ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ទ្រព្យសម្បតិ្ត​ឯកជន​របស់​រដ្ឋ​និង​របស់​នីតិបុគ្គល​សាធារណៈ អាច​ជា​កម្មវត្ថុ​នៃ​ការលក់ កាដូរ ការបែងចែក​ឬ​ការផ្ទេរកម្មសិទ្ធិ​តាម​ការកំណត់​ដោយ​ច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ទ្រព្យសម្បតិ្ត​ឯកជន​របស់​រដ្ឋ និង​របស់​នីតិបុគ្គល​សាធារណៈ អាច​ជា​កម្មវត្ថុ​នៃ​ការលក់ ការដោះដូរ ការបែងចែក​ឬ​ការផ្ទេរសិទ្ធិ​តាម​ការកំណត់​ដោយ​ច្បាប់ទម្លាប់​។​

​ពាក្យពេជន៍​ខាងលើនេះ គឺជា​ការលើក​ឡើង​របស់ លោក គឹម តូ ប្រធាន​នាយកដ្ឋាន មកពី​ក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធភា រដ្ឋសភា និង​អធិការកិច្ច ថ្លែង​ក្នុង​កម្រង​សំណួរចម្លើយ ស្តី​ពី​ការយល់ដឹង​និង​តម្រូវការ​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ច្បាប់​ភូមិបាល នា​ព្រឹក​ថ្ងៃទី​១៩​ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​បរិវេណ​វត្ត​ចរិយា​វង្ស ស្ថិតក្នុង​ភូមិ​អូរ​ក្រ​សារ សង្កាត់​អូរ​ក្រ​សារ ក្រុង​-​ខេត្ត​កែប ដោយ​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​អាជ្ញាធរ ក្រុង និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​ទាក់ទិន​នឹង​ការផ្សព្វផ្សាយ​ក៏ដូចជា​ផ្តល់​ប្រឹក្សា​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ច្បាប់​ភូមិបាល​នេះដែរ លោក គឹម តូ បាន​គូសបញ្ជាក់ថា ខ្លឹមសារ​នេះ​គឺជា​ទិសដៅ និង​គោលបំណង​ដ៏​សំខាន់​នៃ​ការសិក្សា​ស្រាវជ្រាវ វិភាគ​ការយល់ដឹង និង​តម្រូវការ​អំពី​ច្បាប់​ភូមិបាល របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​គោលដៅ​និមួយៗ ហើយ​គន្លឹះ​ទាំង​នេះ បាន​វិភាគ​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​ដីធ្លី វិភាគ​អំពី​តម្រូវការ​អាទិភាព​របស់​ប្រជាពលរដ្ឋ ដែល​ទាក់ទង​នឹង​ច្បាប់​ភូមិបាល​ឲ្យបាន​ទូលំទូលាយ​។​

​លោក​បាន​បន្តទៀតថា ជា​ទូទៅ​បើ​យោងតាម​មាត្រា ១៦/​នៃ​ច្បាប់​ភូមិបាល ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ​មិន​អាច​លក់ដូរ​បាន​ឡើយ ហើយ​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បតិ្ត​ទាំងនោះ​មិន​អាច​កំណត់​អាជ្ញា​យុ​កាល​បានទេ​។​ហើយ​ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ មិនអាច​ស្ថិតនៅក្រោម​ការកាន់កាប់​ដោយ​លទ្ធកម្ម​ពិសេស​នៃ​ជំពូក​៤​បានទេ​។​ប៉ុន្តែ​ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ អាច​ជា​កម្មវត្ថុ​នៃ​ការអនុញ្ញាត​ឲ្យកាន់កា​ប់ ឬ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន មិន​ទៀង ហើយ​អាចដកហូត​វិញ​បាន បើ​មិន​បាន​បំពេញ​តាត​ព្វ​កិច្ច​បង់ពន្ធ​ផ្សេងៗ លើកលែង​តែ​បាន​អនុញ្ញាត​តាម​ជំពូក​ទី​៣ នៃ​ច្បាប់​នេះ​។​ការអនុញ្ញាត​នេះ​មិនអាច​ប្រែ​ក្លាយទៅជា​កម្មសិទ្ធិ ឬ​ជា​សិទ្ធិ​ភណ្ឌិក​ជា​ប្រយោជន៍​ដល់​អ្នកកា​ន់​កាប់​ទ្រព្យ​ទាំងនោះ​បាន​ឡើយ​។​ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ នៅពេល​បាត់បង់​ផលប្រយោជន៍​សាធារណៈ អាច​ត្រូវ​ចាត់បញ្ចូល​ជា​ទ្រព្យសម្បតិ្ត​ឯកជន​របស់​រដ្ឋ​តាមរយៈ​ច្បាប់​អ​នុប​យោគ​។​

​សូមជម្រាបថា​៖ កម្រង​សំណួរ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​នេះ គឺ​ជា​ខ្លឹមសារ​មួយ​ផ្តល់​ចំណេះដឹង ផ្តល់​ប្រឹក្សា និង​តម្រូវការ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ច្បាប់​ភូមិបាល ជាពិសេស​ការសិក្សា​ស្រា​ជ្រាវ និង​ការវិភាគ​អំពី​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ស្តី​ពី​គោលដៅ​នៃ​ច្បាប់​ភូមិបាល ហើយ​ខ្លឹមសារ​នេះ ក៏​ជា​គ្រឹះ​ដ៏​រឹងមាំ​មួយ​ជួយ​វិភាគ​អំពី​តម្រូវការ​អាទិភាព​របស់​ប្រជាពលរដ្ឋ ដែល​ទាក់ទង​នឹង​បញ្ហា​ដីធ្លី​ក្នុង​តំបន់​និមួយៗ​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

r181220a1 r181220a2 r181220a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.