ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ចាស់ជរា ស្ត្រី​មេម៉ាយ ជនពិការ និង​ជន​រង​គ្រោះ​ធម្មជាតិ ១៦០​គ្រួសារ នៅ​ខេត្ត​ប៉ៃលិន ទទួល​អំណោយ​ពី​រាជរដ្ឋាភិបាល​

ចាស់ជរា ស្ត្រី​មេម៉ាយ ជនពិការ និង​ជន​រង​គ្រោះ​ធម្មជាតិ ១៦០​គ្រួសារ នៅ​ខេត្ត​ប៉ៃលិន ទទួល​អំណោយ​ពី​រាជរដ្ឋាភិបាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ នៅ​សាលាឃុំ​ស្ទឹងត្រង់ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​ក្រុម ការងារ បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​ដល់​ប្រជាពលរដ្ឋ ទីទ័លក្រ ចំនួន​១៦០​គ្រួសារ ដែល​ជា​ចាស់ជរា ស្ត្រី​មេម៉ាយ ជន​មាន​ពិការភាព និង​ជនរងគ្រោះ​ដោយសារ គ្រោះធម្មជាតិ មកពី​ភូមិ​ចំនួន​១៦ ក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ។​

​លោកជំទាវ បាន ស្រីមុំ បាន​មានប្រសាសន៍ថា ការ​ចែក​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរ យៈ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត នៅពេលនេះ គឺ​ដើម្បី​ចូលរួមចំណែក​ដោះស្រាយ និង​រួមចំណែក​លើកកម្ពស់​ជីវ​ភាព បើទោះបីជា​អំណោយ​ទាំងនេះ​មិន​បាន​បំពេញ​តាម​តម្រូវការ របស់​បងប្អូន​ក៏ពិតមែន តែ​ក៏​អាច​ដោះស្រាយបាន​មួយ​កម្រិត​ផង​ដែរ ដូច្នេះ​សូម​លោកតា លោក យាយ អ៊ុំ​ពូ​មីង និង​បងប្អូន​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត និង​បង្កបង្កើន​ផល​ដំណាំ​ឱ្យបាន​កាន់តែ​ច្រើន ដើម្បី​បង្កើន​ជីវភាព​រស់នៅ ជា​ពិសេស​ត្រូវ​យល់​ដឹង​ពី​បច្ចេកទេស​ក្នុងការ​ធ្វើ​ការងារ​កសិកម្ម ទៅ​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ​។​

​លោកជំទាវ បាន​មានប្រសាសន៍​ទៀតថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន កម្ពុជា មិន​ដែល​ទុក​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល ឱ្យ​ដាច់បាយ​ដោយ​មិនដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ ជាពិសេស​រាជដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់ចេញ​នូវ​គោលនយោបាយ «​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​» ដំណាក់កាល​ទី​១ ដែល​មាន​អាទិភាព​គន្លឹះ ចំនួន​៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និង​បច្ចេកវិទ្យា​ឌីជីថល ក្នុងន័យ ដើម្បី​ជំរុញ​កំណើន​ការងារ​សមធម៌ ប្រសិទ្ធ ភាព និង​ចីរភាព ក្នុង​ការកសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ និង​កំណែទម្រង់ មុខងារសាធារណៈ ការពង្រឹង​អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​ព្រមទាំង​គោលនយោបាយ និង​កំ ណែ​ទម្រង់​ជាច្រើន​ផ្សេង​ទៀត​។​

​លោកជំទាវ បាន ស្រីមុំ ក៏​បាន​មានប្រសាសន៍ផ្តាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​មាន​ការ​ប្រុង​ប្រ យ័ត្ន​ខ្ពស់​ចំពោះ​សុខភាព ដោយសារ​រដូវ​នេះ​អាកាសធាតុ​ក្តៅ​ខ្លាំង និង​មាន​ភ្លៀង​កក់ខែ​ខ្លះៗ​ដែល​ងាយ​បង្ក​ឱ្យ​កើត​ជំងឺ​ដម្កាត់​ផ្សេងៗ ហើយ​បើ​មាន​កើត​បញ្ហា​អ្វី​ក្នុង​មូលដ្ឋាន ត្រូវ​រាយការណ៍​ទៅ​មេឃុំ​/​មេភូមិ ដែល​នៅ ជិត​កៀក​ជាមួយ​បងប្អូន​ផ្ទាល់ ដើម្បី​ឱ្យ​ក្រុមការងារ​ចុះ​ជួយ​បាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា ដោយឡែក អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​ចូលរួម​សហការ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់​ស្ថានភាព គ្រប់​ហេតុ ការណ៍ ដោយ​នៅ​ជាមួយ​ប្រជាជន រួមរស់​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ​៕
​សេន ត​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.