ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​មន្ទី​រ​ពាក់ព័ន្ធ្ត​បង្ហាញថា​៖ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពិតជា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សំអឿន សុវណ្ណ ចុះ​ប្រមូល​ផល​អនុផល​ព្រៃឈើ ពី​ក្រុមហ៊ុន​ចិន ដើម្បី​បង់ពន្ធ​ជូន​រដ្ឋ​លើ​ផ្ទៃ​ដី​សម្បទាន​សេដ្ឋកិច្ច និង សង្គមកិច្ច​ជាង ៥០០០០ ហិកតា ស្ថិតនៅ​ស្រុក​ឆែ​ប និង ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រឹក​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​២០១៨​នេះ អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​មន្ទី​រ​ពាក់ព័ន្ធ្ត​បាន​បង្ហាញឯកសារ​ដល់​ក្រុម​អ្នក​សារព័ត៌ មាន​យើង​ឲ្យដឹងថា​៖ ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី គឺ​មាន​លោក អ៊ឺម សំអឿន ជា​ប្រធាន​ក្រុមហ៊ុន ដែល​បាន​ទទួល​លិខិត​អនុញ្ញាតិ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដោយ​យោង​លើ​ឯកសារ​ស្របច្បាប់​របស់​ក្រុមហ៊ុន លោក អ៊ឺម សំអឿន​។​

​បើ​តាម​ប្រភព​ពី​ក្រសួង​កសិកម្ម​បានឲ្យដឹងថា​៖​ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី បាន​បង្កើត​រោងចក្រ​អារច្រៀក កែច្នៃ និង​ផលិត​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ដែល​មាន​ទីតាំង​នៅ​ចំណុច​អូរ​ស្នៀត ស្ថិតនៅក្នុង​ភូមិ​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ដើម្បី​ប្រមូល​ផល អនុ​ផ​អនុផល​ព្រៃឈើ​ដឹក​ចូល​ក្នុង​ក្រុមហ៊ុន ដើម្បី​អារច្រៀក​កែច្នៃ សម្រាប់​ដឹក​ចេញ​បន្ត​យកទៅលក់​នៅ​តាម​ដេប៉ូ​ឈើ​នានា ជាច្រើន​កន្លែង​ក្នុង​ប្រទេស ដោយ​ស្របច្បាប់​។​

​បើ​យោង​តាម​ឯកសារ បានឲ្យដឹងថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចេញ​លិខិតអនុញ្ញាត​លេខ​២៤៣៨​ក​សក ចុះ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦ ដែល​ចុះហត្ថលេខា ដោយ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម  រុក្ខា​ប្រមាញ់ និង​នេសាទ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សំអឿន សុវណ្ណ  ចុះ​កាត់​ប្រមូល​ផល​អនុផល​ព្រៃឈើ ដើម្ប​ដើម្បី​បង់ព​ន្ធ​ជូន​រដ្ឋ ស្ថិតនៅ​ស្រុក​ឆែ​ប និង ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ដោយយោង លើ លិខិត​លេខ ២២១ ល​ល​/​គ​អ​/​ទ​រ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៥ របស់​សាលា​ខេត្តព្រះវិហារ និង​មតិ​របស់​រដ្ឋបាល​ព្រៃឈើ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន សំអឿន សុវណ្ណ ចុះ​ប្រមូល​ផល អនុផល​ព្រៃឈើ​ក្នុង​ដី​បម្រុង​ដាំ​អំពៅ​របស់​ក្រុមហ៊ុន​ចិន​ជាង​៥០០០០​ហិកតា និង ដី​ទុក​សម្រាប់​កំណើន ប្រជាពលរដ្ឋ​។​

 

r181219a1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.