ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ភ្លៀង​ធ្លាក់​ជាង​១០​ថ្ងៃ បណ្តាល​ឱ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១២​ភូមិ ស្មើនឹង​៣៥៨​ខ្នង​ផ្ទះ នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជោគជាំ​យ៉ាងគំហុក​ជិត​១០​ថ្ងៃ​ជាប់​គ្នាៗ ចាប់តាំងពី​ថ្ងៃ​ទី​០៩ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៥​កន្លងមក បង្ក​ទៅជា​ជំ​ន់​ទឹកភ្លៀង បណ្តាល​ឱ្យ​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១២​ភូមិ នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ លុះ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៥​កន្លងទៅនេះ មានការ​ស្រក​ជា​ណ្តើ​រៗ​ទៅវិញ ហើយ​លោកស្នងការ​នគរបាល​ខេត្ត​ដឹកនាំ​កម្លាំង​ពិនិត្យ​ស្ថានភាព​ទឹក​ជាក់ស្តែង​ផងដែរ ។

​បើ​តាម​អធិការរង​ស្រុក​សាលា​ក្រៅ​បានឱ្យដឹងថា ករណី​ជំនន់​ទឹកភ្លៀង​បណ្តាលឱ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១២​ភូមិ​រួម​មាន​៖​ភូមិ​ព្រៃ​សន្ទះ លិច​ផ្ទះ​១២​ខ្នង​ស្មើ​១២​គ្រួសារ ចំនួន​៣២​នាក់ លិច​ដំឡូង​មី​អស់​១១២​ហិកតា ពោត​អស់​០៧​ហិកតា ។​ភូមិ​ផ្ទះស្បូវ លិច​ផ្ទះ​៣៦​ខ្នង ស្មើ​៣៦​គ្រួសារ ចំនួន​៣៩៣​នាក់ លិច​ដំឡូង​មី​៩៥​ហិកតា ពោត​១៥​ហិកតា ។​

​ភូមិ​កូនដំរី លិច​ផ្ទះ​ចំនួន​២៤​ខ្នង ស្មើ​២៤​គ្រួសារ ចំនួន​៦៤​នាក់ លិច​ដំឡូង​មី​៣៥​ហិកតា និង​ពោត​១៥​ហិកតា ។ ភូមិ​ដីស​ថ្មី លិច​ផ្ទះ​១៥​ខ្នង ស្មើ​១៥​គ្រួសារ ចំនួន​៤៨​នាក់ លិច​ដំឡូង​មី​១៧​ហិកតា ពោត​ចំនួន​២១​ហិកតា ល្ង​០៧​ហិកតា សណ្តែកបាយ​០២​ហិកតា ក្រូច​ដាំ​ថ្មី​៩៥០​ដើម ដំ​ស្រូវ​៥០​ហិកតា និង​ម្ទេស​ចំនួន​០៣​ហិកតា ។ ភូមិ​ភ្នំ​ក្រិញ លិច​ផ្ទះ​៧០​ខ្នង ស្មើនឹង​៧៥​គ្រួសារ ចំនួន​៣០០​នាក់ លិច​ដំឡូង​១០០​ហិកតា និង​ពោត​១០​ហិកតា ។ ភូមិ​អន្លង់​រក្សា លិច​ផ្ទះ​៦៥​ខ្នង ស្មើ​៦៥​គ្រួសារ ចំនួន​២៦៩​នាក់ លិច​ដំឡូង​៥០​ហិកតា ពោត​០៥​ហិកតា និង​ដំ​សណ្តែកបាយ​០៥​ហិកតា ។ ភូមិ​អូរ​កន្ធៀ​ង​វា លិច​ផ្ទះ​៥៣​ខ្នង ស្មើ​៥៣​គ្រួសារ ចំនួន​១៨៥​នាក់ លិច​ដំឡូង​មី​២៥០​ហិកតា ពោត​២៥​ហិកតា តា​ង៉ែ​ន​១២​ហិកតា និង​ក្រូច​១៣​ហិកតា ។ ភូមិ​បាយសី លិច​ផ្ទះ​១៥​ខ្នង ស្មើ​១៥​គ្រួសារ ចំនួន​៧៥​នាក់ លិច​ដំឡូង​៥៥​ហិកតា ។ ភូមិ​ភ្នំ​ព្រា​ល លិច​ផ្ទះ​២៧​ខ្នង ស្មើនឹង​២៧​គ្រួសារ  ចំនួន​១០៤​នាក់ លិច​ដំឡូង​៤៣​ហិកតា ត្រសក់​០៣​ហិកតា ម្ទេស​០១​ហិក តា ត្រប់​០១​ហិកតា និង​ល្ពៅ​០១​ហិកតា ។​ភូមិ​អូរ​ដី​ស្អិត លិច​ផ្ទះ​០៦​ខ្នង ស្មើ​០៦​គ្រួសារ ចំនួន​៣៦​នាក់ លិច​ដំឡូង​១៤០​ហិកតា ពោត​១១​ហិកតា ។ ភូមិ​អូរ​ដូនតា​ក្រោម លិច​ផ្ទះ​ចំនួន​២០​ខ្នង ស្មើ​២០​គ្រួសារ ចំនួន​១០៣​នាក់ លិច​ដំឡូង​៣៧​ហិកតា ក្រួច​០៥​ហិកតា តា​ង៉ែ​ន​០៥​ហិកតា និង​ដំណាំ​រួមផ្សំ​០៥​ហិកតា ។
​ភូមិ​អូរ​ដូនតា​លើ​លិច​ផ្ទះ​១៥​ខ្នង ស្មើនឹង​១៥​គ្រួសារ ចំនួន​៦៤​នាក់ លិច​ដំឡូង​៥០​ហិកតា ពោត​០៥​ហិកតា ។ លោក​បាន​បន្តទៀតថា  សរុប​ខ្នង​ផ្ទះ​ដែល​លិច​ទឹក​មាន​ចំនួន​៣៥៨​ខ្នង មនុស្ស​ចំនួន​១៦៥៥​នាក់ និង​ដំណាំ​ចំនួន​១២១១​ហិកតា ហើយ​រហូត​មកដល់ពេលនេះ​មេឃ​បាន​បញ្ចេញ​ពន្លឺ​ថ្ងៃ​ឡើងវិញ ៕

 

2015_09_21ch1 (3) 2015_09_21ch1 (1) 2015_09_21ch1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.