ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

លោក​សុខ​រ័ត្ន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​រង​ការចោទប្រកាន់​ពី​អ្នករកស៊ី​ដឹក​ឈើ​ថា​ជំរិត​ទារប្រាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគីរី ៖ នាយរង​ការិយាល័យ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​មួយរូប​បាន​រង​ការចោទប្រកាន់ថា បាន​ជំរិត​ទារប្រាក់​ចំនួន​១២០០​ដុល្លា​ពី​រថយន្ត​ដឹកឈើ​ហើយ​ដោះលែង​វិញ​មិន​ធ្វើ​ការបង្ក្រាប​។

​តាម​ការ​អោយ​ដឹង​ពី​ស​ម​ត្ថ​កិច្ចនគរ​បាល​នៃ​ស្នងការ​ខេត្ត​រតនគិរី​បាន​បង្ហើប​ថា​លោក​វរសេនីយ៍ឯក​សុខ រ័ត្ន ជា​នាយរង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​មក​ពី​នាយកដ្ឋាន​មហាផ្ទៃ​មក​បំពេញ​ភារៈកិច្ច​នៅ​ខេត្តរតនគិរី​ដោយ​ថ្នាក់លើ​សម្រេច​បេសកម្ម​ចំនួន​៥​ខែ​ចាប់ពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា​ដល់​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៥ និង​មាន​កូនចៅ​ប្រាំ​រូប​ទៀត​។​

​តាម​ប្រភព​ព័ត៌មាន​បាន​អោយដឹង​ថា នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៥ រថយន្ត​សាំ​យុង​មួយគ្រឿង ព៌ណ​ស អត់​ស្លាក​លេខ ត្រូវបាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ឃាត់​ជំរិត​ទា​ប្រាក់ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ពី​ខេត្ត​មណ្ឌល​គី​រី មក​ខេត្ត​រតនគីរី ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគីរី ចំងាយ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​ពី​ស្នាក់​សន្តិសុខ​កងរាជអាវុធហត្ថ​ស្រុក​លំផាត់​។​

​ស្ត្រី​ម្នាក់​នៅ​ស្រុក​លំផាត់​គេ​ហៅ​ចែ សាឡា​ឡា ឬ ចែ​សក់ក្រហម រស់នៅ​ភូមិ​ដីឡូត៍ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា នៅ​ថ្ងៃ​ខែ​ខាងលើ នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ស្ទាក់​រថយន្ត​សាំ​យុង​ដឹកឈើ​គាត់ បង្គាប់​អោយ​បង់ប្រាក់​ចំននួ​៣​ពាន់​ដុល្លា ជា​ធ្នូរ​និង​ការ​មិន​បង្ក្រាប ដោយ​មាន​ការ​អង្វរ​លន់តួរ​ជាច្រើន​ម៉ោង ទើប​មាន​ការព្រមព្រៀង​នៅ​តម្លៃ​តែត្រឹម​១២០០​ដុល្លា​។ គាត់​បាន​បន្តទៀតថា ក្រោយពេល​ច​ចា​គ្នា​ត្រូវ គាត់​បាន​ប្រម៉ែប្រមូ​លប្រាក់​ក្នុងផ្ទះ មិន​គ្រប់​ទើប​សម្រេចចិត្ត យក​ម៉ូតូឌ្រី​មសង់​ទៅ​លក់ ដើម្បី​យកប្រាក់​មក​ជូន​លោក​នគ​បាល​រូបនោះ ទើប​បន្ត​ដំណើរ​ទៅ​ទៀត​បាន​។​

​ជុំវិញ​ករណី​ខាងលើ​នេះ លោក​វិរៈសេនីយ៍ឯក សុខ រ័ត្ន នាយរង​ការិយាល័យ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មក​ពី​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​លើក​ហើយ ឮ​ថា​អ្នក​សា​ព័ត៌មាន​បិត​ទូរស័ព្ទ​វិញ​ភ្លាម​។​

​គួរបញ្ជាក់​ថា កន្លងមក​នៅ​ខេត្ត​រតនគីរី គេ​ពុំ​ដែល​ឃើញ នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ដែល​មក​បំពេញ​ភារៈកិច្ច មិន​ដែល​បង្ក្រាប​បាន​ប​ទ​ល្មើស ម្ដងណា​ឡើយ គឺ​ពួកគាត់​មក​ទទួល​តែ​លាភសការៈ ពី​បទល្មើស​គ្រប់​ប្រភេទ​តែប៉ុណ្ណោះ ។ កន្លងមក​លោក​សុខ រ័ត្ន ត្រូវ​ថ្នាក់លើ​តម្រូវ​អោយ​ទៅ​នៅ​ខេត្ត​ផ្សេង​មួយ​រយៈពេល​ខ្លី ឥឡូវនេះ​ស្រាប់តែ​លិចមុខ​មក​កាន់​នៅ​ខេត្តរតនគិរី​វិញ សង្ស័យ​ចំណាយលុយ​អស់​ច្រើន ហើយ​មើលទៅ បាន​មកដល់​ខេត្តរតនគិរី​ត្រូវ​អ្នក​រកស៊ី​នៅ​ខេត្តរតនគិរី​ទាំង​ថៅកែ​ឈើ​តូច ធំ យំ​អត់​ចេញ​ដោយសារ​លោក សុខ រ័ត្ន ជំរិត​ទារប្រាក់​ច្រើនៗ​ដើម្បី​ស្រង់ដើម​ក្នុង​ការចំណាយ​ទើប​បាន​មក​ឈរជើង​នៅ​ខេត្តរតនគិរី​វិញ​៕
​ជីវ៉ា​

 

2015_09_17rt1 (1) 2015_09_17rt1 (2) 2015_09_17rt1 (3) 2015_09_17rt1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.