ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

នាយ​ដែនជម្រកសត្វព្រៃ​លំផាត់​អោយ​ឧកញ៉ា​ថៃ​កាប់បំផ្លាញ​ឈើ​គ្រប់​ប្រភេទ​យកទៅ​កែ​ច្នៃ​ក្នុង​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរីៈ ៖ រយៈពេល​ប៉ុន្មាន​ឆ្នាំមុន​និង​រហូតមកដល់​សព្វថ្ងៃ​នេះ​នាយក​ដែនជម្រកសត្វព្រៃ​លំផាត់​បើកដៃ​អោយ​ឧកញ៉ា​ថៃ លួច​កាប់​បំផ្លាញ​ឈើប្រណិត និង​ឈើ​គ្រប់​ប្រភេទ​យកទៅ​កែ​ច្នៃ​ក្នុង​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ច ខណៈ​ដែល​ក្រុមហ៊ុន​នេះ​បញ្ចប់​ការ​ឈូសឆាយ​ក្នុង​ដី​សម្បទាន​របស់​ខ្លួន​។​

​មាន​សេចក្តីរាយការណ៍​មក​ពី​សហគមន៍​ស្រុក​លំផាត់​បានឲ្យដឹងថា រយៈពេល​ប៉ុន្មាន​ឆ្នាំ និង​រហូតមក​ដល់​សព្វថ្ងៃ​នេះ​គេ​សង្កេតឃើញ​ឧកញ៉ា​ថៃ បានដាក់​ម៉ាស៊ីន​រ៉ៃ​យ៉ាងហោចណាស​ពី​១៥​ទៅ​២០​ខ្សែ​ដើម្បី​ជ្រៀក​ឈើប្រណិត​និង​ឈើ​ដទៃទៀត​នៅ​ក្នុង​ទឹក​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វីច​ដែល​ក្រុមហ៊ុន​មួយ​នេះ​បញ្ចប់​ការ​ឈូសឆាយ​សំរាប់​ការដាំដុះ​ដំណាំ​កៅស៊ូ​។ ហើយ​ឧកញ៉ា​រូបនោះ​បាន​ឃុបឃិត​គ្នា​យ៉ាង ស៊ីសង្វាក់​ជាមួយ​នាយក​ដែនជម្រកសត្វព្រៃ​លំផាត់​កាប់​នឹង​ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ​យកទៅ​កែច្នៃ​នៅក្នុង​ទឹក​ដី​សម្បទាន​ក្នុង​ក្រុមហ៊ុន​នោះ​រួច​ធ្វើការ​នាំចេញ​ទៅ​កាន់​ទីផ្សា​រ​ប្រទេស​វៀតណាម​ខ្លះ​ទៀត​នៅក្នុង​ស្រុក​ដូចជា​ផ្សារ​ស្វាយ​អន្ទរ អ្នក​លឿង ស្វាយរៀង តា​វែង និង​ស្រុកកំណើត​របស់​ឧកញ៉ា​នៅ​ផ្សារ​អូ​រាំង​ឪ​ជាដើម ។ ចំណែកឯ​ការផ្ទុក​នឹង​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ខ្នា​ត​យក្ស​សុទ្ធតែ​លើស​ទំងន់​តោន​ហើយ​បំផ្លាញ​ផ្លូវ​សាធារណៈ​ចាប់ពី​ពេល​ចេញ​ដំណើរ​រហូតដល់​គោលដៅ ហើយ​ច្បាប់​នាំ​ឈើប្រណិត​ឫ​ឈើ​ដទៃទៀត​របស់​ឧកញ៉ា​ថៃ​ចំនួន​៣​រថយន្ត​ប៉ុន្តែ​លោក​លួច​ដាក់​ទៅ​ដល់​១០​រថយន្ត​ឯណោះ​។ ឥទ្ធិពល​នៃ​ការកាប់បំផ្លាញ​ឈើប្រណិត​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​និង​ជំនួញ​ឈើ​គ្រប់​ប្រភេទ​បាន​ធ្វើឲ្យ​ឧកញ៉ា​ថៃសង់​វិឡាដ៏​ស្កឹមស្កៃ​នៅ​ក្បែរ​សាលា​ស្រុក​អូ​រាំង​ឪ​ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ ក្នុងពេល​បច្ចុប្បន្ន​នេះ​និង​ធ្វើឲ្យ​រូប​លោក​មាន​ទ្រព្យសម្បត្តិ​យ៉ា​ង​ច្រើន​និង​ក្លាយ​ជា​មហាសេដ្ឋី​ទាំង​មិនដឹង​ខ្លួន​។​

​គួរបញ្ជាក់​ថា ជុំវិញ​ការកាប់​ឈើប្រណិត​ឫ​ឈើ​ដ៏ទៃទៀត​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​ការដឹកជញ្ជូន​ច្បាប់ទម្លាប់​ផ្សេងទៀត​នោះ​តើ​មាន​ច្បាប់​ត្រឹមត្រូវ​យ៉ាងណា​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ ឧកញ៉ា​រូបនោះ​មិន​អាច​សំភាស​ពន្យល់​ណាមួយ​បាន​ទេ​។ ចំណែក​លោក​អ៊ូ សុធី នាយក​ដែនជម្រកសត្វព្រៃ​លំផាត់​ដែល​តំណាងអោយ​ក្រសួង​បរិស្ថាន​មិនអាច​សុំ​ការបំភ្លឺ​ណាមួយ​បាន​ទេ​ដោយ​លេខ​ទូ​ស័ព្ទ​របស់​លោក​ប្រគល់​ទៅ​អោយ​អ្នក​ដ៏​ទៃ​កាន់​ទៅវិញ​ ។

បញ្ជាក់​ថា​ដី​ដែនជម្រកសត្វព្រៃ​លំផាត់​មាន​ចំនួន​ជាង​២០​ម៉ឺន​ហិកតា ដូច្នេះ​ហើយ​ក្រុម​ឈ្មួញ​ទុច​រិក​ទាំងនោះ​មានឪ​កាសកាប់បំផ្លាញ​ឈើ​ទាំងនោះ​ណាស់​៕
​ជី​វា​

 

2015_09_16

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.