ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ លើ​ផ្ទៃ​បឹង​ទន្លេសាប​, កងទ័ពជើងគោក និង​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​

​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ លើ​ផ្ទៃ​បឹង​ទន្លេសាប​, កងទ័ពជើងគោក និង​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ពោធិ៍សាត់​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង ឯកឧត្តម ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ លើ​ផ្ទៃ​បឹង​ទន្លេសាប ដែល​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរង បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប មេ​បញ្ជាការ​កងឯកភាព ប្រធាន​ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ នៅ​សាលប្រជុំ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​។​

​ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ដឹកនាំ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ លើ​ផ្ទៃ​បឹង​ទន្លេសាប របស់​កងទ័ពជើងគោក បាន​រាយការណ៍​សង្ខេប​អំពី​លទ្ធផល​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ត្រីមាស​១ ឆ្នាំ​២០២៥ ដោយ​ដំណាក់កាល​អនុវត្តន៍​មាន ០៣​ដំណាក់កាល​។

​ជា​លទ្ធផល​សរុប​រួម​៖ បំផ្លាញ​ឡុក​ចំនួន ៧,២២៥​គ្រឿង​; ស្បៃ​មុង​គ្រប់​ប្រភេទ​ចំនួន ២,៨០០,៩៩៤​ម៉ែត្រ​; ក្បាល​(​អ៊ុយ​-​ស្បៃ​មុង​-​បរ​)​ចំនួន ១,១៩៤​ក្បាល​; ឡុក​និង​អ៊ុយ ចំនួន ៧,៤០៦​មាត់​/​លប​; បង្គោល​ចម្រឹង​ចំនួន ៥៩០,០៧១​ដើម​; ប្រលែង​ត្រី​ចំនួន ២៧,៣៦៥​គីឡូក្រាម​; ប្រលែង​លៀស​ចំនួន ៧២៥​តោន​; ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​ឧបករណ៍​ឆក់​ត្រី​ចំនួន ៣១៥​គ្រឿង កាំភ្លើង​ខ្យល់​ចំនួន​០១​ដើម​; ដកហូត​ទូក​ចំនួន ៥៦​គ្រឿង រថយន្ត​ចំនួន ០២​គ្រឿង ម៉ាស៊ីន​ទូក​ចំនួន ១៤​គ្រឿង ម៉ាស៊ីន​រែង​លៀស​ចំនួន ០៨​គ្រឿង ម៉ាស៊ីន​ប៉ូ​ម​ខ្យល់​ចំនួន ០៤​គ្រឿង កាំភ្លើង​ច្នៃ​ចំនួន ០១​ដើម ឧបករណ៍​ឆក់​ត្រជាក់​ចំនួន​១៥​គ្រឿង អាគុយ​ចំនួន ២១​គ្រាប់ ឧបករណ៍​អូស​លៀស​ចំនួន ០១​ឈុត និង​សម្ភារ​មួយចំនួនទៀត​; អប់រំ​ប្រជាពលរដ្ឋ អំពី​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ចំនួន ១,១៨៧​នាក់​; ធ្វើ​កិច្ចសន្យា​ប្រជា​នេសាទ​ចំនួន ៤៤១​នាក់ ទូក​ចំនួន​៩៨​គ្រឿង​; ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤៧៨​នាក់​(​វៀតណាម​៤៧​នាក់​) ។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានធ្វើការ​កោ​ទស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដែល ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​គណៈ​បញ្ជាការ​ដឹក​នាំ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ លើ​ផ្ទៃ​បឹង​ទន្លេសាប របស់​កងទ័ពជើងគោក សម្រេចបាន ក្នុង​កិច្ចការ​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ទាំងយប់ ទាំង​ថ្ងៃ និង​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ខ្លាច​នឿយហត់ ដែល​ទទួល​បាន​ការ​សាទរ​យ៉ាង​ខ្លាំង​ពី​ប្រជា​នេសាទ និង​សាធារណជន​គ្រប់ទិសទី​។

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​ណែនាំ​ឲ្យ​គណៈ​បញ្ជាការ​បង្ក្រាបប​ទ​ល្មើស​នេសាទ​របស់​កងទ័ពជើងគោក បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ដើម្បី​អនុវត្តន៍​យុទ្ធនាការ បង្ក្រាប អភិរក្ស និង​អភិវឌ្ឍ​បឹង​ទន្លេសាប ឲ្យទទួល​បាន​ប្រសិទ្ធភា​ព​ខ្ពស់ ដោយ​ផ្តោត​កិច្ចការ​សំខាន់​ចំនួន​៣៖
(១)​បង្ក្រាប​រាល់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ គ្រប់​រូបភាព និង​គ្រប់​ទម្រង់​។​
(២)​អភិរក្ស និង​ធានា​និរន្តរភាព ធនធាន​ជលផល និង​ជីវចម្រុះ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​
(៣)​អភិវឌ្ឍ​បឹង​ទន្លេសាប ដោយ​ត្រូវ​ចុះ​ជួប ចុះ​ផ្សព្វផ្សាយ និង ជួយ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា ដើម្បី​ប្រជាពលរដ្ឋ​អាច​ប្រកប​របរ​លើ​ផ្ទៃ​បឹង​ទន្លេសាប​ដោយ​ស្របច្បាប់ និង​ការទទួលខុសត្រូវ​។​

​ឯកឧត្តម ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការចូលរួម​យ៉ាង​សកម្ម​របស់ កងទ័ពជើងគោក និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​រួមគ្នា​ការពារ​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​នេះ និង​ប្តេជ្ញា​គាំទ្រ​យុទ្ធនាការ បង្ក្រាប អភិរក្ស និង​អភិវឌ្ឍ​បឹង​ទន្លេសាប អោយបាន​ជោគជ័យ​។​

​ក្នុងឱកាស​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ លើ​ផ្ទៃ​បឹង​ទន្លេសាប​នេះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាន​នាំយក​អំណោយ​ដ៍​ថ្លៃថ្លា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត មានដូចជា ថវិកា ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ អង្ករ មី ស្ករស ត្រីខ ជូន​ដល់​បណ្តា​កងឯកភាព ចំណុះ​គណៈ​បញ្ជាការ​ដឹកនាំ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ លើ​ផ្ទៃ​បឹង​ទន្លេសាប របស់​កងទ័ពជើងគោក ៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.