន​ធ្វើ​ពិធី​តម្លើង​ឋានន្តរ​សក្កិ បំពាក់​ឋានន្ត​រ​សក្កិ ផ្លាស់ប្តូរ មុខតំណែង និង​តែងតាំង​មុខតំណែង ដល់​នាយ​នគរបាល នាយ​នគរបាល​រង ពល​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង និង​ជួប​សំណេះសំណាល​ជាមួយ​នឹង​និវត្តន៍​ជន​ក្រោម​អធិបតីភាព​ឧត្តមសេនី​យ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ និង​ឯកឧត្តម​ច័ន្ទ​សុផល​អភិបាលខេត្ត​បាត់ដំបង​។​

​លោក កុយ ហៀ​ង ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទើប​ឡើងកាន់ដំណែង​ថ្មី​បាន​ឡើង​ប្តេជ្ញា​ថា​ប្តេជ្ញា​គោរព​អនុវត្តន៍​អោយបាន​តាម​កម្មវិធី​ចតុកោណ​របស់​រាជរដ្ឋាភិបាល ប្តេជ្ញា​គោរព​ប្រតិបត្តិ​អោយបាន​ដាច់ខាត​តាម​វិន័យ​លេខ​០០៦ របស់​ក្រសួង​មហាផ្ទៃ​។​ប្តេជ្ញា​យក​អោយ​អស់​កម្លាំងកាយ​ចិត្ត​និង​កម្លាំង​ប្រាជ្ញា​អនុវត្ត​របស់​ផែនការ​ថ្នាក់​លើ​ដោយ​មិន​ប្រកែក​តវ៉ា​ឬ​ទាមទារ​លក្ខ័ន​អ្វី​ឡើយ ប្តេជ្ញា​ថែរក្សា​ចំណង​សាមគ្គីភាព និង​ភាតរភាព​អោយ​ល្អ​ប្រសើ​រទាំង​ផ្ទៃក្នុង​និង​អង្គភាព​ក៏​ដូច​ស្ថាប័ន​នានា ប្តេជ្ញា​ខិតខំ​រៀនសូត្រ​នៅ​មុខ​វិជ្ជា​ជំនាញ​របស់​កម្លាំង​នគរបាល​ជាតិ​ព្រមទាំង​សិក្សា​ស្វែងយល់​អំពី​បតដ្ឋាន​ច្បាប់​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ដល់​កិច្ចការ​ប្រតិបត្តិការ ។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ផ្តាំផ្ញើ ដល់​មន្ត្រី នគរបាល​ទាំងអស់ ដែល​ទើប​ឡើង​ឋានៈ​ថ្មី​ត្រូវ​បំរើ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​អោយបាន​ល្អ ជា​ពិសេស​ការពារ​ភូមិ​ឃុំ​សុ​វត្ថ​ភាព ។​

​នាយ​ឧត្តម សេនី​យ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​មានប្រសាសន៍ថា កងកំលាំង​នគរបាលជាតិ ដែល​បាន​ចូលនិវត្តន៍ គឺ ជា​រៀមច្បង មានតម្លៃ ស្មើ​នឹង​គុណធម៌ មិន​អាច​មើល​រំលង​បាន​។ ដោយ​លោក​ចាត់ទុកថា និវត្តន៍​ជន​ទាំងអស់ គឺ​បាន​បំរើ​ដល់​សង្គមជាតិ និង​បាន​លើកស្ទួយ​សង្គម ឲ្យមាន​ការរីកចំរើន​តាំងពីដើម​រៀងមក​។ បើសិនជា​គ្មាន​ការលះបង់​របស់​បងប្រុស បង ស្រី អ៊ំ ពូ មីង ទេនោះ គឺ​អ្វីៗ​មិន​អាច​ជ្រោមជ្រែង ឲ្យមាន​ការរីកចំរើន រហូតមកដល់​សព្វថ្ងៃ​នេះដែរ ដោយហេតុនេះ ការលះបង់​របស់​អតីតយុទ្ធជន គឺ​មាន​តម្លៃ​ធំធេង សំរាប់​សង្គមជាតិ ទាំងមូល​។

​លោកនាយ​ឧត្តមសេនីយ៍ ខេង សុមេធ បាន​រំលឹកថា ការបំពាក់​ឋានន្ត​រ​សក្កិ ដល់​នគរបាល​នាពេលនេះ គឺ​ស្ថិតក្នុង​ស្ថានភាព​ប្រទេសជាតិ មាន​សុខសន្តិភាព សុវត្ថិភាព និង​ធ្វើ​នៅក្នុង​សាលប្រជុំ​ដ៏​ទំនើប​។ ប៉ុន្តែ​នៅ​សម័យ​អតីត​និវត្តន៍​ជន​ទាំងអស់ គឺ​មាន​ការបំពាក់​ឋានន្តរ​សក្កិ នៅ​ក្រោម​ដើមឈើ និង​នៅតាម​លេណដ្ឋាន តែប៉ុណ្ណោះ ព្រោះថា សម័យកាល​នោះ និវត្តន៍​ជន ពិតជា​បាន​ឆ្លងកាត់​នូវ​សង្គ្រាម​ជាក់ស្តែង ពិតប្រាកដ​។

​នាយ​ឧត្តមសេនីយ៍ បាន​បន្តថា តំលៃ​គុណធម៌​ទាំងនេះ មិន​ត្រឹមតែ​មិន​អាច​មើល​រំលង​ប៉ុណ្ណោះ​ទេ តែ​នៅ​មាន​ជម្រៅ​ជ្រៅ ជាង​មហាសមុទ្រ និង​មាន​ទំហំធំធេង​ជាង​មហា​មេឃ ដោយសារ​គុណូបការដ៏​ថ្លៃថ្លា​នេះ បានប្រសូត ចេញពី​ការ​ធ្វើ​ពលី​កម្ម ក្រោម​ការចំណាយ​ញើស​ឈាម ឆន្ទៈ​ភក្តី ស្មារតី​ស្មោះស្មគ្រ័ ចំពោះ​ប្រទេសជាតិ ដែល​យក អស់​កំលាំងកាយ​ចិត្ត គំនិត​ប្រាជ្ញា ចាក់​ក្រាល​លើ​ពេលវេលា​ដ៏​សែន​យូរ ហើយ​ឆ្លងកាត់​របត់​នយោបាយ​ដល់​វែងឆ្ងាយ  ដើម្បី​កសាង​ជំហរ​ខ្លួនឯង ជា​ស្ពាន​ដ៏​រឹងមាំ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹក នាំ ដើម្បី​មាតុភូមិ​កម្ពុជា​។​

​ក្នុងឱកាស​នោះ នាយ​ឧត្តមសេនីយ៍ ខេង សុមេធ បាន​ឧបត្ថម្ភ​នូវ​ថវិកា​ជូន​និវត្តន៍​ជន ចូលរួម​ចំនួន​៥០​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន ៥០ ម៉ឺន​រៀល និង​មន្ត្រីនគរបាល​ទាំង​បំពាក់​ឋានន្តរ​សក្កិ ផ្លាស់ប្តូរ​មុខតំណែង និង​តែងតាំង​មុខតំណែង ចំនួន​៤៨៩​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ចំនួន​១០​ម៉ឺន​រៀល និង​យោង​តាម​ការស្នើសុំ​របស់​មន្ត្រីនគរបាល នាយ​ឧត្តមសេនីយ៍ខេង សុមេធ សម្រេច​ផ្តល់​ជូន​នូវ​ឧបករណ៍ អេឡិចត្រូនិច​រី​ភី​ធើ ១​កំប្លេ សម្រាប់​តម្លើង​នៅក្នុង​នគរបាល​វរ​សេនា​តូច ការពារ​ព្រំដែន​គោក លេខ ៣១០ ទិស​សំឡូត និង​ផ្តល់​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៥ ចំនួន​១​គ្រឿង ដល់​អធិការដ្ឋាន​នគ​រ​បាល ស្រុក​រតនមណ្ឌល សម្រាប់​ប្រើប្រាស់​ក្នុង​អង្គភាព​៕

03-(2) 03-(3) 03-(4) 03-(5) 03-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.