ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សម្តេច​ក្រឡាហោម ស ខេង ដាក់​វិធានការ​លុបបំបាត់​ច្រករបៀង​ខុសច្បាប់​ដើម្បី​រក​ចំណូល​ពន្ធ​ចូល​រដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ​៖ សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បានដាក់​បញ្ជា កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​២០១៥​ឲ្យ​ខេត្ត​ជាប់​ជាយដែន​ទាំង​ខាងកើត​និង​ខាងលិច​នៃ​ប្រទេស​ត្រូវ​លប់បំបាត់​ច្រករបៀង​ខុសច្បាប់​ ទប់ស្កាត់​ទំនិញគេចពន្ធ និង​បទល្មើស​ឆ្លងដែន ពលករ​ចំណាកស្រុក​ខុសច្បាប់​។​

​ជាក់ស្តែង ច្រក​ដែល​កម្លាំង​សមត្ថកិច្ច​ឃុបឃិត​ជាមួយ​ឈ្មួញ​នាំចូល​ទំនិញ​ទាំង​យប់​និង​ថ្ងៃនោះ មាន​ដូចជា​តំបន់​ដែល​គ្រប់គ្រង ដោយ​លោក​វរៈសេនីយ៍ឯក ឃួន ជឿន មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ​៥១ និង​ជា​មេបញ្ជាការ​វរៈ​សេនា​តូច​លេខ ៥១៥ បាន​លួច​បើក​ច្រករបៀង​ដោយ​ខុសច្បាប់​មិនតិច​ជាង​១០​កន្លែង ដែល​គ្រប់គ្រង​លួច​នាំ​ទំនិញ​គេច​ពន្ធ​ចូល​ទាំងយប់​និង​ថ្ងៃ​ធ្វើឲ្យ​បាត់បង់​ចំណូល​រដ្ឋ និង​កើតមាន​បទល្មើស​ឆ្លងដែន​ទៀតផង​។​ក្រោយ​ពេល​លួច​បើក​ច្រករបៀង​ខុសច្បាប់​នោះ​លោក​វរៈសេនីយ៍ឯក ឃួន ជឿន បាន​លួច​បង្ហើប​ថា គាត់​ចំណាយ​ថវិកា​ច្រើន​គួរសម​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បិតបាំង​ការលួចបើក​ច្រករបៀង​ដោយ​ខុសច្បាប់​នោះ​។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​ធ្លាប់បាន​ប្រាប់ថា ខេត្ត​បន្ទាយមានជ័យ​មាន​ច្រករបៀង​ខុសច្បាប់​ប្រមាណ​ជាង​៦០​កន្លែង ដោយ​មាន​ការណែនាំ​ពី​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ដាក់​វិធានការ​លុបបំបាត់ឲ្យអ​ស់​នូវ​ច្រករបៀង​ដោយ​ខុសច្បាប់ ដើម្បី​ចូលរួម​ទប់ស្កាត់​ទំនិញគេចពន្ធ និង​បទល្មើស​ឆ្លងដែន ពលករ​ចំណាកស្រុក​ជាដើម ៕

2015_09_17b

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.