ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត យកចិត្តទុកដាក់ខ្ពង់ចំពោះសុខទុក្ខរបស់អ្នកសារព័ត៌មាន និងផ្តល់មេធាវីការពារក្តីពេលរងបណ្តឹងនៅតុលាការ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ឱ្យ ឯកឧត្តម សុខ ប្រសិទ្ធិ និង ឯកឧត្តម សុខ ចាន់ភក្តី ជួយផ្តល់មេធាវីការពារក្តីជូន លោក ទន់ ម៉ូវ ចាងហ្វាង គេហទំព័រកំពតដេលី និង លោកស្រីចាងហ្វាង ធី សុផល តាមសំណើរបស់សមាគម។

បន្ថែមលើសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានឧបត្ថម្ភជំនួយមនុស្សធម៌ជា ថវិកានិងគ្រឿងបរិភោគ គឺថវិកាចំនួន៥០០,០០០រៀល (ហាសិបម៉ឺនរៀល) និង អង្ករ៥០គីឡូ ត្រីខ៤ដុំ និងភេសជ្ជៈ២កេស តាមរយៈសមាគម ជូនលោកស្រីចាងហ្វាង ធី សុផល ដែលជាស្ត្រីមេម៉ាយចិញ្ចឹមកូន០៣នៅជាអនីតិជន។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៤ខែមីនាឆ្នាំ២០២៥នេះ លោកស្រី ធី សុផល ត្រូវបានតុលាការខេត្តកំពតដោះលែងឱ្យមានសេរីភាពវិញហើយ។

ខ្ញុំបាទ ទេស វិបុល និងថ្នាក់ដឹកនាំ សមាជិក សមាគម សូមគោរពជូនពរឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រីជាទីស្រលាញ់ មានសុខភាពល្អ ជួបតែសេចក្តីសុខចម្រើន និងសមប្រកបតែនឹងព្រះពុទ្ធពរទាំង៤ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.