ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អនុវត្ត​សាលដីការ​រុះរើ​ផ្ទះ​លោក ព្រហ្ម ចំរើន ពេល​ម្ចាស់​មិន​នៅ ផ្ទះ​កាត់​សោរ​យក​ឥ​វ៉ាន់​ដាក់​ពេញ​ផ្លូវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ លោក តូច សុ​ភក្តី ព្រះរាជ​អជ្ញារ​ង និង​តំណាង​អយ្យការ ដឹកនាំ​កម្លាំង​ប្រដាប់អាវុធ​អនុវត្ត​សាលដីការ​រុះរើ​ផ្ទះ​លោក ព្រហ្ម ចំរើន ពេល​ម្ចាស់​មិន​នៅផ្ទះ កាត់​សោរ​យក​ឥ​វ៉ាន់​ដាក់​ពេញ​ផ្លូវ ដើម្បី​ប្រគល់​សិទ្ធ​អោយទៅ​ឈ្មោះ​ពៅ​សុ​ត​ដើមបណ្តឹង កាល​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ទីតាំង​ផ្ទះ​លេខ​៥៤ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​លោក តូច សុ​ភក្តី ព្រះរាជ​អជ្ញារ​ង និង​តំណាង​អយ្យការ​បានអោយដឹងថា កាល​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៥ រូបលោក​បាន​ចេញ​ដីការ​លេខ​៥៥ ដល់​លោក ព្រហ្ម ចំរើន រុះរើ​ដោយ​ស្ម័គ្រចិត្ត​ក្នុង​រយៈពេល ១៥ ថ្ងៃ គិតពី​ថ្ងៃ​ជូនដំណឹង​ទៅ ឥឡូវ​ដល់​ថ្ងៃ​កំណត់​អនុវត្តន៍​ហើយ ។​

​អ្នកស្រី​លោក ព្រហ្ម វឌ្ឍនា ត្រូវជា​កូនបង្កើត​លោក ព្រហ្ម ចំរើន បានអោយដឹងថា ការចុះ​មក​បើកទ្វារ​មិន​បាន​ប្រាប់​ម្ចាស់ផ្ទះ​ទេ លោក ព្រហ្ម ចំរើន (​ជា​ឪពុក​) មិន​នៅផ្ទះ​តៅ ប្រចាំការ​នៅ​បន្ទាយ​កងពល​ថ្មើជើង​លេខ​៥៣ នៅ​ភូមិ​កម្រ៉​ង់​ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង ឆ្លៀត​ឱកាស​ពួកគេ​មក​កាត់​សោរ​ទ្វា គាស់​រុះរើ​អីវ៉ាន់​ដូច​ចោរប្លន់​យកចេញ​អស់​មិន​អោយ​ស្នាក់​នៅ​ទេ ។​

​រឿង​ផ្ទះ​នេះ​មាន​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ​តាំង​ពី​អ្នកស្រី​មិន​ទាន់​កើត​ម្ល៉េះ​បច្ចុប្បន្ន​នាង​មាន​ប្តី​និង​កូន​១​នាក់​មិន​ទាន់​ចប់ ដោយ​ឈ្មោះ ពៅ សុទ្ធ បាន​ប្តឹង​ថា ជា​ផ្ទះ​របស់​គាត់ ប៉ុន្តែ​ឈ្មោះ ពៅ សុទ្ធ នេះ​មិន​ដែល​មក​រស់នៅ​លើ​ផ្ទះ​នេះ​ទេ ហើយ​ញាតិ​ជិតខាង ក៏​គ្មាន​អ្នក​ស្គាល់​មុខមាត់​ឈ្មោះ ពៅ សុ​ទ្ធិ ដើមបណ្តឹង​នេះដែរ ។ ផ្ទះ​១​ល្វែង​នេះ គេ​ប្តឹង​ជា​២​ករណី ចំពោះ​១​កំណាត់​មុខ លើក​មុន​មក​អនុវត្តន៍ ត្រូវ​ប្រជាពលរដ្ឋ​គាំទ្រ​រារាំង​បាន​ស្ងប់​មួយរយៈ រីឯ​សាលដីការ​ចេញ​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៥​នេះ គឺ​អនុវត្តន៍​ផ្នែក​ខាងក្រោយ ប៉ុន្តែ​ឆ្លៀត​ឱកាស​មនុស្ស​មិន​នៅ ពួកគេ​គាស់​ទ្វា​មុខ​រហូតដល់​ទ្វារក្រោយ ការអនុវត្តន៍​គ្មាន​ភាពយុត្តិធម៌ ហើយ​ក្រដាស់​លិខិត​ដិការ ១ សន្លឹក​ឆ្នាំ ២០១៥ រីឯ​១​សន្លឹក​ទៀត​ឆ្នាំ ២០១៣ មិន​ពិនិត្យ​ច្បាស់លាស់​ចេះតែ​អនុវត្តន៍ ។​

​ពាក់ព័ន្ធ​ករណី​នេះ ប្រជាពលរដ្ឋ​ថា គ្មាន​ភាពយុត្តិធម៌​សំរាប់​អ្នក​រស់នៅ​ទេ បើ​អ្នក​មាន​លុយ​មាន​អំណាច ដើរ​តែ​ប្តឹង​គេ យក​ធ្វើជា​របស់​ខ្លួនឯង​បាន នោះ​ច្បាស់​ជា​ស្រុក​ក្រឡាប់​ចាក់​ជាក់​ជាមិនខាន ដោយ​មិន​មាន​អ្នក​គោរព​ច្បាប់​ត្រឹមត្រូវ​នោះ ៕

 

2015_09_16rt1 (5) 2015_09_16rt1 (1) 2015_09_16rt1 (2) 2015_09_16rt1 (3) 2015_09_16rt1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.