ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ថ្នាក់ដឹកនាំ​ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត គាំទ្រ​សេចក្តីថ្លែងការណ៍​របស់​សម្តេច​តេជោ ហ៊ុន សែន ស្តី​អំពី​បញ្ហា​ព្រំដែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំ​ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​ញត្តិ​គាំទ្រ​ដល់​សេចក្តីថ្លែងការណ៍ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តី​អំពី​បញ្ហា​ផែនទី និង​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៥​។​

​ថ្នាក់ដឹកនាំ​ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី ខេត្ត​បន្ទាយមានជ័យ បាន​ចាត់ទុកថា សេចក្តីថ្លែងការណ៍​ជា​វីដេអូ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់ អំពី​សច្ចភាព​និង​ភាពត្រឹមត្រូវ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ ប្រទេស​វៀតណាម ដោយ​ធានា​ការពារ​ឱ្យបាន នូវ​បូរណភាព​ទឹកដី ហើយ​ថា ជា​ការបង្ហាញ​ឱ្យឃើញ អំពី​ល្បិចកល​នយោបាយ របស់​មជ្ឈដ្ឋាន​អគតិ​មួយចំនួន ដែល​នៅតែ​បន្ត​បិទ​ភ្នែក​បិទ​ត្រចៀក ធ្វើ​ជា​មិន​យល់​អំពី​កិច្ចខិតខំ​ប្រែង​ប្រែ​ង របស់​រាជរដ្ឋាភិបាល ក្នុង​ការធានា​ការពារ​ទឹកដី បើទោះបីជា​ផែនទី​មកពី​អង្គការសហប្រជាជាតិ ផែនទី​បារាំង ពេល​ផ្ទៀតផ្ទាត់​រួច​ឃើញ​ថា​ដូចគ្នានឹង ផែនទី​រាជរដ្ឋាភិបាល​ក៏ដោយ ៕

 

20150820-Map-UN-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.