ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ភរិយាអភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ចុះចែកសម្ភារសិក្សា ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាង២០០នាក់ នៅសាលាបឋមសិក្សាកោះកេរ្តិ៍

ភរិយាអភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ចុះចែកសម្ភារសិក្សា ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាង២០០នាក់ នៅសាលាបឋមសិក្សាកោះកេរ្តិ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះវិហារ៖ លោកស្រី សុខា គងពិសី ភរិយាលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានកត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសំភារៈសិក្សា និងសម្ភារបរិក្ខាមួយចំនួន ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាកោះកេរ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរ លោកស្រី សុខា គងពិសី ភរិយាលោក គីម រិទ្ធី ក្នុងនាមក្រុមការងារសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ បានថ្លែងនូវក្តីរំភើបរីករាយដែលបានមកជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ ជាមួយលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៃសាលាបឋមសិក្សាកោះកេរនា ពេលនេះ។

លោកស្រី សុខា គងពិសី ក៏បានថ្លែងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

លោកស្រីលើកឡើងបញ្ជាក់បន្ថែមថា មានតែចំណេះវិជ្ជាទេ ដែលអាចកែប្រែជោគវាសនា អនាគតរបស់យើងបាន បើសិនជាយើងគ្មានចំណេះវិជ្ជានៅក្នុងខ្លួន ទោះយើងមានទ្រព្យធនយ៉ាងណា ក៏មិនអាចដឹកនាំយើងទៅរកភាពជោគជ័យបានដែរ។

លោកស្រីក៏អំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ ស្តាប់ដំបូលន្មានឪពុកម្តាយ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សីដែលសង្គមជាតិត្រូវការ ពិសេសត្រូវចេះស្រឡាញ់រាប់អានគ្នា និងចៀសវាងឱ្យឆ្ងាយនូវអំពើអបាយមុខផ្សេងៗ។

សម្ភារដែលនាំយកទៅចែកជូននាពេលនេះរួមមាន៖កាតាប សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប នំ សំលៀកបំពាក់ ជូនដល់ក្មួយៗសិស្សានុសិស្សចំនួន១៩៧នាក់ និងឧបត្ថម្ភសាលាបឋមសិក្សាកោះកេរ មាន អំពូលសូឡា បន្លាលួស និងស៊ីទែនទឹកផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.