ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ប្រជាពលរដ្ឋ​សហគមន៍​ចំនួន​៣​ឃុំ សហការ​គ្នា​បង្កើត​កំពង់ដរ យក​តម្លៃ​ថោក និង​បង់ពន្ធ​ជន​រដ្ឋ​ខណៈដែល​ម្ចាស់​កំពង់ដរ​ចាស់​ឃុបឃិត​ជាមួយ​អភិបាលស្រុក​មិន​បាន​ដាក់​អោយ​ដេញថ្លៃ​ជា​សាធារណៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគីរី ៖ ប្រជាពលរដ្ឋ​សហគមន៍​ចំនួន​៣​ឃុំ សហការ​គ្នា​បង្កើត​កំពង់ដរ យក​តម្លៃ​ថោក និង​បង់ពន្ធ​ជន​រដ្ឋ ខណៈ​ដែល​ម្ចាស់​កំពង់ដរ​ចាស់​ឃុបឃិត​ជាមួយ​អភិបាល​ស្រុក​មិន​បាន​ដាក់​អោយ​ដេញថ្លៃ​ជា​សាធារណៈ ក្នុងស្រុក​អណ្ដូង​មាស បាន​ផ្ដិតមេដៃ គាំទ្រ​ទូកដរ​ថ្មី និង​សុំ​អោយ​អាជ្ញាធរ​បញ្ឈប់​ការចម្លង​ទូកដរ​ចាស់ ស្ថិតនៅក្នុង​ភូមិ​លោ​មចាស់ ឃុំ​ម៉ាឡិក ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​អស់​រយៈពេល​ជិត ៥ ឆ្នាំ​មកហើយ ។​

​បន្ទាប់​ពី​ស្ពាន​តេជោ​ឆ្លងទន្លេ​សេ​សាន្ត ដែល​ទទួល​សាងសង់​ដោយ​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប ត្រូវបាន​បាក់​ស្រុត​ក្រោយពេល​សាងសង់​រួច​ក្នុង​រយៈពេល​ខ្លី ប្រជាពលរដ្ឋ​ក្នុងស្រុក​អណ្ដូង​មាស ក៏ដូចជា​អ្នកដំណើរ​ទូទៅ ប្រឈម​និង​ចំណាយ​អស់​ថវិការ​ច្រើន និង​ខាត​ពេលវេលា ក្នុង​ការឆ្លង​ទូកដរ​ទៅមក​។ ជាក់ស្ដែង​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ ក្នុងស្រុក​អណ្ដូង​មាស បាន​ផ្ដិតមេដៃ​ប្រមាណ​ជាង​១​ពាន់​នាក់ សុំអោយ​អាជ្ញាធរ​ពាក់ព័ន្ធ បញ្ឈប់ ការចម្លង​ទូកដរ​ចាស់ ដែល​ធ្វើ​អាជីវកម្ម​ជា​ច្រើន​ឆ្នាំ​មកហើយ អោយ​ទូកដរ​ថ្មី​បង្កើត ឡើង​ដោយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​រៃអង្គាស់​ថវិកា​គ្នា​។​

​តាម​ការ​អោយ​ដឹង​ពី​តំណាង​ប្រជាពលរដ្ឋ​បានអោយដឹងថា ទូក​ចម្លង​ចាស់​យក​តម្លៃ​ខ្ពស់ ដោយ​ម៉ូតូ​មួយ​គ្រឿង​និង​មនុស្ស​ម្នាក់​ទៅ​មក​យក​៥​ពាន់​រៀល ចំណែក​ចំណែក​រថយន្ត​ប្រភេទ​ទេសចរណ៍ ឫ​មួយ​បាំង​កន្លះ​ថ្លៃ​៨​ម៉ឺន​ទៅ​មក បើ​គោយន្ត​ទៅ​មក​មួយ​គ្រឿង​១៥​ម៉ឺន ត្រាក់ទ័រ​កសិកម្ម​ទៅ​មក​៨០​ម៉ឺន​រៀល ដោយ​គ្មាន​ដាក់​តម្លៃ​នៅក្នុង​សៀវភៅ​បន្ទុក​និង​មាន​ការលំបាក​ក្នុង​ការឆ្លង​នៅពេល​យប់ គ្រា​ដែល​ពួកគាត់​មាន​អាសន្ន ដូចជា​អ្នក​ជម្ងឺ​ធ្ងន់ ស្ត្រី​ឆ្លងទន្លេ ឬក៏​ចម្លង​សាកសព​ជាដើម​។ គាត់​បាន​បន្ថែមទៀតថា ម្យ៉ាងវិញទៀត​ម្ចាស់​ទូក​ចម្លង​នោះ មាន​សំដី​អសុ​រស ហាក់ដូចជា​គ្មាន​សុ​ជីវ​ធ៌ម​ចំពោះ​ភ្ញៀវ​។​

​លោក អ៊ឹម សំអឿន ប្ដី​អ្នកស្រី កែវ សុខា ជា​ម្ចាស់​ទូកដ​រថា កាលពីមុន​អ្នកធ្វើអាជីវកម្ម​មាន​ដល់​ទៅ​៦​នាក់ ដោយ​ដាក់​វេន​គ្នា​ចម្លង​៥​ថ្ងៃ​ម្ដង ហើយ​បង់​ថវិកា​ចូល​សាលាស្រុក ក្នុង​១​ឆ្នាំ​៩០​ម៉ឺន​រៀល​ក្នុង​ម្នាក់ ដល់​ឆ្នាំ​២០១៣ ទើប​មាន​ការដេញថ្លៃ​ដល់​ខេត្ត រហូតដល់​ឆ្នាំ​២០១៤ ចំណែក​ឆ្នាំ​២០១៥​នេះ​មិន​មាន​ការដេញថ្លៃ​ទេ តែ​គណៈកម្មាការ​ភាស៊ី​ថ្នាក់​ខេត្ត ចុះ​ចចាត​ម្លៃ​សម្រេចយក​៧​លាន​៥​សែន​រៀល ក្នុង​រយៈពេល​៥​ខែ​។ ដោយ​តម្លៃ​ឆ្លង​អោយ​អនុវត្ត​តាម​សៀវ​បន្ទុក​ឆ្នាំ​២០១៤ ម៉ូតូ​១​គ្រឿង មនុស្ស​ម្នាក់​៤​ពាន់​រៀល​ទៅមក ម៉ូតូ​ខ្នាត​ធំ​ទៅមក​៥​ពាន់​រៀល ម៉ូតូ​ជនបរទេស និង​ជនបរទេស​១​ម៉ឺន​រៀល រថយន្ត​ទេសចរណ៍​ទៅមក​៥​ម៉ឺន រថយន្ត​ប្រភេទ​គោយន្ត​កែច្នៃ​ទៅមក​៨​ម៉ឺន គ្រឿងចក្រ​កសិកម្ម និង​រថយន្ត​ខ្នាត​ធំ​មិន​បាន​បញ្ជាក់​ការ​យក​តម្លៃ​នោះ​ទេ​ហើយ​ក៏​គ្មាន​ដាក់​តម្លៃ​ក្នុង​សៀវភៅ​ក្នុង​បន្ទុក​ដែរ​។

​ពាក់ព័ន្ធ​ករណី​ប្រជាពលរដ្ឋ​តវ៉ា​ខាងលើនេះ លោក នង ដា​រិទ្ធ អភិបាលស្រុក​អណ្ដូង​មាស បាន​ចោទប្រកាន់​ថា ការបង្កើត​ទូក​ចម្លង​ថ្មី​នេះ គឺ​លោក ហាក់ ប៊ុន្នី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អណ្ដូង​មាស បាន​បង្កើត​ទូកដរ​ចម្លង​ថ្មី​ផ្សេងទៀត ដោយ​យក​តម្លៃ​ទាម និង​កែន​ប្រជាពលរដ្ឋ អោយ​ផ្ដិតមេដៃ​គាំទ្រ ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន​។​ហើយ​ការបង្កើត​ដរ​ចម្លង​ថ្មី​នេះ ដោយ​ពុំ​បាន​សុំច្បាប់​ពី​អាជ្ញាធរ​ដែនដី​ឡើយ​។ លោក​បន្តថា ការ​សំណូមពរ​របស់​ប្រជា​ពល​រដ្ដ លោក​និង​ទទួលយក​នូវ​សំណូមពរ​នេះ ជូន​ទៅ​ថ្នាក់​ខេត្ត មន្ទី​សេដ្ឋកិច្ច​និង​ហិរញិវត្ថុ ដើម្បី​ពិចារណា​សម្របសម្រួល​តម្លៃ​សៀវភៅ​បន្ទុក​បន្ថែមទៀត​។​

​ចំណែក​លោក​ហាក់ ប៊ុន្នី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អណ្តូង​មាស​បញ្ជាក់ថា​ចំពោះ​រឿង​ទូកដរ​ថ្មី​នេះ​ជា​រឿង​របស់​ប្រជាពលរដ្ឋ​គ្នា​គាត់​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​ឡើយ នេះ​ជា​ការឯកភាព​គ្នា​របស់​ប្រជា​សហគមន៍​ចំនួន​៣​ឃុំ​តែ​ប៉ុណ្ណោះ​។​

​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញិវត្ថុ លោក ទន់ សុថា​រ័ត្ន បានបញ្ជាក់​ថា ជាច្រើន​ឆ្នាំ​កន្លងមក អាជីវកម្ម​ទូក​ចម្លង​ក្នុងស្រុក​អណ្ដូង​មាស​មិន​បាន​បង់ប្រាក់​ចូលមក​ដល់​ខេត្ត​ទេ ទើប​ថ្មីៗ​នេះ អ្នកស្រី កែវ សុខា ម្ចាស់​អាជីវករ បាន​ចូល​កម​បង់ប្រាក់​ជូន​រដ្ឋ​៧​លាន​៥​សែន​រៀល តាម​គណៈកម្មាការ​សម្រេច​។​

​គួរ​រលឹក​ផងដែរ​ថា​រៀង​រាល់​ការប្រជុំ​គណៈកម្មការ​ខេត្ត ឫ​ប្រជុំ​ផ្សេងៗ​លោក​នង ណារិ​ទ្ធ​អភិបាល​ស្រុកអ​ណ្តូ​ង​មាស​តែងតែ​លើកឡើង​ក្នុង​អង្គប្រជុំ​ថា​គឺ​អ្នក​សារពត៌មាន​ព្រៀបដូចជា​ដុំ​ថ្មភ្នំ​ព្រះ​សុមេរុ​តែងតែ​សង្កត់​លើ​រាងកាយ​របស់គាត់​ប៉ុន្តែ​ទង្វើ​របស់​គាត់​តួ​យ៉ាង​ដូច​ជា​ឃុបឃិត​ជាមួយ​ម្ចាស់​ទូកដរ​មិន​បាន​ដាក់​អោយ​ដេញថ្លៃ​ជា​ផ្លូវការ​សំរាប់​រក​ចំណូល​ជូន​រដ្ឋ លោក​មិន​បាន​គិត​ឃើញ​នោះទេ បើ​លុយ​ចូល​ហោ​ប៉ាវ​ផ្ទាល់ខ្លួន​ដូចជា​ភោជនី​ដ្ឋា​ន និង​សណ្ឋាគា​រសាវ​ឌី​ដ៏​ស្កឹមស្កៃ ព្រមទាំង​គ្រឿងចក្រ​ជាច្រើន​គ្រឿង និង​ស្ថានីយ៍​ប្រេង​ឥន្ទៈ​នៅ​ស្រុក​អណ្តូង​មាស​តើ​លោក​បាន​ថវិការ​មក​ពី​ណា​ហើយ​ប្រាក់ខែ​របស់លោក​ក្នុង​មួយ​ខែ​សំរាប់​អភិបាលស្រុក​ប៉ុន្មាន​ម៉ឺន​រៀល​។ នេះ​អត់​និយាយ​ពី​រឿង​ស៊ីញ៉េ​អោយ​ក្រុមហ៊ុន​ដី​សម្បទាន​ផ្សេង​នៅក្នុង​ស្រុក​អណ្តូង​មាស​នេះ​ផង ៕
​ជី​វា​

 

2015_09_18a (3) 2015_09_18a (1) 2015_09_18a (2)

Filed in: ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.