ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ មន្ត្រី​នគ​របា ល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ មន្ត្រីនគរបាល​យុត្តិធម៌​ទាំងអស់ ត្រូវតែ​សហការ​គ្នា ទប់ស្កាត់​រាល់​បទ ល្មើស​គ្រប់​ប្រភេទ ដែល​បាន​កើតឡើង​នៅក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ដូច​ជា​ការកាប់​បំផ្លាញ​ព្រៃ ឈើ​នៅ​តំបន់​អភិរក្ស​ខុសច្បាប់ ការនាំ​ចូល​ម៉ូតូ និង​រថយន្ត​ពី​ប្រទេស​ជិតខាង​ដោយ​អត់​បាន បង់ពន្ធ​ចូល​រដ្ឋ បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ព្រមទាំង​ចូលរួម​អនុវត្ត​ច្បាប់​ឱ្យ​បាន​ទូលំ ទូលាយ​ផងដែរ នេះ​ជា​ការលើកឡើង​របស់​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិ​បា ល​ខេត្ត​ប៉ៃលិន ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ម ន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥​កន្លងទៅនេះ ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ មេបញ្ជាការ​នគរបាល​ជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ជុំ​វិ ញ​សាលាខេត្ត សរុប​ជាង​៤០០​នាក់ ។
​ឯកឧត្តម​បាន​បន្តទៀតថា សូម​ចូលរួម​អបអរសាទរ ដល់​មន្ត្រី​សមត្ថកិច្ច​នគរបាល​ទាំងអស់​ដែល​បាន​ទទួល​ជ័យលាភី នា​ថ្ងៃ​ការបំពាក់​ឋានន្ត​រស ក្តិ​ថ្មី បន្ទាប់ពី​បាន​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ ក្នុង​បំពេញភារកិច្ច​ជូន​ជាតិ ក៏ដូចជា​រក្សា​សណ្តាប់ ធ្នា​ប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​យ៉ាង​យកចិត្តទុកដាក់​កន្លង​មក ។​
​ម្យ៉ាងវិញទៀត គ្រប់​ស្ថាប័ន​ទាំងអស់​សុទ្ធតែ​ត្រូវការ​កម្លាំង​មន្ត្រី​សមត្ថកិច្ច​ដើម្បី​ជួយ ដូចជា​ខាង​គយ ត្រូវការ​កម្លាំង សមត្ថកិច្ច​នគរបាល​ដើម្បី​សហការ ហើយ​ខាង​រដ្ឋបាល​ព្រៃឈើ​ក៏​ត្រូវការ​កងកម្លាំង​សមត្ថ​កិ ច្ច​នគរបាល​យើង​ចូលរួម​សហការ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ផងដែរ ។

​ចំណែក​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ មេបញ្ជាការ​នគរបាល​ជាតិ ប្រចាំ ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​មានប្រសាសន៍ថា សូម​ចូលរួម​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មន្ត្រី​នគរបាល និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដែល​ចេះ​សហការ​គ្នា​បា ន​ល្អ ពោល​គឺ​មិន​ប្រកាន់ទោស​អូស​ដំណើរ​គ្នា​ទៅវិញទៅមក​នោះឡើយ ទោះបីជា​ស្ថាប័ន ខុស​គ្នា​តែ​សហការ​គ្នា​បាន​ល្អ​គួរ​ឱ្យ​កោតសរសើរ ។ ឯកឧត្តម​បន្តទៀតថា  គ្រប់​មន្ត្រី​នគ​របា ល​ទាំងអស់​ត្រូវតែ​ធ្វើជា​គំរូ​ល្អ មាន​សីលធម៌​ល្អ គោរព​វិន័យ ស្រឡាញ់​ដល់ ប្រជាពលរដ្ឋ មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ឡើយ ហើយ​ក្នុង​ការចុះ​ត្រួតពិនិត្យ និង​ផាកពិន័យ​ម៉ូតូ ឬរ​ថយ ន្ត ដែល​ខុស​បច្ចេកទេស ត្រូវតែ​មានវិក័យ​ប​ត្រត្រឹម​ត្រូវ មិន​ត្រូវ​បណ្តែតបណ្តោយ​ឱ្យ​បន្ត​ខុ ស​ច្បាប់ ដោយ​ទទួល​លុយកាក់​សំណូក​តិចតួច រួច​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​ដំណើរ​នោះ​ឡើយ នឹង​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នក​ដទៃ​ជាក់​ជាមិនខាន ។

​សូមបញ្ជាក់​ថា មន្ត្រីនគរបាល ដែល​ត្រូវ​ទទួល​មេដាយ​ការងារ​មាន​ចំនួន​១០៤​នាក់ ហើយ​ឯកឧត្តម បាន​បំពាក់​ឋានន្តរសក្តិ ដល់​មន្ត្រីនគរបាល​ចំនួន​១៤១​នាក់ ។ មន្ត្រី​ដែល​ត្រូ វ​ផ្ទេរ​ភារកិច្ច​ចំនួន​៣៥​នាក់ ។ ឯកឧត្តម​ក៏បាន​ជូន​ថវិកា​ដល់​មន្ត្រីនគរបាល​ចូលនិវត្តន៍​ចំនួន ២៦​នាក់ ក្នុង​ម្នាក់ៗ​ចំនួន​៤០​ម៉ឺន​រៀល ជូន​ដល់​មន្ត្រី​សមត្ថកិច្ច​នគរបាល​ចូលរួម​ចំនួន​២៧៨ នាក់ ក្នុង​ម្នាក់ៗ​ចំនួន​១០​ម៉ឺន​រៀល ហើយ​ជួយ​ថវិកា​ក្នុង​ពិធីជប់លៀង​ចំនួន​៦៥​តុ ដោយ ក្នុង​១​តុ តម្លៃ​២៥​ម៉ឺន​រៀល​ផងដែរ ៕
​អត្ថបទ នីយ៉ា

 

2015_09_16a (1) 2015_09_16a (2) 2015_09_16a (3) 2015_09_16a (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.