ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ​ដាក់ចេញនូវអនុសាសន៍ណែនាំ​៦ចំណុចដល់ថ្នាក់ដឹកនាំខ្មែរឥស្លាម ជំរុញឱ្យសហគមន៍​ខ្មែរឥស្លាមនៅកម្ពុជា​កាន់តែរីកចម្រើន

សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ​ដាក់ចេញនូវអនុសាសន៍ណែនាំ​៦ចំណុចដល់ថ្នាក់ដឹកនាំខ្មែរឥស្លាម ជំរុញឱ្យសហគមន៍​ខ្មែរឥស្លាមនៅកម្ពុជា​កាន់តែរីកចម្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ដាក់ចេញ​នូវ​អនុសាសន៍​ណែនាំ ៦​ចំណុច ដើម្បីឱ្យ​សហគមន៍​បងប្អូន​ខ្មែរ​ឥស្លាម ទទួលបាន​នូវ​កា​រីកចម្រើន​បន្ថែម​ទៀត ស្របពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា នឹង​យកចិត្តទុកដាក់ និង​ផ្តល់​សេរីភាព​ជំនឿ​សាសនា​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ពិសា​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន នា​ល្ងាច​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ និង​ផ្តល់​សេរីភាព​ជំនឿ​សាសនា​យ៉ាង​ទូលំ​ទូលាយ​ដល់​ប្រជាជន​ទូទៅ ដែល​ឈរ​លើ​មូលដ្ឋាន​នៃ​ការពង្រឹង​សុខដុម​នីយកម្ម​សាស​និក នៃ​គ្រប់​និកាយ​សាសនា ប្រឆាំង​នូវ​រាល់​ទង្វើ​រើសអើង​សំដៅ​ទប់ស្កាត់​ការ​យក​សាសនា ទៅ​ធ្វើ​អាជីវកម្ម​ដែល​អាច​បង្ក​វិបត្តិ​សាសនា​នៅ​កម្ពុជា​។​

​ដើម្បីឱ្យ​សហគមន៍​បងប្អូន​ខ្មែរ​ឥស្លាម ទទួលបាន​នូវ​កា​រីកចម្រើន​បន្ថែម​ទៀត សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​អនុសាសន៍​ណែនាំ​មួយចំនួន ដូចខាងក្រោម​៖
​ទី​១៖ ថ្នាក់ដឹកនាំ​ខ្មែរ​ឥស្លាម និង​សាសនិក​ឥស្លាម​ទាំងអស់ ត្រូវ​បន្ត​សហការ​ប្រកបដោយ​សាមគ្គីភាព និង​មិត្តភាព​ព្រមទាំង​មាន​ទំនាក់ទំនង​ល្អ ជាមួយ​សហគមន៍ សាសនា​ដទៃទៀត​, ទាំង​ក្នុង​ថ្នាក់ជាតិ​-​អន្តរជាតិ​, ដោយ​ឈរ​លើ​គោលការណ៍ សុខដុម​នីយកម្ម​ជាតិ​សាសន៍ និង​សាសនា​។​
​ទី​២៖ សូម​បន្ត​រៀបចំ​ដឹកនាំ​កិច្ចការ​សាសនា ក្នុង​សហគមន៍​ខ្មែរ​ឥស្លាម តាមរយៈ កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា និង​អាជ្ញាធរ​មាន សមត្ថកិច្ច​តាម​លំដាប់ថ្នាក់​។​
​ទី​៣៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ជួយ​សម្រួល​លើ​ការសាងសង់​សាលារៀន វិហារ​ឥស្លាម (​ម៉ា​ស្និទ​-​ស៊ូ​រ៉ាវ​) ជូន​បងប្អូន​ខ្មែរ​ឥស្លាម ដោយ​ត្រូវ​អនុវត្ត​ឱ្យបាន ខ្ជាប់ខ្ជួន​នូវ​សេចក្តីជូនដំណឹង​ស្តីអំពី​ការកំណត់ និង​ការកសាង​ទីកន្លែង​ប្រតិបត្តិ សាសនា ទៅ​តាម​បណ្តា​ភូមិ និង​មាន​សាសនិក​ខ្មែរឥស្លាម​រស់នៅ​ឱ្យស្រប​តាម ក្រឹត្យក្រម​ច្បាប់​សាសនា​ឥស្លាម ដែល​បាន​កំណត់ និង​អនុវត្ត​តាម​បច្ចេកទេស ទៅតាម​សា្ថប័ន​មាន​សមត្ថកិច្ច​។​
​ទី​៤៖ សូម​បង្កើន​សកម្មភាព​សង្គម តាមរយៈ​កិច្ច​ការងារ​មនុស្សធម៌​, សុខុមាលភាព​, ការអប់រំ​, ការអភិវឌ្ឍ និង​សកម្មភាព​សាសនា ដោយ​ឈរ​លើ​គោលការណ៍​នៃ ជំនឿ​ឥស្លាម និង​គោរព​តាម​រដ្ឋធម្មនុញ្ញ​។​
​ទី​៥៖ សូម​បន្ត​ជឿជាក់ និង​គាំទ្រ​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ធានា យ៉ាង​ពេញលេញ​នូវ​សិទ្ធិសេរីភាព​ខាង​សាសនា​ឥស្លាម​នៅ​កម្ពុជា តាមរយៈ​
​សាមគ្គីភាព​ជាមួយ​សាសនិក​ដទៃ ដើម្បី​ភាព​សុខដុម​នីយកម្ម​ជាតិ​សាសន៍ និង​សាសនា​។​
​ទី​៦៖ សូម​បន្ត​កិច្ចសហប្រតិបត្តិការ​កម្រិត​ជាតិ​-​អន្តរជាតិ ដើម្បី​កៀរគរ​ថវិកា និង​បច្ចេកទេស​សម្រាប់​គាំទ្រ​ដល់​សកម្មភាព​អភិវឌ្ឍ​សហគមន៍​ខ្មែរ​ឥស្លាម ដើម្បី​ចៀសវាង​ការ​យក​សាសនា​សម្រាប់ធ្វើ​អាជីវកម្ម​, បង្កើត​បញ្ហា​មិន​ល្អ​, បែកបាក់​សាមគ្គី និង ភាពជ្រុលនិយម​ក្នុង​សហគមន៍​៕

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.